សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​ចិន​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី​ចំនួន​៥​នៅ​កម្ពុជា​

ក្រុមហ៊ុន​ចិន​គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូង​មី​ចំនួន​៥​នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឯកជន​មួយ​មក​ពី​ហុងកុង​នឹង​ចាប់ផ្ដើម​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​នៅ​អំឡុង​ខែ​មេសា និង​មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន ៥​បន្ថែមទៀត នៅក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ។
​នេះ​បើ​យោង​តាម​ការអះអាង​របស់មន្ត្រីក្រសួង​ពាណិ​ជ្ជកម្ម​បន្ទាប់ជំ​នួប​ពិភាក្សារវាង លោក មី​ឆែ​ល ធី​ស៊ី (Michael Tse) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្គ្រី​ន លី​ត​ឌ័​រ (GreenLeader) ដែលជា​ក្រុមហ៊ុន​មួយ​បាន​បោះ​ទុននិវិយោគ​ក្នុង កម្រិត​ធំ​លើ​ការកែច្នៃ​ផលិតផល​ដំឡូង​មី និង​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។​

​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​បន្ថែមថា ជាការ​ចាប់ផ្ដើម​អនុវត្ត​ដំបូង​ទៅលើ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ក្រុមហ៊ុន នឹង​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ទីមួយ​នៅ​ខេត្តក្រចេះ​នៅ​អំឡុង​ខែ​មេសា​ខាង​មុខ ដោយ​រោងចក្រ​នេះ​មាន សមត្ថភាព​កែច្នៃ​ដំឡូង​មី​ជា​ម្សៅ​ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។ ដើម្បី​អាច​ទទួលបាន​ផល​កែច្នៃ​ក្នុង​ទ្រង់ ទ្រាយ​ដូចខាងលើ រោងចក្រ​ចាំបាច់​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច​៥០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ ដើម្បី​ទ្រទ្រង់​កម្រិត​ផលិតកម្ម​នេះ​បាន ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តការ​កិច្ចព្រមព្រៀង​កសិកម្ម (Contract Farming) ជាមួយនឹង​កសិករ ដោយ​ផ្ដល់​ជូន​នូវ​បច្ចេកទេស ពូជ និង​ធនធាន​មួយចំនួនទៀត​។​

​លោក​បន្ថែម ថា ក្រុមហ៊ុន​ក៏​មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន​០៥ ក្នុង​រយៈពេល​០២​ឆ្នាំ ដោយ​រោងចក្រ​ទី​ពីរ​អាច​នឹង​សាង សង់​នៅ​ប៉ែក​ខាង​ខេត្ត​បាត់ដំបង ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ ៕

 

Filed in: ព័ត៌មានជាតិ