សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ៖ កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួនឯង​

​សម្តេច​តេជោ ៖ កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់​ខ្លួនឯង​

រាជធានី​ភ្នំពេញ ៖ ដោយ​សង្កត់​ធ្ងន់​ឲ្យមាន​ការរួមគ្នា ដើម្បី​រក្សា​សន្តិភាព​នៅ​កម្ពុជា​ទោះ ក្នុង​តម្លៃ​ណា​ក៏​ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា កម្ពុជា​ត្រូវ​ធ្វើជា ម្ចាស់ លើ​ខ្លួនឯង មិន​ត្រូវ​ទោ​ទន់​ទៅតាម​ការបង្ខំ​របស់​ប​រទេស​នោះទេ ។​

​ការ​ថ្លែង​របស់​សម្តេច​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​១ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៨​នេះ ។ សម្តេច​មានប្រសាសន៍ថា ទោះ​ជា​តម្លៃ​ណា​ក៏ ដោយ​ត្រូវ​រក្សា​សន្តិភាព​ឲ្យបាន ព្រោះ​អ្វីៗ​ជា​កត្តា​កំណត់​នៅ​លើ​ដៃ​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ ។​

​សម្តេច​បញ្ជាក់​បន្ថែមថា បទពិសោធន៍​នៅ​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ស៊ី​រី អី​រ៉ាក់ លី​ប៊ី អាហ្វ្រិក​កណ្តាល សុទ្ធ​តែ​បង្ហាញ​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ​ជា​អ្នក​ស្លាប់ ។ ចំណែក​បរ​ទស គេ​មក​ដុត​ផ្ទះ​យើង​ហើយ គេ​យក​ពូថៅ​មក​វ៉ៃ​ក្បាល​យើង​ហើយ គេ​បង្ខំ​ឲ្យ​យើង​សង​ពូថៅ​គេ​ថែម ទៀត ហើយ​នេះ​ជាការ​ឈឺចាប់​បំផុត សម្រាប់​ប្រទេស​ទាំងអស់​នោះ ។​

​សម្តេច ហ៊ុន សែន បាន​រម្លឹក​ឡើងវិញ​ថា របប​លន់​ណុល គឺ​លន់​ណុល​ជា​អ្នក​ខ្ចី​លុយ​គេ យកមក​ទិញ​គ្រាប់បែក​មក​ទិញ​អាវុធ​មក​ដុត​ផ្ទះ​ខ្មែរ សម្លាប់​ខ្មែរ ហើយ​ឥឡូវនេះ​គេ​ចាប់​បង្ខំ​ឲ្យ​ខ្មែរ សង​លុយ​គេ​ទៀត ហើយ​មិនចាំបាច់​និយាយឲ្យចំ​ឈ្មោះថា ជា​អ្នក​ណា​នោះទេ គឺ​ប្រជាពលរដ្ឋ​បានដឹង​គ្រប់គ្នា​ហើយ ។ ដូច្នេះ​យើង​គួរតែ​ដឹង ហើយ​គ្មាន​អ្នកណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះ​ទេ​ខ្មែរ​ត្រូវ​ជា​ម្ចាស់​លើ​ខ្លួនឯង ។​

​សម្តេច ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា សម្តេច​នឹង​បន្តកាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី យ៉ាងតិច​១០​ឆ្នាំ​ទៀត ហើយ​បើ​ក្រុមប្រឆាំង​បំផ្លាញ​ជាតិ​នៅ​តែ​មាន​គឺ​សម្តេច​នៅ​បន្ត​កាន់តំណែង ទៀត លុះត្រាតែ​ពួក​បំផ្លាញ​ជាតិ​រលត់រលាយ​អស់​ពី​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ