សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូម​ទឹកលូ​៥ ដើម្បី​រំដោះ​ទឹក ការលិចលង់​ជូន​ប្រជាពលរដ្ឋ​៤ ខណ្ឌ​នៅ​ជាយក្រុង​

អាជ្ញាធរ​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូម​ទឹកលូ​៥ ដើម្បី​រំដោះ​ទឹក ការលិចលង់​ជូន​ប្រជាពលរដ្ឋ​៤ ខណ្ឌ​នៅ​ជាយក្រុង​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង  អភិ​បា​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជា​អធិបតី បើក​ការដ្ឋាន សាងសង់​ស្ថានីយ​បូមទឹក ដែល​មាន​កម្លាំង​បូម​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី ដើម្បី​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ ៤​ខណ្ឌ នៅ​ជាយក្រុង គឺ​ខណ្ឌ​ពោធិ៏​សែនជ័យ ,​ដង្កោ ,​មានជ័យ និង​សែន​សុខ  ស្ថានីយ​នេះ​ស្ថិ​នៅ​ចំណុច ប្រសព្វ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃ​សុក្រ ១៥​រោច ខែ​ផល្គុន ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ។

​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក សាំ ពិសិដ្ឋ  ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ថា​៖  ស្ថានីយ​បូមទឹក ស្ថិត​នៅ​ចំណុច​លូ​៥ ភូមិ​ដំណាក់​ធំ​២​នេះ  ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ចំណុច​មុំ​បី ចំណុច​ប្រសព្វ ៣​ខណ្ឌ គឺ​ខណ្ឌ​មានជ័យ ពោធិ​សែន​ជ័យ​និង​ខណ្ឌ​ដង្កោ ហើយ​ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ជាច្រើន​នៅក្នុង​ខណ្ឌ​ទាំង​៤ ជាសំខាន់ ផងដែរ ។​

​លោក​បន្តថា​៖ ស្ថានីយ​បូម​ទឹកលូ​៥ ធ្វើឡើង​តាម​គម្រោង​ប្លង់​មេ​អភិវឌ្ឍន៍​របស់​រាជធានី​ភ្នំពេញ ដែល​បាន​សិក្សា​ដោយ​អង្គការ​ចៃ​កា​ជា​យូ​មកហើយ ។ ស្ថានីយ​បូម​ទឹកលូ​៥​នេះ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ ក្នុង​ការបូមទឹក​ចេញពី​តំបន់​ខាងកើត​ព្រលានយន្តហោះ តំបន់​ចោមចៅ តំបន់​ត្រពាំង​ថ្លឹង ភូមិ​គោក​បញ្ជាន់ តំបន់​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា តំបន់​ថ្មគោល ផ្លូវ​២០០៤ និង​មួយ​ផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា ខាងត្បូង​មហាវិថី​សហព័ន្ធរុស្ស៊ី ដែល​មាន​ទំហំ​ផ្ទៃ​រង​ទឹកភ្លៀង​រហូតដល់​១០២៨​ហិកតា ។​

​លោក​បន្តថា​៖ ស្ថានីយ​បូម​ទឹកលូ​៥ ដែល​បើក​ការដ្ឋាន​ស្ថាបនា​នៅពេលនេះ នឹង​ត្រូវ​សាងសង់​អគារ​ថ្មី​បណ្តោយ ១៨,៩​ម៉ែត្រ ទទឹង ១០,៩​ម៉ែត្រ បំពាក់​បំពង់​បូមទឹក​៤​គ្រឿង ក្នុងនោះ បំពង់​មុខកាត់​៨​តឹក​២​គ្រឿង​និង​បំពង់​មុខកាត់​១​ម៉ែត្រ​ចំនួន​២​គ្រឿង ដែល​អាច​មាន​សមត្ថិ​ភាព​បូមទឹក​បាន​៥​ម៉ែត្រ​គុប ក្នុង​មួយ​វិនាទី​និង​ស្មើ​និង​២៨៨០០​ម៉ែត្រ​គុប ក្នុង​១​ម៉ោង​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖  គ្មាន​ការ​ជោគ ជ័យ​ណាមួយ​មិន​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ណាស់​ក្នុង​ការដោះស្រាយ​បញ្ហា​លិចលង់ ដោយ​ក្រៅពី​កសាង​ស្ថានីយ​ហើយ យើង​នៅ​បើក​យុទ្ធនាការ​ស្តារ​ប្រឡាយ​និង​លូ នៅ​៤​ខណ្ឌ​កណ្តាល​ក្រុង​ថែម​ទៀត​។ លោក​បន្តថា​៖  ដើម្បី​អោយ​ទឹក​លែង​លិច យើង​ត្រូវ​រួមគ្នា​ថែរក្សា​ប្រឡាយ ។ ជាក់ស្តែង​យើង​កំពុង កាយ​អភិវឌ្ឍ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​មាន​សម្រាម​រហូត ដល់​៤៣​ម៉ឺន​មែត្រ​គុប និង​បាន​ប្រើប្រាស់​ថវិកា​អស់ យ៉ាងច្រើន ហើយ​ប្រឡាយ​ស្ទឹង​មានជ័យ​នេះ នៅ​រដូវវស្សា​ខាងមុខ​នេះ​អាច​ដោះស្រាយ​ការលិចលង់​បាន​ហើយ​។​

​លោក ឃួ​ង ស្រេង ក៏​បាន​ស្នើរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ជួយ​មើល​ថែទាំ​និង ការពារ​ទាំងអស់គ្នា មិន​ថា​អាជ្ញាធរ​ឬ ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ សមិទ្ធផល​ទាំងនេះ ជា​សមិទ្ធផល រួម​ទាំងអស់​គ្នា ។  ដោយឡែក ក្លោ​នុង​ឱកាស​នេះ​ដែរ លោក​ក៏​បាន​ស្នើរ​ឲ្យ​មន្ដ្រី ខណ្ឌ សង្តាត់ ភូមិ  ត្រូវ​រួមគ្នា បន្ដ​ចុះ​មើល ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ ដើម្បី​ចង់​ដឹង​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ មិន​ថា បញ្ហា​លិចលង់ ឬ​ការផ្តល់សេវា​ផ្សេងៗ ជូន​ពួកគាត់​នោះទេ ព្រោះ​អាជ្ញាធរ​រាជធានី​មាន​ថវិកា​មួយចំនួន​ដើម្បី​ជួយ​លើ​ការងារ​នេះ​ជូន​ប្រជាពលរដ្ឋ​នោះ​ដែរ  ៕

 

Filed in: ព័ត៌មានជាតិ