សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅ​រសៀល​ថ្ងៃ​ទី 10.​ខែ​.​មីនា​ឆ្នាំ​2018 អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ធ្វើ​ស​ន្និសិទ​កា​សែ​ត និង ធ្វើ​សេចក្តីថ្លែងការណ៍ ជូន​សាធារណជន បន្ទាប់ពីរ​ហេតុការណ៍​នៃ​ការ​ប៉ះ​ទង្កិច​គ្នា​រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​មក​ធ្វើ​ការតវ៉ា​បិទផ្លូវ នៅ​ឃុំ​02​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​

នៅ​រសៀល​ថ្ងៃ​ទី 10.​ខែ​.​មីនា​ឆ្នាំ​2018 អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ធ្វើ​ស​ន្និសិទ​កា​សែ​ត និង ធ្វើ​សេចក្តីថ្លែងការណ៍ ជូន​សាធារណជន បន្ទាប់ពីរ​ហេតុការណ៍​នៃ​ការ​ប៉ះ​ទង្កិច​គ្នា​រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​មក​ធ្វើ​ការតវ៉ា​បិទផ្លូវ នៅ​ឃុំ​02​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​

ក្រចេះ ៖ បន្ទាប់ពីរ​មាន​ហេតុការណ៍​នៃ​ការ​ប៉ះ​ទង្កិច​គ្នា​រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដែល​បាន​មក​ធ្វើការ​តវា​បិត​ផ្លូវជាតិ ស្ថិតនៅក្នុង​ភូមិ​ជើង​ឃ្លេ ឃុំ​2​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​08 ខែ​មីនា ឆ្នាំ​2018 រួចមក មាន​បណ្តាញ​ព័ត៌មាន​មួយចំនួន​បាន​ធ្វើ​ការផ្សព្វផ្សាយ​ថា មាន​មនុស្ស​ស្លាប់​ចំនួន 06​នាក់ និង​របួស​ចំនួន ជាង​40​នាក់ ពិសេស​ការផ្សព្វផ្សាយរ​បស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ​ថា ទិន សុភ​ក្រ័ ឬ ទិន ភ័​ក្រ ។​

​បន្ទាប់ពីរ​បាន​ទទួល​ព័ត៌មាន​ខាងលើ​នេះ អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ដោយ​សហការ​ជាមួយនឹង​មន្ត្រីនគរបាល​យុត្តិធម៍ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បើក​ការស្រាវជ្រាវ ដើម្បី​ស្វែងរក​ការពិត ថា​តើ​មាន​ករណី​មនុស្ស​ស្លាប់​ដូច​សេចក្តីរាយការណ៍​ខាងលើ​ដែរឬទេ​

​ក្រោយ​ពី​កា​រសើប​អង្កេត និង​ស្រាវជ្រាវ ដោយ​ហ្មត់ចត់​រួចមក អាជ្ញា​ធរមាន​សមត្ថកិច្ច​ពុំ​បាន​រកឃើញ​មាន​ករណី​បាត់បង់​ជីវិត​មនុស្ស ដូច​ដែល​បណ្តាញ​សារព័ត៌​មួយចំនួន​តូច ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​នោះឡើយ ។​ទន្ទឹមនេះ អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ក៏​បាន​ជួប​ជាមួយ​លោកស្រី ទិន សុភ័​ក្រ ឬ ទិន ភ័​ក្រ ដែល​បាន​ផ្តល់​បទសម្ភាសន៍ ដល់​វិទ្យុ​អាស៊ីសេរី កាលពីរ​យប់​ថ្ងៃ​ទី 08 ខែ​មីនា ឆ្នាំ 2018 ហើយ​បាន​រៀបរាប់​អំពីរ​ករណី​មនុស្ស​ស្លាប់​ចំនួន 06​នាក់ និង​របួស​ចំនួន​ជាង 40 នាក់​ផង​ដែរ ។​

​លោកស្រី ទិន សុភ័​ក្រ ឬ ទិន ភ័​ក្រ បាន​បញ្ចាក់​យ៉ាងច្បាស់​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ក្រចេះ ថា​បទ​សម្ភាសន៍​ដែល​គាត់​ផ្តល់​ឲ្យ​វិទ្យុ​អាស៊ីសេរី កាលពីរ​ថ្ងៃ​ទី 08 .​ខែ .​មីនា ឆ្នាំ​2018 ថា​មាន​មនុស្ស​ស្លាប់​ចំនួន 06 នាក់ និង របួស​ជាង​40​នាក់​គឺជា​ព័ត៌មាន​មិន​ពិត ព្រោះ​គាត់​ជឿ​តាម​ការ​ញុះញង់​ពីរ​សំណាក់​ឈ្មោះ អេង និង​បុគ្គល​ពាក់ព័ន្ធ​មួយចំនួនទៀត ដោយ​បុគ្គល់​ទាំងនោះ​សន្យាថា​និង​ដោះស្រាយ​ដីធ្លី​ជូន​គាត់ ។ លោកស្រី ទិន សុភ័​ក្រ ឬ ទិន ភ័​ក្រ មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​កំហុស​ដែល​ខ្លួន​បាន​និយាយ​ខុសពីរ​ការពិត​ប្រាប់​ដល់​វិទ្យុ​អាស៊ីសេរី​កាលពីរ​ថ្ងៃ​ទី 08 មីនា ឆ្នាំ​2018 ព្រោះ​ការ​ពិត​ក្នុង​ហេតុការណ៍​នោះ លោកស្រី​ទទួលស្គាល់ថា ពុំ​មាន​មនុស្ស​ស្លាប់​នោះ​ទេ ។ ចំពោះ​ការសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី គឺ​ឈ្មោះ អេង ជា​អ្នករៀបចំ និង​ជា​អ្នក​ឲ្យ​លេខ​ទូរស័ព្ទ​ទៅ​វិទ្យុ​អាស៊ីសេរី និង​ប្រាប់​ពីអ្វី​ដែល​ត្រូវ​និយាយ ។​

​ដើម្បីឲ្យ​សាធារណជន​ជ្រាប​ច្បាស់​អំពីរ​ដំណើរ​រឿង​នេះ  និង​ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ​ដែល​កើតចេញពីរ​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី  ជាពិសេស​ក្នុង​បទសម្ភាសន៍ របស់​លោកស្រី ទិន សុភ័​ក្រ ជាមួយ​វិទ្យុ​អាស៊ីសេរី  អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ សូម​ផ្តល់​ជូន​ឯកសារ​មួយចំនួន  ដែល​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អយ្យ​ការ​អម​សាលាដំបូង​ខេត្តក្រចេះ និអាជ្ញាធ​រមាន​សមត្ថកិច្ច  ជូន​ដល់​អ្នកសារព័ត៌មាន និង​សារ​ធា​រណ​ជន​ដើម្បី​ជូនជ្រាប ។ ដោយ ម៉ែន បូរិទ្ធ​

 

Filed in: ព័ត៌មានជាតិ