សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ៖ សម រង្ស៊ី លួច​កាត់​ដី​ខ្មែរ​ឲ្យ​យួន​មិន​អាច​រួចខ្លួន​ទេ​

សម្តេច​តេជោ ៖ សម រង្ស៊ី លួច​កាត់​ដី​ខ្មែរ​ឲ្យ​យួន​មិន​អាច​រួចខ្លួន​ទេ​

រាជធានី​ភ្នំពេញ ៖ អាច​និយាយថា ជា​ប្រតិកម្ម​លើកដំបូង​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ទាក់ទង​នឹង​ការ​បែកធ្លាយ​ក្លីប​វីដេអូ​បង្ហាញ​ពី​កិច្ចព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង កុក ស ប្រធាន​ចលនា​យួន​សេរី ដែល​ក្នុង​កិច្ចព្រមព្រៀង​នោះ​លោក សម រង្ស៊ី បាន​យល់ព្រម​កាត់​ដី​ខេត្ត​ខ្មែរ​ចំនួន​៤​ឲ្យទៅ​ចលនា​យួន​សេរី ក្នុងពេលដែល​លោក​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ។​

​សម្តេច ហ៊ុន សែន បាន​ប្រតិកម្ម​ថា រឿង សម រង្ស៊ី ចុះហត្ថលេខា​កាត់​ដី​ខ្មែរ​៤​ខេត្ត​ឲ្យទៅ វៀតណាម​ជា​រឿង​ក្បត់ជាតិ​មិន​អាច​រួចខ្លួន​នោះ​ឡើយ ។ សម្តេច​ថា នៅពេល​ដែល​សម្តេច​ខិតខំ ចរចា​ជាមួយ​វៀតណាម​ជាមួយ​ឡាវ​ជាមួយ​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ការពារ​ទឹកដី​កុំឲ្យ បាត់បង់ តែ​គេ​បែរជា​លួច​ចរចា​ស្ងាត់ៗ កាត់​ដី​ឲ្យ​វៀតណាម​ដោយ​ស្រួលៗ ។​

​សម្តេច ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ស៊ើបអង្កេត​រឿង អតីត​មេបក្ស​សង្គ្រោះ​ជាតិ ដែល​ហ៊ាន​សន្យា​កាត់​ដី​ខ្មែ​ឲ្យ​វៀតណាម ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ព្រោះ​រឿង​នេះ​មិនមែន​តូចតាច​នោះទេ វា​ជា​រឿង​ក្បត់ជាតិ ជាក់ស្តែង​មិន​អាច​អត់ឱន​ឲ្យបាន​ឡើយ ។​

​សម្តេច​រម្លឹក​ឡើងវិញ​ថា អតីត​មេ​បក្ស​ប្រឆាំង​រូប​នោះ​តែងតែ​ជេរ​សម្តេច​មួយ​ថ្ងៃ​១០​ដង​ថា សម្តេច​លក់​ដី​ឲ្យ​យួន ប៉ុន្តែ​គេ​បែរជា​កាត់​ដី​ឲ្យ​យួន​ស្រួលៗ ទៅវិញ ហើយ​វា​អយុត្តិធម៌​ណាស់ សម្រាប់​សម្តេច​ដែល​ខិតខំ​ការពារ​បូរណភាព​ទឹកដី​ដែល​បន្សល់ទុក​ពី​ដូនតា​មក ។​

​សម្តេច​ក៏​បាន​ថ្លែង​ឲ្យដឹង​ដែរថា គេ​ថា កុក ស ជា​ខ្មែរ នៅពេលដែល កុក ស មិនចេះ និយាយ​ភាសា​ខ្មែរ សូម្បីតែ​មួយ​ម៉ាត់ ។ ទន្ទឹម​នោះ​សម្តេច​ក៏​សួរ​ថា បើ កុក ស ជា​ខ្មែរ ហេតុ​អី ចាំបាច់​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ដី​ខ្មែរ​ឲ្យ​ពួក កុក ស​…..?​។ ប៉ុន្តែ​សម្តេច​ថា ឯកសារ ភស្តុតាង មាន​គ្រប់គ្រាន់​មិន​អាច​ប្រកែក​បាន​នោះឡើយ​…… ហើយ​សម្តេច​ក៏​មិន​និក​ស្មានថា គ្រាន់​តែ​រឿង ចង់​បាន​អំណាច គេ​ហ៊ាន​កាត់​ដី​ខ្មែរ​ឲ្យ​បរទេស​ដូច្នេះ​សោះ​។​

​សម្តេច​ក៏​បាន​បង្ហាញ​នូវ​ការភ្ញាក់ផ្អើល​ផងដែរ ខណ​ដែល​ទទួលបាន​ព័ត៌មាន​ថា លោក សម រង្ស៊ី លួច​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ប្រទេស​វៀតណាម ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ហាណូយ និង​ខេត្ត​តា​យ​និ​ញ ។ ដូច្នេះ​សម្តេច​នឹង​សួរ​ទៅ​មេដឹកនាំ​វៀតណាម​ថា តើ​ការជួបពិភាក្សា​នោះ គេ​និយាយ​រឿង​ស្អី​ខ្លះ​? ។ សម្តេច​សង្កត់ធ្ងន់​ថា បើ​មិត្ត​វៀតណាម​ពិតជា​មិត្ត​ស្មោះត្រង់​ជាមួយ កម្ពុជា​មែន​នោះ ត្រូវ​ប្រាប់​ឲ្យ​ច្បាស់​ថា ការជួប​គ្នា​នោះ​និយាយ​ស្អី​ខ្លះ​ទៅ ? ។​

​ការ​ថ្លែង​ដូច្នេះ​របស់​សម្តេច ហ៊ុន សែន ធ្វើឡើង​ក្នុង​ឱកាស​សម្តេច​អញ្ជើញ​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ស្ពាន​ឆ្លងទន្លេ​ទៅ​កោះ​ប៉ែន ស្ថិតនៅក្នុង​ភូមិ​កំពង់​ត្រុំ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ ៕

 

Filed in: ព័ត៌មានជាតិ