រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអង្គការអាដហុក លោក សឺន សែនករុណា ត្រូវបានបណ្តាញាព័ត៌មានក្នុងស្រុកដកស្រង់សំដី ខណដែលលោកបានអះអាងថា រហូតដល់ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក មិនមានរបាយការណ៍ច្បាស់លាស់ណាមួយអំពីករណីអ្នកស្លាប់ និងរបួស នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅស្រុកស្នួល ខេត្តក្រចេះ កាលពីម្សិលមិញនោះទេ ។
លោកថា អង្គការអាដហុក នឹងមិនទទួលខុសត្រូវ ចំពោះការអះអាងថាមានអ្នកស្លាប់ នៅក្នុងហេតុការណ៍ខាងលើ ដោយសារតែអ្វីដែលខ្លួនបាន រាយការណ៍ព័ត៌មានបឋមទៅកាន់សារព័ត៌មាននោះទេ ។ ទន្ទឹមនោះសមាគមអាដហុក កំពុងតែពិចារណា ដើម្បីចុះទៅប្រមូលព័ត៌មាន នៅកន្លែងកើតហេតុដោយផ្ទាល់ផងដែរ។
អ្នកនាំពាក្យរូបនោះបានស្តីបន្ទោស ចំពោះសារព័ត៌មានដែលបានដកស្រង់សំដីមន្ត្រីអាដហុក មិនច្បាស់លាស់ ហើយយកទៅចុះផ្សាយនាំឲ្យមានការភ័ន្តច្រឡំនិងភ្ញាក់ផ្អើល ៕