សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាវុធហត្ថ​ចុះ​ចាប់​ឈើ​ជាង​១០០​កំណាត់​ប្រគល់ឧ្យិ​មេព្រៃ​

អាវុធហត្ថ​ចុះ​ចាប់​ឈើ​ជាង​១០០​កំណាត់​ប្រគល់ឧ្យិ​មេព្រៃ​

​ខេត្ត​រតនគិរី ៖ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធ​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃ​ទី​១៣​ខែ​មីនា​បាន​ចុះ​ចាប់​ឈើ​ជាង​១០០​កំណាត់​រួច​ប្រគល់ឧ្យិ​មេព្រៃ​ចាត់តាម​ច្បាប់​។

ប្រភព​បានឧ្យិដឹងថា​កាល​ថ្ងៃទី​១២​ខែ​មីនា​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ឈើ​មួយ​គំនរ​ធំ​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី​ក្នុងភូមិ​យ៉ាក​ទុក ឃុំ​ប៉ូ​យ​ស្រុក​អូរ​ជុំ​។​

ប្រភព​បាន​ឧ្យិ​ដឹង​ទៀត​ថា​ក្រោយពី​ទទួលព័ត៌ក​ម្លាំង​អាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ដ​រតនគិរី​បាន​ចុះ​បង្ក្រាប​តែម្ដង​។​

​មន្ត្រី​អាវុធហត្ថ​បានឧ្យិដឹងថា​គំនរ​ឈើ​នោះ​ជាប្រ​ភេទ​ឈើ​ចម្រុះ​រួម​មាន​កកោះ សុ​ក្រំ​និង​គគី​ដែល​មាន​មុខកាត់​ចាប់ពី​៤​តឹក​រហូតដល់​៦​តឹក​គុណ​និង​៦​មាន​ប្រវែង​៣​ម៉ែត្រ​ឡើងទៅ​។​

សមត្ថកិច្ច​បាន​បញ្ជាក់់​ថា​នៅក្នុង​រង្វង់​យុទ្ធនាការ​នោះ​កម្លាំង​អាវុ​ហត្ថ​យើង​បាន​ប្រមូល​ឈើ​បាន​ជាង​១០០​កំណាត់​រួច​ដឹក​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​រតនគិរី​នៅ​រសៀល​ថ្ងៃទី​១៣​ខែ​មីនា​ឆ្នាំ​២០១៨​សារព័តិមាន​មិនអាច​សុំ​ការបញ្ជាក់​ដឹងពី​ចំនួន​ឈើ​ដែល​អាវុធ​ហាត្ថ​ប្រគល់ឧ្យិ​នោះបានទេ​។​

ប៉ុន្ដែ​មន្ដ្រី​របស់​លោក​បានឧ្យិដឹងថា​ឈើ​ដែល​កម្លាំង​អាវុធហ​ត្ថ​ប្រគល់ឧ្យិ​នោះ​កំពុង​ដឹកជញ្ជូ​នយក​ទៅ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ខេត្ដ​មិនទាន់​បាន​វាស់វែង​នៅឡើយ​ទេ​។​

មន្ត្រី​ដដែល​បានបញ្ជាក់​ក្រោយ​វាស់វែង​នឹងដាក់​លិខិត​ជូនដំណឹង​ជា​សា​ធារ​ណះមួយ​ខែ​ដើម្បីឧ្យិ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយតា​ម​ច្បាប់​អន្ដរកាល​។​ បើ​ដល់កំណត់​ហើយ​ម្ចាស់​ឈើ​នៅ​តែ​មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ​ខាង​មេព្រៃ​នឹង​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ឧ្យិ​ការ​តាម​និតិវិធី​៕
​ដោយ ៖ ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ