សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជគុណ​ឡុង​ចន្ថា​ព្រះសង្ឃ​ពូកែ​ទេសនា​ឌឺដង​ត្រូវ​ត្ម៉ោ​ង​អ្នកនា​ម៉េង​ពេជ្ជ​តា​!

​តេជគុណ​ឡុង​ចន្ថា​ព្រះសង្ឃ​ពូកែ​ទេសនា​ឌឺដង​ត្រូវ​ត្ម៉ោ​ង​អ្នកនា​ម៉េង​ពេជ្ជ​តា​!

ភ្នំពេញ​:  អ្នកនាង ម៉េង កែវពេជ្ជតា ដែល​ជា​តារាចម្រៀង​ជើងចាស​មួយរូប​ដែល​មាន​ទឹកដម​សំនៀង​ដ៏​សែន​ពិរោះ ថ្មីៗ​នេះ​បាន​ព្រលះ​តេជគុណ​ឡុង​ចន្ថា​សង្ឃ​ល្បី​ខាង​ទេសនា​ឌឺដង​មកពី​ខេត្តតាកែវ​។​អ្នកនាង​ម៉េង កែវពេជ្ជតា​ក្នុងនាម​ជា​ពុទ្ធបរិស័ទ​កាន់​ព្រះពុទ្ធសាសនា​មួយរូប បាន សម្តែង​ក្ដី​ហួសចិត្ត​ជាខ្លាំង និង​ធ្វើ​ការរិះគន់​ចំៗ​ចំពោះ​វីដេអូ “​ទេសនា​ព្រះសង្ឃ​មួយអង្គ ដែល​ខឹង​ញាតិ​ញោម​ក្រៅ​ប្រទេស​ប្រគេន​ប្រច័​យ្ច​តិច​”​។

នាង​បាន​សរសេរ​សារ​ហួសចិត្ត​តាមរយៈ​ទំព័រ​ហ្វេ​ស​បុក​ខ្លួន​ថា​៖“​ការ​ពិត​មិន​ចង់ Share នាំ​ចង្អៀត​ទេ តែ​ក្នុង​នាម​ជា​ខ្មែរ​កាន់​សាសនាព្រះពុទ្ធ​ថែម​ទាំង​គោរព​ស្ម័គ្រស្មោះ​អស់ពី​ចិត្ត ពិតជា​មិន​សប្បាយចិត្ត​ទេ​នៅពេលដែល​ឧស្សាហ៍​ឃើញ​គេ​យក​ស្បង់​ចីវរ​ដែល​គ្រប់​គ្នា​មិន​ថា​ចាស់​ក្មេង ឬ​ឋានៈ​ប៉ុណ្ណា​តែង​លត់​ជង្គង់​ក្រាប​សំពះ​ដល់​ធរណី មក​ស្រោប​ពី​ក្រៅ​ខ្លួន​បុគ្គល​អ​សីល​បែបនេះ​ជា​ហូរហែរ​តែ​គ្មាន​ឃើញ​វិធានការណ៍​ណាមួយ​មក​ទប់ស្កាត់ និង​លុបបំបាត់បាន​សោះ ? ? ផ្ទុយទៅវិញ​បែរជា​កើត​មាន​ប្លែកៗ ដូច​ករណី​នេះ​…​តើ​មកពី​ច្បាប់ធូរ​លុង​ពេក ឬ​មក​ពី​អ្នក​កាន់​ច្បាប់​មិន​ច្បាស់លាស់ ? ? ? ខ្ញុំ​មាន​យោបល់​នេះ​គឺ​ដើម្បី​ទាំងអស់គ្នា និង​ការពារ​សាសនាព្រះពុទ្ធ​ដែលជា​សាសនា​រដ្ឋ​ប៉ុណ្ណោះ គ្មាន​បំណង​អវិជ្ជមាន​ណាមួយ​ទេ តែ​បើ​ជន​ណា​ហ៊ាន​យកសម្តី​ខ្ញុំ​នេះ​ទៅ​កាឡៃ​សាច់រឿង​ក្នុងន័យ​អាក្រក់​ដូច​កាល​រឿង​លុយ​ខ្មែរ​ទៀត គឺ​ជន​នោះ​ជា​ជន​បំផ្លាញ​ជាតិ ។​

”​ហាហា​ស​តេជគុណ​ឡុង​ចន្ថា​ដែល​ពូកែ​ទេសនា​ឌឺដង​ចំពោះ​ពុទ្ធ​បរិ​សទ័​នៅ​អាមេរិក​ព្រោះ​តែ​ជួប​លោក​តែ​ប្រគេន​បច្ច័យ​១២០​រូពី​ថា​មិនបាន​១០​ម៉ឺន​លុយ​ខ្មែរ​ផង​នោះ​ត្រូវ​ត្ម៉ោ​ង​ហើយ​តើ​!​។​ប៉ុណ្ណឹង​ឲ្យ​ចាំ​ព្រះ​តេជគុណ​ដែល​សម័យ​អា​ឡូ​វ​គេ​តម្លើង​ថា​ជា​ព្រះអង្គ​គ្រូ​កុំ​ចេះ​តែ​មាន​កេលេ​សពេក​!!៕

 

Filed in: ព័ត៌មានជាតិ