សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ពោធ​អគារ​មិត្តភាព​របស់​កងទ័ព​ប្រជាជន​វៀតណាម​ខេត្ត​ដាក់​ណុង​

សម្ពោធ​អគារ​មិត្តភាព​របស់​កងទ័ព​ប្រជាជន​វៀតណាម​ខេត្ត​ដាក់​ណុង​

​ខេត្ត​មណ្ឌល​គី​រី​៖  អាគារ​មិត្តភាព​របស់​កងទ័ព​ប្រជាជន​វៀតណាម​ខេត្ត​ដាក់​ណុង ដែល​ទើប​កសាង​សង់​រួច​កាលពី​ថ្មីៗ​នេះ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​ធ្វើ​ពិធី​សម្ពោធ​នឹង​ប្រគល់ជូន​ដល់ កងយោធពល​ខេរៈភូមិន្ទ​តំបន់​ប្រតិបត្តិកា​រសឹ​ករង​មណ្ឌលគិរី ក្រោម​អធិបតីភាព​លោក ប៉េង សម្បត្តិ អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក​វរៈ​សេ​នីយ៏ឯក ថា​យ ដាយ​ង៉ុក មេបញ្ជាការ​យោធា​ខេត្ត​ដាក់​ណុង លោក​វរៈ​សេ​នីយ៏ឯក តឿ​ង សុន​ឡាយ ប្រធាន​នយោបាយ​ខេត្ត​ដាក់​ណុង ព្រមទាំង​នាយទាហាន នាយទាហានរង​ប្រមាណ​ជាង​១០០​នាក់​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌលគិរី បាន​ប្រសា​ស​ន៏​ថ្លែងអំណរគុណ​ជា​អណេក ដែល​លោក​មេបញ្ជាការ​យោធា​ខេត្ត​ដាក់​ណុង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ចូលរួម​ធ្វើ​ពិធី​ប្រគល់​អាគារ​មិត្តភាព​របសល់​គណៈបញ្ជាការ យោធា​ខេត្ត​ដាក់​ណុង ជូន​តំបន់​ប្រតិបត្តិការ​សឹង​រង​មណ្ឌលគិរី ។

​លោក​ឧត្តមសេនីយ៏ត្រី​ឃិន ម៉េង​ស្រេង បាន​មាន​ប្រសា​ស​ន៏​បន្តថា មិន​ត្រឹមតែ​អាគារ​ថ្មី​មួយ​ខ្នង​នេះ​ទេ ដែល​ទទួល​បាន​ការ​ឧបត្ថម​ពី​កងទ័ព​ប្រជាជន​វៀតណាម តែ​កន្លងមក​មេបញ្ជាការ​យោធា​ខេត្ត​ដាក់​ណុង តែង​បាន​ជួយ​ជា​សម្ភារៈ​នឹង​ជំនួយ​ផ្សេងៗ​ដល់ តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ក្នុងឋានៈ​ជា មិត្ត​ដែល​មាន​ភូមិ​ផងរ​បរជាប់​គ្នា​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ ពាក់ព័ន្ឋ​បញ្ហា​សន្តិសុខតាម​ខ្សែរ​បន្ទាត់​ព្រំដែន​រវាង​ខេត្ត​មណ្ឌលគិរី នឹង​ខេត្ត​ដាក់​ណុង ក៏​មិន​ដែល​មាន​បាតុភាព​អ្វី​កើតឡើង​ជា​គួរឲ្យ​កត់សម្គាល់​ដែរ ព្រោះ​យោធា​ខេត្ត​មណ្ឌលគិរី​នឹង​យោធា​ខេត្ត​ដាក់​ណុង​បាន​ធ្វើ​ប្រតិបត្តិការ​រួមគ្នា​ដើម្បី រក្សា​សន្តិសុខ​សណ្នាប់ធ្នាប់​ព្រំដែន ។​

​អាគារ​រដ្ឋបាល​ដែល​កងទ័ព​ប្រជាជន​វៀតណាម​ខេត្ត​ដាក់​ណុង ប្រគល់ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី មាន​ប្រវែង​៨.៨​ម៉ែត្រ គុណ ៣០.៣​ម៉ែត្រ ស្មើរ ២.៦៦៦​ម៉ែត្រការ៉េ រួមមាន​៩​បន្ទប់ នឹង​សម្ភារៈ​ការិយាល័យ តាម​បន្ទប់​នី​មួយៗ សរុប​ថវិកា​អស់​៩​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

2016_02_03v3 (1) 2016_02_03v3 (2) 2016_02_03v3 (3) 2016_02_03v3 (4) 2016_02_03v3 (5)

Filed in: ព័ត៌មានជាតិ