សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត និង សមត្ថកិច្ច​ចម្រុះ​កំពុង​ធ្វើ​ការឡោមព័ទ្ធ​ផ្ទះ​ថៅកែ​ឈើ​មួយកន្លែង ដែល​សង្ស័យ​លាក់ទុក​ឈើ​ប្រណីត​ខុសច្បាប់​

​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត និង សមត្ថកិច្ច​ចម្រុះ​កំពុង​ធ្វើ​ការឡោមព័ទ្ធ​ផ្ទះ​ថៅកែ​ឈើ​មួយកន្លែង ដែល​សង្ស័យ​លាក់ទុក​ឈើ​ប្រណីត​ខុសច្បាប់​

​ខេត្ត​មណ្ឌល​គី​រី ៖ នៅវេលា​ម៉ោង ០២ និង ១០ នាទី​ថ្ងៃ​ទី ០៣ កុម្ភៈ ឆ្នាំ ២០១៦ កំលាំង​កងរាជអាវុធហត្ថ​ខេត្ត និង សមត្ថកិច្ច​ចម្រុះ​កំពុង​ធ្វើ​ការឡោមព័ទ្ធ​ផ្ទះ​ថៅកែ​ឈើ​មួយកន្លែង ដែល​សង្ស័យ​លាក់ទុក​ឈើ​ប្រណីត​ខុសច្បាប់ នៅតាម​ដងផ្លូវ​ជាតិ ស្ថិតក្នុង​ភូមិ​ស្នែង​ឃុំ​ស្រែ​ខ្ទុម​ស្រុកកែ​វសីមា  ។​

​បើ​តាម​មន្ទ្រី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យដឹងថា មុន​នេះ​បន្តិច មាន​រថយន្ដ​ដឹកឈើ​ចំនួន​ពីរ​គ្រឿង​ដឹកឈើ​ចេញពី​ស្រុក​អូ​រាំ​ង​បាន​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ  ខេត្ត​ធ្វើការ​ស្ទាក់​ចាប់បាន​មួយគ្រឿង និង​មួយ​គ្រឿង​ទៀត បាន​បើក​រត់​រហូតមកដល់​កន្លែងកើតហេតុ ក៏​ចូល​ក្នុងផ្ទះ​ខាងលើ​នោះ ហើយ​ក៏​ស្រាប់តែ​ម្ចាស់ផ្ទះ​បាន​បាញ់​គំរាម​កំលាំង​សមត្ថកិច្ច​ដែល​ប្រ​ម៉ាញ់​នោះ ។​

​ផ្ទះ​ដែល​កំលាំង​សមត្ថកិច្ច​កំពុង​ឡោម​ពទ្ធ័​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា លោក​សូ​ម៉ា​រិត កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ហើយ​ផ្ទះ​នេះ កន្លងមក កាលពីរ​ប៉ុន្មាន​ឆ្នាំមុន ក៏​ធ្លាប់បាន​ព្រះរាជអាជ្ញា​ព័ទ្ធចាប់​ឈើ ជាង​ប្រាំមួយរយ​ដុំ ស្មើ​ជាង​៧០​ម៉ែត្រគូប កន្លងមក ។ មកដល់ពេលនេះ កំលាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឆែកឆេ​រ​ដោយ​មាន​ការបញ្ជារ​ផ្ទាល់​ពី លោក​ព្រះរាជា​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ដោយ​រក​ឃើញ​ឈើប្រណិត​២៥៥​ដុំ រថយន្ត​កែច្នៃរ​១​គ្រឿង និងរ​ណា​យន្ត​១​គ្រឿង​។​បច្ចុប្បន្ន​កំលាំង​សមត្ថកិច្ច​កំពង់​ឆែក​រុករក​បន្ត ៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

2016_02_03v1 (1) 2016_02_03v1 (2) 2016_02_03v1 (3) 2016_02_03v1 (4)

Filed in: ព័ត៌មានសំខាន់