សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់ខ្លួន​ជន​ជាតិចិន​ប្រមាណ​១០០​នាក់​ជំរិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណិ​ត​

ឃាត់ខ្លួន​ជន​ជាតិចិន​ប្រមាណ​១០០​នាក់​ជំរិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណិ​ត​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រមាណ​១០០​នាក់ ក្នុងនោះ​មាន​ស្រី​១៩​នាក់ ពាក់ព័ន្ធ​ជម្រិត​ទារប្រាក់​ពី​ជនជាតិ​ចិន លើ​រូបភាព​ផ្សេងៗ​គ្នា នៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ​។​

​លោក អ៊ុក ហៃ​សិលា ប្រធាន​នាយកដ្ឋាន ស៊ើបអង្កេត នៃ​អគ្គនាយក ដ្ឋា​ន អន្តោប្រវេសន៍​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ប្រតិបត្តិការ​នោះ​ធ្វើឡើង ដោយ​មាន​ការផ្តល់​គោលដៅ​និង ទីតាំង​ច្បាស់លាស់ តាម​ប្រព័ន្ធ VOIP ពី​អាជ្ញាធរ​ប្រទេស​ចិន ទើប​សមត្ថកិច្ច​កម្ពុជា​ចុះ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ ឃាត់ខ្លួន​ក្រុម​ជនជាតិ​ចិន​នេះ​តែម្ដង​។​

​លោក អ៊ុក ហៃ​សិលា បានបញ្ជាក់​ថា ល្បិច​បោក​បញ្ឆោត​នេះ គឺ​ពួកគេ​ប្រើ​ភាពជា​ស្រី​ស្អាត ដើម្បី​ទាក់ទង មន្ត្រីរាជការ សិល្បៈករ ដែល​ជា​ជនជាតិ ជា​លក្ខណៈ​ស្នេហា នៅពេល​មាន​ទំនាក់​ទំ​ទង ស៊ីជម្រៅ ពួកគេ​បាន​កាត់ត រូបភាព​ទាក់ទង​រឿង លួចលាក់​ប្រពន្ធ​កូន​ដើម្បី​ជម្រិត​ទារប្រាក់ បើ​មិន​ឲ្យ​នោះ​ទេ ពួកគេ​និង​បង្ហោះ​រូបភាព​ទាំងអស់ នៅលើ​បណ្តាញ​សង្គម ។​

​ដោយឡែក មួយចំនួន ដែល​យើង​បាន​បង្ក្រាប​នៅថ្ងៃនេះ​គឺ ពួកគេ​បាន​បោកប្រាស់ ជា​លក្ខណៈ​លក់ ដូរ​ផលិតផល ដោយ​តម្រូវ​ឲ្យ​អតិថិជន ត្រូវ​បង់លុយ​ជាមុន តែ​ជា​លទ្ធផល មិន​បាន​បញ្ចូន ផលិតផល​ទៅ​ឲ្យ​អតិថិជន​នោះទេ​។ លោក​ថា ក្រុម​អ្នក​បោកប្រាស់​មាន​គ្នា​តិច ត្រឹមតែ​៣​ទៅ​៤​នាក់ អាច​បោក​ក្នុង​មួយ​ថ្ងៃ​បាន​ប្រាក់​ចាប់ពី​១​ទៅ​២​ម៉ឺន​ដុល្លារ ហើយ​ក្នុង​មួយ​សប្តាហ៍ ពួកគេ​បោក​បាន ៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឯ​ណោះ ៕

 

Filed in: ព័ត៌មានជាតិ