សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កា​ច្រឹប​ឈ្មួញ​ឈើ​ជើង​យូ​បាត់​មុខ​មួយរយៈ​អា​ឡូ​វ​លេចមុខ​ទៀ​ហើយ​ដោយ​មាន​អ្នកធំ​ក្នុង​ខេត្ត​រតនៈគិរី​ចូល​ហ៊ុន​!

កា​ច្រឹប​ឈ្មួញ​ឈើ​ជើង​យូ​បាត់​មុខ​មួយរយៈ​អា​ឡូ​វ​លេចមុខ​ទៀ​ហើយ​ដោយ​មាន​អ្នកធំ​ក្នុង​ខេត្ត​រតនៈគិរី​ចូល​ហ៊ុន​!

​រតនៈគីរី ៖ ស្ងាត់​មួយរយ​:​ចែ​ច្រឹប​នឹង​ប្អូនប្រុស​ឈ្មោះ ថា​ន​ចាបផ្តើម​ជួញ ឈើ​ឆ្លងដែន​ខុសច្បាប់ សារ​ជា​ថ្មី​ទៀត​ហើយ នៅ​រតន​:​គី​រី ។​
​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់​ខេត្ត​រតនៈគិរី​រាយការណ៍​មក​ថាះ​ឈ្មួញ​ឈើ​ឈ្មោះ វ៉ាន់ ច​ន្នី ហៅ ចែ​ច្រឹប នឹង​ប្អូនប្រុស​ឈ្មោះ ថា​ន បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់​ទៀត​ហើយ​បន្ទាប់​ពី​ឈ្មួញ​ធំ​ពី​អ្នក​បងប្អូន​ខាង​លើ​បាត់​មុខ​មួយ​រយៈ​ពី​របរជំនួញ​ឈើ​នេះ ។​

​ថ្មីៗ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី ០១ ខែ​មិនា ឆ្នាំ​២០១៨​នេះ​មក គេ​ឃើញ​ប្អូនប្រុស​ចែ​ច្រឹប​ឈ្មោះ ថា​ន បាន​រត់ការ​សមត្ថកិច្ច នឹង​មន្ត្រី​ជំនាញ​នៅ ក្នុង​ខេត្ត​រតនៈគិរី ដើម្បី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក ខ្លាធំ នឹង​ច្រក​អូរ​ថ្មរ ដោយ​ប្រើប្រាស់​រថយន្ត​កែរ​ច្នៃ​( អ៊ី​ហ្វា )​រាប់​សិប​គ្រឿង​ដឹក​ឈើប្រណិត​ប្រភេទ ឈ្លិ​ក​- សុ​ក្រំ – ចេញពី​សហគម៍​ឃុំ​សេ​ដា នឹង​ព្រៃ​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រង់ចំនុច អូរ​ជីព អូរ​ក្រែង អូរ​បោក សហគម៍​កែង​សាន់ កាត់​តាម​ភូមិ តា​កុក​ភ្ន​ង ភូមិ​ដរ​តូច ហើយ​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​

​ប្រភព​ខាងលើ​និយាយថា ឈ្មួញ​ពីរ​នាក់​បងប្អូន​ខាង​លើ ដឹកឈើ​ឆ្លងដែន​ខុសច្បាប់​បាន ដោយសារ​មាន​ខ្នងបង្អែក​ធំ​នៅ​ពីក្រោយ​ខ្នង​ជា​មន្ត្រី​ធំ​នៅក្នុង​ខេត្ត​រតនៈគិរី​ដែល​ត្រូវជា​ពូ ជា​អ្នក​ជួយ​សំរបសំរួល​សមត្ថកិច្ច​ឲ្យ​ដោយចែក​ហ៊ុន​ជាមួយគ្នា ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់