សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្រចេះ ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣ មិនា លើក​ទី​២០

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្រចេះ ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣ មិនា លើក​ទី​២០

ខេត្ត​ក្រចេះ ៖ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្រចេះ លោក ទេព វាសនា បានឲ្យដឹងថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត តែងតែ​យកចិត្ត​ទុក ដាក់​ក្នុង​ការបំពេញ​ការងារ និង​ភារៈកិច្ច​របស់​ខ្លួន​បាន​ល្អប្រសើរ ទាំង​បេតិកភណ្ឌ​រូបី និង​អរូបី ដើម្បី​ឲ្យមាន​ការអភិវឌ្ឍ​ន៍ តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​លោក បានបញ្ជាក់​ថា មន្ត្រី​ជំនាញ​របស់​មន្ទីរ​បាន​រកឃើញ​ទីទួល​ប្រសាទ​បុរាណ​ចំនួន ៦​កន្លែង នៅក្នុង​ស្រុក​សំបូរ ក្នុងនោះ​មាន ទីទួល​ប្រសាទ​ទូក​មាស​, ទីទួល​ប្រសាទ ទួល​វិហារ​, ទីទួល​ប្រសាទ​នាង​ម្លិច​, ទីទួល​ប្រសាទ​ក្របី​ខោល​, ទីទួល​ប្រសាទ​អន្លង​ក្រពើ និង​ទីទួល​ប្រសាទ​ត្រពាំង​បន្ទាយ ។ ក្រៅពីនោះ មន្ទីរ​វប្បធម៌​ខេត្ត បាន​យក​ផ្ទាំងសិលា​ច​រឹក ១​ផ្ទាំង ទេព​រូប​បដិមា​ព្រះ​វិស្ណុ លឹង្គព្រះឥសូ​រ យក​មក​រក្សាទុក​នៅ​មន្ទីរ​វប្បធម៌​ខេត្ត ។ ក្រុម​ការងារ​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត ក៏​បាន​ចុះ​ពិនិត្យ ទីទួល​ប្រសាទ​មួយចំនួន​ដូចជា ប្រសាទ​បន្ទាយ​សៀម ប្រសាទ​អូ​ប្រក់ ប្រសាទ​ល្បើក​ស្រុត ប្រសាទ​ដងរែក ប្រសាទ​កំពូល ប្រាំ និង​ប្រសាទ​ព្រះ​ខ្វាន់​ពី ។​

​លោក​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មិនា លើក​ទី​២០ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការ​នៃ ក្រសួង​វប្បធម៌ វិចិត្រ និង​សីល្បៈ និង​វត្តមាន​ចូលរួម​ពី​មេបញ្ជាការ មេបញ្ជាការរង កងកម្លាំង​ទាំង​បី​ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជំវិញ​ខេត្ត និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ នៅ​សាល​មហោស្រព​ខេត្ត ។​

​ឯកឧត្តម សរ ចំ​រុង បាន​មានប្រសាសន៍ថា ទិវា​វប្បធម៌​ជាតិ ៣​មិនា លើក​ទី​២០ ឆ្នាំ​២០១៨​នេះ គឺជា​ទិសដៅ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ រៀបចំ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រំលឹក​ដល់​គុណូបការៈ​ដ៏​សម្បូរបែប សម្រាប់ យើង​គ្រប់គ្នា​ជា​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ទិវា​បង្កើត​នូវ​សេចក្តីស្រលាញ់ ព្រម​ទាំង​លើក កំពស់​តម្លៃ​វ​សីលធម៌ ក្នុងន័យ​បណ្តុះបណ្តាល​ស្មារតី​អោយ​សកម្ម ក្នុង​ការថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ជាតិ ទាំង​បេតិកភណ្ឌ​វប្បធម៌​រូបីយ៏ និង​បេតិកភណ្ឌ​វប្បធម៌​អរូបីយ៏ អោយបាន​ស្ថិតស្ថេរ​គង់វង្ស​រុងរឿង ថ្កើន​ថ្កាន​ជា​ឧ​ត្ត​ម​ប្រយោជន៏​នៃ​ជនជាតិយើ​ង​។

​ឯកឧត្តម ឃឹម សា​រឹទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍​កោត​ស​សើរ​ដល់​មន្ទីរ វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ក្រចេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ ទៅ​តាម​យុទ្ធសាស្ត្រ​បទដ្ធាន​នានា របស់​រាជរដ្ឋាភិបាល​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជា​ពិសេស​បាន​ចូលរួមចំណែក​ការ​ថែ​ក្សាការពារ​វប្បធម៌ និង​ចូលរួម​លើក​កពស់​តម្លៃ​វប្បធម៌​អោយ​កាន់តែ​ល្អ​ថែម​ទៀត ។ ដូច្នេះ យុវជន​ត្រូវតែ ស្រឡាញ់​វប្បធម៌ ប្រពៃណីជាតិ ត្រូវ​ស្គាល់​ពី​តម្លៃ​វប្បធម៌​អោយ​ច្បាស់​ក្នុងន័យ ថែរក្សា​ការ ពារ​អោយបាន​គង់វង្ស​។​

​ទន្ទឹមនេះ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធ​ដែនដី អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​នានា ក្នុង​ខេត្ត​ក្រចេះ ទាំងអស់ មេត្តា​រួម​គ្នា​រិះរក​វិធី​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន ដែលជា​អ្នក​បន្ត វេន អោយមាន​ការចូលរួម​ដោយ​ស្មារតី​ស្រឡាញ់​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន​ទាំង​វ័យ​កុមារ រហូត​ដល់​យុវវ័យ ដើម្បី​ធ្វើអោយ​សិល្បៈ​វប្បធម៌​យើង​មាន​និរន្ត​ភាព​ក្នុង​ផ្នត់គំនិត​យុវជន និង​មហាជន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ន័យ (​អប់រំ​ដើម្បី​វប្បធម៌​) និង (​វប្បធម៌​ដើម្បី​អប់រំ​) ៕

 

Filed in: ព័ត៌មានជាតិ