សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

៣​ឆ្នាំ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០​នាក​ស្លាប់​ដោយសារ​ពុល​ស្រា​

៣​ឆ្នាំ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០​នាក​ស្លាប់​ដោយសារ​ពុល​ស្រា​

​រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួង​សុខាភិបាល បាន​បង្ហាញ​តួលេខ​ទាក់ទង នឹង​ករណី​ពុល​ស្រា ជាពិសេស​ស្រាស ដោយ​ក្នុង​រយៈពេល​ប្រមាណ​៣​ឆ្នាំ គឺ​ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០​នាក់​បាន​ស្លាប់​ដោយសារតែ​ពុល​ស្រា​។​

​យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​នាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង (CDC) បានឲ្យដឹងថា ករណី​ពុល​ស្រា​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន ២៨៤ ករណី ដែល​បណ្តាលឲ្យ​ស្លាប់ ៣៣​នាក់ , ដែល​ករណី​ទាំង​នោះ បាន​កើត​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី​។ ចំណែក​នៅ​ឆ្នាំ​២០១៦ ករណី​ពុល​ស្រា​បាន​ថយចុះ មក ៩២​ករណី ក្នុង​នោះ​អ្នក​ផឹក​១៥​នាក់​បាន​ស្លាប់​។ ករណី​នេះ​បាន​កើតឡើង​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​ដោយឡែក​ក្នុង​ឆ្នាំ​២០១៧ អ្នកពុល​ស្រា បាន​ថយ​ចុះ​មក​ត្រឹមតែ​១៣​ករណី​ប៉ុណ្ណោះ ហើយ​ស្លាប់ ២​នាក់ នៅ​ខេត្ត​មណ្ឌលគិរី​។ យ៉ាងណាក៏ដោយ ជាមួយ​គ្នា​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង នឹង​ជម្ងឺឆ្លង រំពឹងថា ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី និង​ពិធី​ផ្សេងៗ​ទៀត​ដែល​នឹង​ឈាន​ចូល​មក​ដល់​ពេល​ឆាប់ៗ​នេះ ប្រជាពលរដ្ឋ​ទាំងអស់ នឹង​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការទិញ ស្រា​មក​ពិសារ ក្នុងនោះ​ដែរ​ត្រូវ​ទិញ​ស្រា​មាន​ប្រភព​ច្បាស់លាស់ ដែល​មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​៕

 

Filed in: ព័ត៌មានជាតិ