ភ្នំពេញ ៖ បើគិតដល់ថ្ងៃទី១២ ខែមីនា ២០១៨នេះ ពោលគឺមានរយៈពេលជាងមួយខែហើយដែលលោកតាំង ស៊ុនឡាយ បានប្រើអំណាចជាប្រធានសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចផ្អាកការបែងចែកសំណុំរឿងគ្រប់ប្រភេទជូនលោកវ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ(យោងតាមកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៨) ។ តែអ្វីចម្លែកគឺលោកតាំងស៊ុនឡាយទុកឲ្យប្រចាំការដដែលតែមិនឲ្យធ្វើការមានន័យថាមកអង្គុយលេង!។
ក្នុងដីកាបញ្ឍរជើងលោក តាំង ស៊ុនឡាយ បានសំអាងហេតុថាយោងតាមការស្នើសុំរបស់សាម៉ីខ្លួន ។ដូច្នេះសម្រេច១.ផ្អាកការបែងចែករឿងគ្រប់ប្រភេទជូនលោកវ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៨រហូតដល់មានដីកាសម្រេចថ្មីលើកលែងតែរឿងដែលត្រូវសម្របសម្រួលបន្តតាមប្រការ៥នៃដីកាសម្រេចលេខ២៧ដសសចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧របស់សាលាដំបូងរាជធានីភ្នំពេញ។២.វេនប្រចាំការរបស់លោកវ៉េងហ៊ត់និងក្រឡាបញ្ជីរក្សាទុកធម្មតាដដែល៕