សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទិន្នផល​ឧស្សាហកម្ម​ចិន​កើនឡើង​ចំនួន​៧.២% រយៈពេល​២​ខែ​ដំបូង​ឆ្នាំនេះ​

​ទិន្នផល​ឧស្សាហកម្ម​ចិន​កើនឡើង​ចំនួន​៧.២% រយៈពេល​២​ខែ​ដំបូង​ឆ្នាំនេះ​

ប៉េកាំង ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ទិន្នផល​ឧស្សាហកម្ម​របស់​ប្រទេស​ចិន​នៅក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​បាន​កើនឡើង​ចំនួន​៧.២% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ការវិនិយោគ​លើ​ទ្រព្យសកម្ម​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់​៧.៩% បើ​ធៀប​ទៅនឹង រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ការវិនិយោគ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​សេវាកម្ម​បាន​ឈាន​មុខ​គេ​លើ​វិស័យ​ដទៃ​ទៀត​ទើប​នាំឲ្យ​មាន​ការរីកចម្រើ​ន​យ៉ាង​ឆាប់រហ័ស​បែប​នេះ​។ រីឯ​ការលក់​រាយ​សរុប​នៅក្នុង​រយៈពេល​២​ខែ​ដំបូង​នេះ​បាន​កើនឡើង​៩.៧% បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន ដែល​ខុស​បន្តិចបន្តួច​ពី​ការរំពឹងទុក​របស់​ក្រុមអ្នកវិភាគ​។​

​នៅ​ឆ្នាំ​នេះ ប្រទេស​ចិន​ក៏​កំពុង​កំណត់​គោលដៅ​កំណើន​នៃ​ការលក់​រាយ​ឲ្យបាន​ប្រហែល​១០%​ផងដែរ ប៉ុន្តែ​មិន​បាន​ប្រកាស​ពី​គោលដៅ​សម្រាប់​ទិន្នផល​ឧស្សាហកម្ម ឬ​ការវិនិយោគ​ទ្រព្យសកម្ម​នោះទេ​។​

​សូមជម្រាបថា ទិន្នផល​ឧស្សាហកម្ម​ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា តម្លៃ​បន្ថែម​លើ​ឧស្សាហកម្ម ត្រូវបាន​ប្រើប្រាស់​ដើម្បី​វាស់​ស្ទង់​សកម្មភាព​សហគ្រាស​ធំៗ​ដែល​ត្រូវបាន​កំណត់​ជាមួយ​ចំណូល​ប្រចាំឆ្នាំ​ប្រហែល​៣​លាន​ដុល្លារ​អាមេរិក​៕

 

Filed in: សេដ្ឋកិច្ច, អន្តរជាតិ