សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឆ្នាំ​នេះ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នៅ​ចន្លោះ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែ​មិនា​

​ឆ្នាំ​នេះ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នៅ​ចន្លោះ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែ​មិនា​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ទេសចរណ៍​បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​បន្ទាន់​មួយ ដោយ​ប្រកាស​ដល់​ភ្ញៀវ ទេសចរណ៍​ជាតិ និង​អន្តរជាតិ​រួម​ទាំង​សាធារណជន​ថា នៅ​ឆ្នាំ​នេះ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០​ដល់​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង​៥,០០​នាទី ដល់​ម៉ោង​៧,០០​នាទី​ព្រឹក ។​

​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរ វត្ត​កម្ពុជា ( EQUINOX ) កើតឡើង​ចំនួន​២​ដង​ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ នៅក្នុង​ខែ​មិនា និង​លើក​ទី​២​នៅក្នុង​ខែ​កញ្ញា ។ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​នេះ ស្តែង​ឲ្យឃើញ​ពី​អច្ឆរិយភាព នៃ​ប្រាសាទ​អង្គរ​ដែល​ត្រូវបាន​បុព្វបុរស​ខ្មែរ​យើង​កសាង​ដោយ​មាន ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយ​នឹង​ធម្មជាតិ​យ៉ាង​ច្បាស់លាស់​គួរ​ឲ្យ​ស្ងប់ស្ងែង ។​

​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ដូច្នេះ​ថា នៅ​ឆ្នាំ​នេះ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល ប្រាសាទអង្គរវត្ត​កម្ពុជា​អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង​៥៖០០​នាទី ដល់​ម៉ោង​៧៖០០​នាទី​ព្រឹក ហើយ​ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​ដ៏ អស្ចារ្យ​នេះ តែងតែ​មាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​រង់ចាំ​ទស្សនា និង​ផ្តិត​យក​រូបភាព​រាប់ម៉ឺន​នាក់ ។ ទន្ទឹម​នោះ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ​នេះ ក្រសួងទេសចរណ៍​នឹង រៀបចំ​ការប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី ( Angkor Selfie Photo Contest ) លើក​ទី​បី ក្រោម​ប្រធាន បទ ៖ Selfie អង្គរ​អច្ឆរិយៈ ដោយ​ជ្រើសរើស​រូបថត​ដែល​មាន​អ្នកគាំទ្រ​ច្រើនជាងគេ​ពី​លេខ​១ ដល់​លេខ​៣ ដើម្បី​ទទួល​លិខិត​សរសើរ​ចេញ​ដោយ ក្រសួង​ទេសចរណ៍ និង​រង្វាន់​លើកទឹកចិត្ត លេខ​១ ចំនួន​១​លាន​រៀល លេខ​២​ចំនួន​៨០​ម៉ឺន​រៀល និង​លេខ​៣​ចំនួន​៥០​ម៉ឺន​រៀល ។​

​ក្រសួង​ទេសចរណ៍​សូម​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ និង​សាធារណជន មេត្តា​អញ្ជើញ​ទៅ​ទស្សនា និង​ផ្តិត​យក​រូបភាព​ដ៏​មហស្ចារ្យ​នេះ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិ ការណ៍​នេះ​ឲ្យបាន​ទូលំទូលាយ ដើម្បី​ចូលរួម​ដល់​យុទ្ធនាការ « កម្ពុជា​៖ ព្រះរាជាណាចក្រ អច្ឆរិ​យះ ប្រកប​ដោយ​ភាពកក់ក្តៅ ៕

 

Filed in: ព័ត៌មានជាតិ