សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រកាស​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២៣​នាក់​ចេញពី​ប្រទេស​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រកាស​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២៣​នាក់​ចេញពី​ប្រទេស​

ឡុង​ដ៍ ៖ តាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC ថា នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May កាល​ពី​ម្សិលមិញ​បានប្រកាសថា រដ្ឋាភិបាល​អង់គ្លេស​នឹង​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២៣​នាក់ ចេញពី​ប្រទេស បន្ទាប់​ពី​អតីត​ចារកិច្ច​រុស្ស៊ី​ម្នាក់​ត្រូវបាន​គេ​បំពុល​សម្លាប់​នៅលើ​ទឹកដី​អង់គ្លេស​។

​ចក្រភព​អង់គ្លេស ក៏​បាន​ស្នើ​ផងដែរ ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​ជុំវិញ​សំណុំរឿង ដែល​ទីក្រុង​ឡុង​ដ៍ ចោទប្រកាន់​រុស្ស៊ី​ថា ជា​អ្នក​នៅ​ពីក្រោយ​ការបំពុល​សម្លាប់​អតីត​ចារកិច្ច រុស្ស៊ី និង​កូនស្រី​របស់​គាត់​។​

​គួររំលឹកថា លោក Sergei Skripal និង​កូនស្រី​របស់​លោក​ឈ្មោះ Yulia ត្រូវបាន​គេ​លួច​បំពេល​សម្លាប់ នៅក្នុង​ទីក្រុង Salisbury កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា​កន្លង​ទៅ ហើយ​រហូត​មក ទល់​ពេល​នេះ អ្នក​ទាំង​ពីរ​នៅ​តែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​រុស្ស៊ី​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងឡាយ​៕

 

Filed in: អន្តរជាតិ