សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស៊ុន​ឆាយ​មេ​គយ​ផែ​ភ្នំពេញ​ស៊ីដាច់​ហើយ​ប្រាប់​ថា​យក​លុយ​ជួយ​ទៅ​បក្ស​!

​ស៊ុន​ឆាយ​មេ​គយ​ផែ​ភ្នំពេញ​ស៊ីដាច់​ហើយ​ប្រាប់​ថា​យក​លុយ​ជួយ​ទៅ​បក្ស​!

​ភ្នំពេញ​៖ លោក ស៊ុន ឆាយ មេ​គយ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នឹង​លោក​ប្រធាន​គណនេយ្យ​នៅ​ទី​នោះ​ត្រូវបាន​កូនចៅ​និយាយដើម​ថា បាន​ឃុបឃិត​គ្នា ស៊ីដាច់​លូ​យ​ចំណូល​ផ្សេងៗ​គ្មាន​ញញើត​ដោយ​សំអាង​ថា​យក​លុយ​ជួយ​បក្ស​!?​។​ប្រភពពី​អ្នក​រត់ការ​ឯកសារ​ប្រវេទន៍​គយ ក៍​បាន ឱ្យដឹងថា​៖ ឯកសារ នាំចូល​ទំនិញ​មួយ​យ៉ាង​តិច​ត្រូវ​ចំណាយ​ចាប់ពី​៩០​ដុល្លារ​ទៅ​១០០​ដុល្លារ​អាមេរិក​ឯណ្ណោះ ដែល​នេះ​ជា​លុយខ្មៅ​កើត​ពី​ការ​ជម្រឹត​ទារ​ឆៅៗ​តែម្តង តាម​ភារកិច្ច និង​ជំនាញ​នី​មួយៗ​ពី​មន្ត្រី​គយ​នៅ​ទីនោះ នេះ ។ ក្នុងនោះ ការរត់​ឯកសារ មួយ​ឯកសារ​ត្រូវ​បង់​ជូន លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​ត្រូវបាន​បង្ខំ​អោយ​បង់លុយ ដល់​ទៅ​៦​គោលដៅ​។​

​គឺ​ទី​១-​ត្រូវ​បង់លុយ​អោយ​មន្ត្រី​គយ​ផ្នែក​ចុះ​លេខ​៥​ដុល្លារ ទី​២-​ខាង​គណនេយ្យ​លោក ស្វាយ ម​រ៉ា ១០​ដុល្លារ ទី​៣-​ក្រុម​ត្រួតពិនិត្យ​របស់​លោក សាយ សូ​ផា មួយ​កុងតឺន័រ​១០​ដុល្លារ ទី​៤-​ក្រុម​គយ​ចាំ​យក​លុយ​នៅ​កន្លែង​គណនេយ្យ​សម្រាប់​រាប់​ក្បាល​កុងតឺន័រ​ទំហំ​៤០​ហ្វីត​ចំនួន​៥០​ដុល្លារ ទំហំ​២០​ហ្វីត​៤០​ដុល្លារ ទី​៥-​បង់​អោយ​អនុប្រធាន​ដូចជា​លោក ប៊ុ​ស ចំរើន លោក គឹម សាគល និង​អ្នកស្រី ប៊ូ ផល្លី មួយ​ឯកសារ​ក្នុង​ម្នាក់​៥​ដុល្លារ និង​ទី​៦-​បង់​អោយ​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នេះ​តែម្តង​មួយ​ឯកសារ​១០​ដុល្លារ​។​

ក្រុម​អ្នក​រត់​ការ​បន្ត​ថា​៖ ជាធម្មតា​ឯកសារ​ចុះ​ប្រតិវេទន៍​គយ​ត្រូវ​ឆ្លងកាត់​គយ​និង​បង់លុយ​ក្រោម​តុ​បែបនេះ​ក្នុង​មួយ​ថ្ងៃ​មាន​ចាប់ពី​៣០​ទៅ​៤០​ឯកសារ ។​បើ​ចឹង​សាកគិ​ត​មើលថា​៖​គយ​លោក​ស៊ុន​ឆាយ​កៀប​ជម្រិត​ពី​ក្រុមហ៊ុន​វិនិយោគ​បាន​ប៉ុន្មាន​ពាន់​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ឬ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​?​។​ម្យ៉ាងទៀត​ក្នុង​មួយ​ឯកសារ​ពេល​មក​ចុះ​លេខ​ម្តងៗ​មិនមែន​តិច​កុងតឺន័រ​ឡើយ គឺ​យ៉ាងតិច​ចាប់ពី​៥​កុងតឺន័រ​ទៅ​១០​ឬ​១៥​កុងតឺន័រ ហើយ​មួយ​កុងតឺន័រ​បង់លុយ​ក្រោម​តុ​ចាប់ពី​៤០​ដុល្លារ​ទៅ​៥០​ដុល្លារ ។​

​ក្រៅពី​លុយ​កំប៉ិកកំប៉ុក​តាម​ប្រភព​ពី​មន្ត្រី​គយ បម្រើ​ការងារ​នៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ បាន​ទំលាយ​អោយដឹងថា ប្រភព​ចំណូល​ពី​អំពើពុករលួយ​របស់​លោក ស៊ុន ឆាយ បានមក​ពី​ក្រុមហ៊ុន​នាំចូល​ទំនិញ​ចំនួន​៦​ក្រុមហ៊ុន និង​ក្រុមហ៊ុននាំចេញ​ឈើ​កែឆ្នៃ​១​ផ្សេងទៀត ក្នុង​១​ខែៗ​លោក ស៊ុន ឆាយ អាច​រក​លុយ​ពី​អំពើពុករលួយ​បាន​ជាច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​។​

មន្ត្រី​គយ​តូចតាច នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ខ្សឹប ថា លោក ស៊ុន ឆាយ​បាន​យក​ថវិការ​មួយ​ផ្នែក​នៃ​ថវិការ​ដែល​បាន​ពី​អំពើពុករលួយ គាបសង្កត់ ជំរិត​ពី​ឈ្មួញ ទៅ​ជួយ​សាងសង់​វីឡា​ដ៍​ស្គឹមស្គៃ​មួយ នៅ​ព្រែក​តា​មាក់ ស្រុក ខ្សាច់កណ្តាល ខេត្ត​កណ្តាល​ដែល​គេ​ជឿ​ថា​វិឡា​លោក​ហ្នុង​!​។ ក្រៅពី​ហ្នឹង​លោក ស៊ុន ឆាយ បាន​ទិញ​ផ្ទះ​តម្លៃ​ជិត​១​លាន​ដុល្លា​នៅ​បូរី​អរ័គី​ដេ ទិញ​រថយន្ត LUXIS ៥៧០ ឆ្នាំ​២០១៧​មួយគ្រឿង រថយន្ត​LUXIS​មី​នី ឆ្នាំ​២០១៧ តំលៃ​ជិត​១៣​ម៉ឺន​ដុល្លារ​មួយគ្រឿង និង​គ្រោង​ទិញ​ថែមទៀត​ផង​ដែរ​។​

ទាក់ទង​លុយ​ចំណូល​ខុសច្បាប់​ទាំងនេះ​ប្រភព​ខាងលើ បាន​និយាយថា នៅពេលដែល​លោក​អនុប្រធាន​ការិយាល័យ​គ​យ​កំពង់ផែ​ស្វយ័ត្ន​ភ្នំពេញ ឬ មន្ត្រី​គយ​សួរ​នាំ​ទៅ​ខាង​គណនេយ្យ ពី​រឿង​លុយកាក់​ទាំង​នោះ គឺ​ខាង​គណនេយ្យ​ឆ្លើយថា លោក​ប្រធាន ស៊ុន ឆាយ យក​ទៅ​ជួយ​គណបក្ស​អស់ហើយ​?!​។​

ប្រភព​ពី​មន្ត្រី​គយ​តូចតាច​និយាយថា​៖​កាលពី​ថ្ងៃ​ទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​លោក​ស៊ុន ឆាយ ធ្លាប់​ត្រូវបាន​លោក​គុណ​ញឹម​មេ​គយ​ធំ​ចេញ​លិខិត​ព្រមាន​ម្តង​រួច​មក​ហើយក៍​ប៉ុន្តែ​គាត់​មិន​រាងចាល​ឡើយ​ព្រោះ​លោក​គុណ​ញឹម​អត់​ហ៊ាន​ធើ​អី​ស៊ុន​ឆាយ​តេ​ស៊ុនឆាយ​នៅតែ​ស៊ុនឆាយ​មេគយ​ផែ​អាដែល​ហ្នឹង​។​ប្រហែល​ដូច​គេ​និយាយថា​គាត់​មាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​កំ​រឹត​រដ្ឋលេខាធិការ​នៅ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ជួយ​ការពារ​ព្រោះ​លោក ស៊ុន​ត្រូវគេ​ប្រាប់ថា​៖ ឆាយ​ជា​អ្នកផ្តល់​សេដ្ឋកិច្ច​ជូន​គាត់​រាល់ៗ​ខែ ដើរ​ចាយ​លេង​ក្នុង ក្រៅប្រទេស បាន​យ៉ាង​ស្រួល​។​ចឹង​ហើយ​បាន​ជា​កូនចៅអ​ត់​ហ៊ាន​ក្អក​ជាមួយ​។​

ប្រហែល​ដោយបាន​អនុសាសន៍​ពី​សម្តេច​តេជោឲ្យ​ប្រធាន​ក្រុមហ៊ុន​ពិនិត្យមើ​លអ្ន​ករត់​ការណ៍​របស់​ខ្លួនផង​ខ្លាច​វា​កុហក​ហើយ​មើល​ទៅ​បាន​ជា​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័យ័ត​ភ្នំពេញ​បាន​បដិសេធ ប្រាប់​កាសែត​ថា​៖ ឯកសារ​បែបនេះ ពន្ធ​-​អាករ​ជា​បន្ទុក​របស់​រដ្ឋ មិន​មាន​អ្នកណា​ហ៊ាន​យកលុយ​ទេ​(​ស៊ិក​)​។​

ពាក់​ពន្ធ័​និង​សេចកក្តីរាយការណ៍​ថា​ក្រុម​អ្នក​រត់​ការទំនិញ​វិនិយោគ​នាំចូល​ត្រូវ​បង់លុយ​មួយ​ឯកសារ​ពី​៩០​ដុល្លារ​ទៅ​១០០​ដុល្លារ​ទៅ​កាន់​មន្ត្រី​គយ​កំពង់ផែ​ស្វយត័​ភ្នំពេញ លោក ស៊ុន ឆាយ​ថ្លា​ប់​បាន​ប្រតិកម្ម​ជា​មួយ​សំណួរ​កាសែត​ថា​៖​អ្នកឯង​ដឹង​ពី​តួលេខ​លុយ​នេះ​មកពីណា​..​អ្នកណា​អោយ​អ្នកឯង​ដឹង​ច្បាស់​ម្លេះ​..​រួច​ក៏​បិទ​ទូរស័ព្ទ​។​ករណីនេះ​អ្នក​រត់​ការ​បាន​វាយបក​វិញ​ថា​៖​អូ​ខេ​បើ​ចឹង​គយ​កំពង់ផែ​ស្វយត័​ភ្នំពេញ​ហ៊ាន​កែទម្រង់​ការត្រួតពិនិត្យ​ដោយ​បង្កើតឲ្យមាន​ច្រកចេញ​ចូល​តែ​មួយ​ឬ​ប្រពន្ធ័​ត្រួតពិនិត្យ​អេឡិចត្រូចនិច​ទេ​?​។​

​តើ​សកម្មភាព​ពុករលួយ​ដោយ​មិន​ខ្លាច​ច្បាប់​ប្រឆាំង​ប្រឆាំង​អំ​ពោះរ​ពុករលួយ​គឺ​ដើម្បី​យក​លុយ​ជួយ​គណបក្ស​មែនឬ​?​តើ​មាន​សារាចរ​លេខ​ប៉ុន្មាន​ឲ្យធ្វើ​ចឹង​?!​ករណី​នេះ​មិន​អាច​សុំ​ការពន្យល់​ពី​លោក​ស៊ុន​ឆាយ​មេ​គយ​ផែ​ស្វយត័​ភ្នំពេញ​បានទេ​។​សង្ឃឹមថា​នឹង​មាន​ការ​ពន្យល់​ឬ​ស្រាវជ្រាវ​ពី​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​មិន​ខាន​ចំពោះ​សេចក្តីរាយការណ៍​នេះ​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់