សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សិក្សា​ផលប៉ះពាល់​ការស្តារ​ជួសជុល ជីក​ប្រឡាយ ស្រុក​ថ្មគោល​

​សិក្សា​ផលប៉ះពាល់​ការស្តារ​ជួសជុល ជីក​ប្រឡាយ ស្រុក​ថ្មគោល​

បាត់ដំបង ៖ ប្រជាកសិករ ឃុំ​តាពូង និង​ឃុំ​តា​ម៉ឺន ក្នុង​ស្រុក​ថ្មគោល បាន​សំដែង​ការអបអរសាទរ រីករាយ​យ៉ាងខ្លាំង ចំពោះ​ការត្រៀម​លក្ខណៈ ស្ពាន​ជួសជុល​ប្រឡាយ​មួយ​ខ្សែ​មាន​ប្រវែង ៤០០០​ម ក្នុង​ឃុំ​តាពូង  និង​ប្រឡាយ​មួយ​ខ្សែ​ទៀត ដែល​ជា​ប្រឡាយ​ក្នុង​គម្រោង​រំដោះ​ទឹក របស់​ស្រុក​ឯក​ភ្នំ ត្រូវបាន​ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បង្វែ​មក​ជូន​ប្រជាកសិករ​ក្នុង​តា​ម៉ឺន ធ្វើ​ស្រែប្រាំង​វិញ​។​

​លោ ឡាយ សែ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​តាពូង បានឲ្យដឹងថា ប្រឡាយ​ទឹក​មួយ​ខ្សែ ក្នុង​ឃុំ​តាពូង ដែល​ត្រៀម​ស្ពាន​ជួសជុល​ខាងមុខនេះ មាន​ប្រវែង​ជាង​៤០០០​ម ដែល​ទទួល យក​ទឹក​ពី​អា​ងភាស ក្នុងស្រុក​ឯក​ភ្នំ ដែល​បាន​កសាងឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១២ បំរើ​ឲ្យ​ការ ស្រោចស្រប​លើ​ផ្ទៃដី​កសិកម្ម ជាង​៤០០០ ហិកតា​។ តែ​បច្ចុប្បន្ន​ប្រជាកសិករ ក្នុង​ឃុំ​តាពូង អនុវត្ត​ធ្វើ​ស្រែប្រាំង​បាន​តែ​ជាង ១៥០០​ហិកតា​តែ​ប៉ុណ្ណោះ ដោយ​សភាព​ខ្វះ​ទឹក ព្រោះ​អាង​ភាស​នេះ​កាលពី​ក្នុង​រដូវវស្សា​កន្លងមក ពុំ​មាន​ទឹកទន្លេ​ហូរ​ចូល​ឡើយ​។​

​ចំពោះ​ប្រឡាយ​មួយ ខ្សែ​ទៀត ដែល​ត្រូវ​ត​ភ្ជាប់​ពី​ប្រឡាយ ឃុំ​តាពូង ទៅ​ឃុំ​តា​ម៉ឺន នាពេល​ខាងមុខ​នេះ មាន​ប្រវែង ជាង​៤០០០​ម ដែល​បំរើ​ឲ្យ​ការស្រោចស្រប​លើ​ផ្ទៃដី ប្រមាណ​ជា​ជាង​៤០០០​ហិកតា ហើយ ប្រឡាយ​នេះ​អាច​ត​ចេញ​ទៅ​ដល់ ឃុំ​ជ្រោយ​ស្តៅ​ទៀត​នាពេលខាងមុខ ក៏​អាច​ថា​បាន ព្រោះ​ទាំង​ឃុំ​តា​ម៉ឹន ក៏​ដូចជា​ឃុំ​ជ្រោយ​ស្តៅ នៅ​មិនទាន់មាន​ប្រឡាយ​សម្រាប់​ប្រជាកសិករ ធ្វើស្រែ ប្រាំង​នៅឡើយ​ទេ ។ ហើយ​ប្រឡាយ​នេះ​ត្រូវ​អនុវត្ត​ចុងខែ ២ ឬ​ដើម ខែ ៣ ក្រោយពី​ការសិក្សា លើ​ផល​ប៉ះពាល់​រួច ហើយ​ថវិការ​ក្នុង​ការកសាង ឬ បានមក​ពី​ការចូលរួម​ពី​ឯកឧត្តម ង៉ូវ សា​ខន សប្បុរជន លោក តាំង ហឿង និង​លោក តាំង ប៊ុន​ណាត នៅ​ខេត្ត​បាត់ដំបង ដែលមាន ទឹកប្រាក់​ក្នុង​ការចំណាយ ប្រមាណ​ជា​ជាង ៣​ម៉ឹន​ដុល្លារ​។​

​លោក គង់ លី អភិបាល​ស្រុក​ថ្មគោល​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ប្រជា​កសិករ​បាន​នឹង​កំពង់ មមាញឹក​ក្នុង​ការប្រមូល​ផល​។ ក្រោយ​ពី​ការប្រមូល​ផល​រួច ប្រជា​កសិករ​ដែល​មាន​ស្រែ​នៅ​ជិត ប្រឡាយ​ចាប់ផ្តើម​ធ្វើ​ម្តងទៀត ជា​បណ្តើរៗ​ហើយ​ទិន្នផល​ទទួលបាន ក្នុង​មួយ​ហិកតា ៤ តោន កន្លះ ហើយ​តម្លៃ​ប្រមាណ​ជា​ប្រាំពីរ​សែន​រៀល ។​

​បើប្រសិន​មានទឹក​ពេញ​អាង ប្រជាកសិករ  អាចធ្វើ​បាន​ពី ២ ទៅ ៣ ដង ក្នុង​មួយ​រដូវ​លោក​បានឲ្យដឹង​ទៀតថា ក្រោយពី​បាន​ប្រឡាយ ដ៏​មាន​សារៈសំខាន់​មួយ​ខ្សែ​នេះ អាជ្ញាធរ​ស្រុក​សហការ​ជាមួយ ឃុំ សហគមន៍ និង​ប្រែក្លាយ តំបន់​នេះ​ទៅជា​តំបន់​បៃតង កាលដើមឡើយ​តំបន់​នេះ​ប្រជាកសិករ​ធ្វើ​តែ​ស្រូវ ឡើង​ទឹក​ទេ ជួន​បាន​ជួន​មិនបាន​។

​តាមរយៈ​ប្រឡាយ​នេះ​បាន​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ​មាន ភាព​ធូរធារ ស្រប​តាម​គោ​ន​យោ​បាន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​លើក​កំពស់​ជីវភាព របស់​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ ទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មគោល សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ដល់ ឯកឧត្តម ច័ន្ទ សុផល ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ និង​បាន​ដោះស្រាយ បញ្ហា​ប្រឈម​របស់​ប្រជា​ល​រដ្ឋ បាន​ទាន់ពេលវេលា​៕

 

2016_02_03v2 (1) 2016_02_03v2 (2)

Filed in: ព័ត៌មានជាតិ