សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រោយ​ពី​បែកធ្លាយ​ដល់​កាសែត​ឧកញ៉ា​តាំង​អៀង​មេក្លោង​កាប់​ឈើ​នៅ​វាល​វែង​និង​ស្រុក​ក្រវ៉ា​ញ​ទៅ​រក​លុយ​ពី​យួន​មក​ចាយ​សេវា​!!

ក្រោយ​ពី​បែកធ្លាយ​ដល់​កាសែត​ឧកញ៉ា​តាំង​អៀង​មេក្លោង​កាប់​ឈើ​នៅ​វាល​វែង​និង​ស្រុក​ក្រវ៉ា​ញ​ទៅ​រក​លុយ​ពី​យួន​មក​ចាយ​សេវា​!!

​ខេត្ត​ពោធិ៍សាត់ ៖​នៅ​អាណាចក្រ​ខេត្ត​ពោថិសាត់ ឧកញ៉ា តាំង អៀង ត្រូវបាន​គេ​រាយការណ៍​ថា​ជា​មេក្លោង​ក្នុងការ​កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ ចូល​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុងស្រុក​ភ្នំក្រវាញ់ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។ ក្នុងនោះ មាន​ទាំង​ការប្រើ​កម្មករ​សម្រាប់​ផ្តល់​ទីតាំង​តំបន់​មាន​ឈើ​ធំៗ ប្រើ​គ្រឿងចក្រ ប្រើ​ត្រង់សឺន័រ ឬរ​ណា​យន្ត​ដើម្បី​ជា​មធ្យោបាយ​អារ​ផ្តួលរំលំ រួច​ត្រូវបាន​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ចេញ​ពី​ក្នុងព្រៃ​តាម​រយៈ​រថយន្ត​បា​កុង​កែ​ច្នៃ​ក្នុ ។ ដោយសារ​ភ្នំ​ខ្ពស់​មាន​ចម្រាល​ចោត​យ៉ាង​តិច​មាន​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​៤​គ្រឿង​សម្រាប់​ប្រើប្រាស់ កាយ ឈូសឆាយ​ផ្លូវ និង​រុញ​ឈើ​ផ្តួល​សម្រាប់​ជា​ផ្លូវ​ដឹកឈើ​ចេញពី​ក្នុងព្រៃ ក៏ដូចជា​ចូលទៅ​កាប់​ផ្តួល​រំលំ​ឈើ​នេះ​ជាដើម ។​

តាម​ប្រភព​គួរឲ្យ​ទុកចិត្ត​បានឲ្យដឹងថា​៖ យ៉ាង​តិច​មាន​ឈើ​រាជ្យ​កុល​ធំៗ​ប្រមាណ​ជា​៥​ពាន់​កំណាត់​ត្រូវបាន​អារ​ផ្តួលរំលំ​នៅ​ក្នុង​ព្រៃ​ស្រុក​ភ្នំក្រវាញ់ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មិនទាន់​បាន​ច្រៀង​ជា​ឡាំង​ដើម្បី​ដឹក​ជញ្ជូន​ដូច​សព្វដង​យក​មក​កាន់​ចំណុច​អន្លង់​រាប ចម្ការកៅស៊ូ​ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព និង​មក​កាន់​តំបន់​ដំណាក់​ចៅក្រម បន្ទាប់​ពី​សកម្មភាព​ដឹកឈើ​រាជ្យ​កុល និង​ឈើ​ធ្នង់​ដោយ​ប្រើ​រថយន្ត​យី​ឌុប​ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន ត្រូវ​បាន​បែក​ការណ៍​ដល់​ថ្នាក់លើ​ថា សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនេះ កាប់បំផ្លាញ​ព្រៃឈើ​ពី​ខាងក្រៅ​យកមក​ដាក់​ក្នុង​ក្រុមហ៊ុន​ដើម្បី​កាត់​ប៉េសេ​ស្របច្បាប់​នាំចេញ ។​

​ឧកញ៉ា តាំង អៀង មាន​ប្អូនប្រុស ឈ្មោះ ទី​ជា​អ្នក គ្រប់គ្រង​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​នៅ​ចំណុច​ចម្ការកៅស៊ូ​ក្រុមហ៊ុន MDS របស់​ឧកញ៉ា​ទ្រី​ភាព​នៅ ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ពេល ដែល​ដៃ​ជើង​របស់​ខ្លួន​ដឹកជញ្ជូន​មក​ចូល​ឃ្លាំង​នៅពេល​យប់ និង​សម្រាប់​លើក​ឈើ​ដាក់​ឡាន​យី​ឌុប កាត់​ប៉េសេ​នាំ​ចេញ​មក​កាន់​រាជធានី​ភ្នំពេញ ។ ពេលខ្លះ​ឈើ​ទាំង​នោះ​ដឹក​ចេញពី​ស្រុក​វាលវែង មក​ចូល​ផែស្ងួត​ត្មាត​ពង អាច​នាំ​ទៅ​វៀតណាម ឬ​ប្រទេស​ចិន ដោយ​គ្រាន់តែ​ប្រើ​រូបភាព​ឃុបឃិត​គ្នា​ជាមួយ​គយ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក កាប់​សៀ​ល ធ្វើ​ដូចជា​ទំនិញ​សម្លៀកបំពាក់​នាំចេញ ទោះជា​ត្រូវ​ឆ្លងកាត់​ការ​ស្កេន ក៏ដោយ​ក៏​ការដឹកជញ្ជូន​ឈើ​នេះ​គ្មាន​បញ្ហា​ព្រោះ​ជា​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ ។ ករណី​ខ្លះទៀត ឈើ​ធ្នង់ ឈើ​រាជ្យ​កុល ដែល​ដឹក​ជញ្ជូន​ចេញពី​អន្លង់​រាប ក៏​មាន​ឆ្លងទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ខេត្តតាកែវ និង​ខេត្ត​កំពត​ជាដើម ។​

​ក្រៅពី​ឈ្មួញ ទី ដែល​ត្រូវជា​ប្អូន​ឧកញ៉ា តាំង អៀង ក៏​បាន​ប្រើ​មនុស្ស​ជាច្រើន​នាក់ ដូច​ជា​ឈ្មោះ លឹម ឈ្មោះ​ហួរ ជា​អ្នកគ្រប់គ្រង​ឈើ​ដែល​ប្រមូល​ពី​ក្នុងព្រៃ​យកមក​ដាក់​នៅ​ចំណុច​ដំណាក់​ចៅក្រម ហើយ​ឈើ​ទាំងនោះ ច្រើន​ដឹកជញ្ជូន​ចេញពី​តំបន់ រវាង ប្រមោយ ក្នុងស្រុក​ភ្នំក្រវាញ់ ។ ថ្មីៗ​នេះ ក្រុម​របស់​ឈ្មួញ ក៏​បាន​ដ​ម្លើ​ង​រ៉ៃ​បន្ថែមទៀត​នៅ​ចំណុច​រវាង ដើម្បី​អារឈើ​ក្រហម​បន្ថែមទៀត ក្រៅ​ពី​ឈើ​រាជ្យ​កុល និង​ឈើ​ធ្នង់ ។ ដោយឡែក ឈើ​រាជ្យ​កុល ត្រូវបាន​គេ​អារ​ផ្តួលរំលំ​នៅ​ចំណុច​តំបន់​អូរ​លាក់​មាស តំបន់​អូរ​ពង​ពុង ក្នុងនោះ មាន​រថយន្ត​បា​កុង​កែច្នៃ​ជាង​៣០​គ្រឿង ជាមួយនឹង​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​៤​គ្រឿង សម្រាប់​ជា​មធ្យោបាយ​អូស​ឈើ ធ្វើ​ផ្លូវ និង​ដឹកឈើ​ចេញពី​ព្រៃ​យ៉ាង​អនាធិបតេយ្យ ។​

​ទីតាំង​ដែល​ត្រូវ​លើក​ឈើ​ដាក់​ឡាន​យី​ឌុប ក្រោមរូបភាព​កាត់​ប៉េសេ ទី​១ នៅ​ចំណុច​ផ្នែក​ខាងក្រោម គឺ​តំបន់​ដំណាក់​ចៅក្រម និង​ទី​២ នៅ​អន្លង់​រាប ។​ទោះជា​យ៉ាងណា​ក្រោយ​ពី​ព​តិមាន​ឧក្រឹដ្ឋកម្ម​ព្រៃឈើ​ត្រូវបែក​ធ្លាយ​ដល់​កាសែ​ត​ឧកញ៉ា តាំង អៀង បច្ចុប្បន្ន មិន​ត្រឹមតែ​មិន​បាន​ច្រៀក​ឈើ​រាជ្យ​កុល ដែល​មាន​រាប់ពាន់​កំណាត់​នោះទេ សូម្បី​តែ​ឈើ​រាជ្យ​កុល ដែល​បាន​ដឹកជញ្ជូន​យកមក​ដាក់​នៅ​ចម្ការកៅស៊ូ​ឧកញ៉ា​ទ្រី ភាព​ក្រុមហ៊ុន MDS ប្រមាណ​ជាង​៣០០​ម៉ែត្រគូប ក៏​ផ្អាក​ដំណើរការ​កាត់​ប៉េសេ​នាំចេញ​ផងដែរ​។​

​រយៈពេល​មួយ​សប្តាហ៍​នេះ ទាំង​ការដឹកជញ្ជូន​ចូល និង​ការដឹកនាំ​ចេញ ត្រូវបាន​ផ្អាក​មួយរយៈ ដើម្បី​បន្ត​រត់ការ​ជាមួយ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​សិន​។​ក្នុងនោះ​ឈ្មោះ ចាន់ នី ដែល​គេ​ស្គាល់​ថា​ជា​សមត្ថកិច្ច និង​មាន​តួនាទី​ជា​អ្នក​បង្ក្រាប​បទល្មើស​ព្រៃឈើ ផង​គឺ ជា​មេក្លោង​រត់​ការដឹកជញ្ជូន​បទល្មើស​ឈើ​ទាំងឡាយ​យី​ឌុបៗ​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​១​ឡាន​យី​ឌុប​ទៅ​៣​ឡាន​យី​ឌុប​នោះ ។​
​ឧកញ៉ា តាំង អៀង​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទៅ​ប្រទេស​វៀតណាម​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ប្រយោជន៍​យកលុយ​បន្ត​រត់ការ​ដើម្បី​នាំ​ឈើ​រាជ្យ​កុល​ដែល​បាន​ផ្តួលរំលំ​រាប់ពាន់​ដើម​ក្នុង​ព្រៃ ដឹកជញ្ជូន​មក​កាន់​តំបន់​អន្លង់​រាប និង​បន្ត​កាត់​ប៉េសេ​ស្របច្បាប់​នាំ​ចេញ​មក​តំបន់​កំពង់ផែ​ត្មាត​ពង ។ ប៉ុន្តែ​មកទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៨ គេ​ពុំ​ទាន់​ឃើញ​ឧកញ៉ា តាំង អៀង ចាត់ចែង​ដើម្បី​នាំ​ឈើ​នៅក្នុង​ឃ្លាំង​ចំណុច​អន្លង់​រាប​នោះ​នៅឡើយ​ទេ​។​តែ​ប្រការ​គួ​កត់សម្គាល់គេ​មិនទាន់​ឃើញ​មាន​សមត្តកិច្ច​បង្ក្រា​បមាន​វត្តមានចុះ​ស្រាវជ្រាវ​បទល្មើ​សខាង​លើ​នៅឡើយ​។​

​គួររំលឹកថា កន្លង​ទៅ​ឧកញ៉ា​ទ្រី​ភាព ម្ចាស់​ក្រុមហ៊ុន MDS បានចេញ​សេចក្តីជូនដំណឹង​របស់​ខ្លួន​ម្តង​រួចមកហើយ ប៉ុន្មាន​ជិត​មួយ​ឆ្នាំ​នេះ ដោយ​អះអាង​ថា ក្រុមហ៊ុន MDS មិន​មាន​ព្រៃ​សម្បទាន​ទៀត​ទេ​នៅ​ខេត្ត​ពោធិ៍សាត់​។ ប៉ុន្តែ​ប្រមាណ​ជាជាង​២​ខែ​នេះ បែរ​ជា​លេចមុខ​ឧកញ៉ា តាំង អៀង ជា​អ្នក​ប្រមូល​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ់ និង​ស្រុក​វាលវែង ដឹកជញ្ជូន​យកមក​ដាក់​នៅក្នុង​ឃ្លាំង​ចម្ការកៅស៊ូ​ក​ឧកញ៉ា​ក្រុមហ៊ុន​ទ្រី​ភាព​យ៉ាង​គគ្រឹកគគ្រេង​រហូតដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​នឹង​ច្រកចូល​ក្រុមហ៊ុន MDS បានបញ្ជាក់​ថា ជា​ទម្លាប់​រៀងរាល់​ម៉ោង​១​ឬ​ម៉ោង​២​ទៅ​ម៉ោង​៣​ទៀប​ភ្លឺ គេ​តែងតែ​ឃើញ​រថយន្ត​បា​កុង ដឹកឈើ​ធ្នង់ និង​ឈើ​រាជ្យ​កុល ក្នុង​មួយ​ឡាន​យ៉ាងតិច​ពី​៥​ទៅ​៦​ម៉ែត្រគូប ដឹក​ចូល​ឃ្លាំង​តំបន់​អន្លង់​រាប ដែល​មាន​ចម្ងាយ​ដី​មិន​ដល់​៥០០​ម៉ែត្រ​ចុះ​ពី​ផ្លូវជាតិ នៃ​ទីប្រជុំជន​ស្រុក​វាល​វែង​ទៅ​វី​ញ​?! ៕

 

Filed in: ព័ត៌មានជាតិ