សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឧកញ៉ា តាំង អៀង ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន ឧញ្ញ៉ា​ទ្រី ភាព​ដែល​បញ្ចប់​អាជ្ញាប័ណ្ណ​ជិត​១០​ឆ្នាំ​មកហើយ​!

​លោក​ឧកញ៉ា តាំង អៀង ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន ឧញ្ញ៉ា​ទ្រី ភាព​ដែល​បញ្ចប់​អាជ្ញាប័ណ្ណ​ជិត​១០​ឆ្នាំ​មកហើយ​!

ខេត្ត​ពោធិ៍សាត់ ​៖​ សេចក្ដីរាយការណ៍​ពី​ខេត្ត​ពោធិ៍សាត់​បាន​អោយដឹង​ថា​៖​ក្នុង​រយៈពេល​ត្រឹមតែ​ជាង​២​ខែ​កន្លងមកនេះ​មាន​កើត​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។​ជាក់ស្តែង​គេ​បានឃើញ​កាលពី​វេលា​ម៉ោង​១២​ព្រឹក ថ្ងៃ​ពុធ ១៤​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នូវ​រថយន្ត​យី​ឌុប​ចំនួន​២​គ្រឿង​ដឹក​ឈើប្រណិត​ប្រភទ​រាជ្យ​កុល ចេញពី​ចំណុច ក្រុមហ៊ុន MDS ស្ថិតក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ បន្ទាប់មក​នៅ​វេលា​ម៉ោង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​ផល្គុន ឆ្នាំ​រកា ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ មាន​រថយន្ត​យី​ឌុប​១​គ្រឿង​ទៀត​បាន​ផ្ទុក​ឈើ​ធ្នង់​ដឹក​ចេញពី​ចំណុច​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​ដោយ​សុវត្ថិភាព ។​

​សេចក្ដី​រាយ​កាន៍​បានឲ្យដឹងថា ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ឈើ​នៅ​ស្រុក​វាលវែង ក៏ដូចជា​ប្រមូល​យក​មក​ដាក់​ក្នុង​ក្រុមហ៊ុន MDS ហើយ​លួច​បន្លំ​កាត់​បេ​សេ ដើម្បី​ដឹក​ចេញ សុទ្ធតែ​ប្រភេទ​ឈើ​រាជ្យ​កុល និង​ឈើ​ធ្នង់ សុទ្ធតែ​ជា​ប៉េសេ​ខុស​យ​ថា​ប្រភេទ​ឈើ ក៏ដូចជា​ច្បាប់ និង​ផ្ទុក​លើស​ទម្ងន់​។​

​សកម្មភាព​ដឹកជញ្ជូន​ដែល​គេ​រាយការណ៍​ថា​ជា​ឈើ​របស់​ឧកញ៉ា​តាំង​អៀង​នេះ​ឮ​ថា​មាន​សមត្ថកិច្ច​ផ្ទាល់ ដែល​មាន​តួនាទី និង​ភារកិច្ច​ជា​អ្នក​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​តែម្តង ជា​អ្នក​រត់ការ​ផ្លូវ តាំង​ពី​ស្រុក​វាលវែង មកទល់​នឹង​រាជធានី​ភ្នំពេញ ដោយ​គោលដៅ​របស់​ពួកគេ ភាគច្រើន​យកទៅ​ស្តុក​ទុក​នៅ​ឃ្លាំង​ចំណុច​ផែស្ងួត​នៅ​ត្មាត​ពង​ខេត្តកំពង់ស្ពឺ ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ទៅកាន់​ខេត្តតាកែវ និង​ខេត្ត​កំពត ដើម្បី​ឆ្លង​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន​។​ប្រា​វ៉ូ​ឈ្មួញ​ឈើ​!!

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់