សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បណ្ឌ័ប​សស​គ្មាន​តម្លៃ​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាឮ​?!

បណ្ឌ័ប​សស​គ្មាន​តម្លៃ​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាឮ​?!

​កណ្តាល ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល គួរ​ចុះ​ដុះក្អែល​ឬ​វះកាត់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាឮ ខេត្ត​កណ្តាល ចេញ​ផង​ដែល​ហ៊ាន​ទារលុយ​ពី​កម្ម​ការី​នី មាន​ប័ណ្ណ ប ស ស ពេល ចូល​ទៅ​ពិនិត្យ​សុខភាព​ប្រឆាំង​គោលនយោបាយ​រាចរដ្ឋាភិបាលតេជោ​សែន​។​អា​ខោ​ន​អ្នកលេង​ហ្វ៊េ​សប៊ុក​ម្នាក់ ឈ្មោះ​ស្រី​ទាវ បាន​បង្ហោះ​សារ​ខ្លីៗ តែ​បង្កប់ន័យ​ជ្រៅៗ ចង់​រិះគន់​សំដៅទៅ លើ​ការ​មិន​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​គាប​ទារ លុយ​ថ្លៃ​សេវា​ពិនិត្យ​ថែទាំ​សុខភាព​ពី​រូប​គាត់​ទោះ​ជា មាន​ប័ណ្ណ ប ស ស របស់​ក្រសួង​សង្គមកិច្ច​ក៏ដោយ ។​

​សារ​បានបញ្ជាក់ ថា គាត់​ជា​កម្ម​ការី​នី​ធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ យីហោ យូ​វ៉​យ ហៅ​ព្រៃ​ឡ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​ឃុំ​ផ្សារ ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​ខាង​រដ្ឋា​បាល​រោងចក្រ កាត់​យក​ប្រាក់ខែ​ចំនួន​3$ សំរាប់​បាន​ប័ណ្ណ ប ស ស ដើម្បី​ទុក​សំរាប់​ពេល​ឈឺ​ថ្កាត់​មក​មន្ទីរពេទ្យ​គឺ​គេ​មិន​យក​លុយ តែ ជាក់ស្តែង​រូបគាត់​បាន​ទៅ​ពេទ្យ​ស្រុក​ពញាឮ កាលពី​ព្រឹក​ថ្ងៃទី ៦ មីនា​២០១៨ គឺជា​ការ​ខកបំណង​យ៉ាងខ្លាំង ព្រោះ​ប័ណ្ណ ប ស ស នោះ​គ្មាន​ប្រសិទ្ធិភាព​អ្វី​ឡើយ គឺ​ក្រុម​គ្រូពេទ្យ​គេ​តម្រូវ អោយ​គាត់​បង់លុយ​។ ដោយ​ការឈឺចាប់​ទើប​គាត់​បញ្ជូន​សារ ខ្លីៗ​ពាក់ព័ន្ធ​រឿង​ប័ណ្ណ ប ស ស នេះ ។​

​ទាក់ទង​ចំពោះ​ករណី នេះ សារព័ត៌មាន គេហទំព័រ មាតុភូមិ wwwmeatophoum.com នៅ​មិនទាន់​សុំ​ការបំភ្លឺ​ពី​ខាង​ក្រុម​គ្រូពេទ​ស្រុក​ពញាឮ​បាន​នៅឡើយ​ទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ។ តែ​ករណី​នេះ​គួរតែ​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​ស​ខា​ភិបាល​ចុះ​ដុះក្អែល​ក្រុមគ្រូ ពេទ្យ​ស្រុក​ពញាឮ​ចេញ​ម្តង​ទៅ កុំអោយ​ខូច​គោលនយោបាយ របស់​រដ្ឋាភិបាល​កម្ពុ​ជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ខ្លាំង​បំផុត ចំពោះ​បងប្អូន​កម្មករ កម្មការិនី​នៅ​ទូទាំង​ប្រទេស ។​

​សម្តេច​បាន​ដាក់ចេញ​គោលនយោបាយ​លើ ផ្នែក​ថែទាំ​សុខភាព​ជូន​ដល់​បងប្អូន​កម្មករ​ដោយ​តម្រូវអោយ​ក្រសួង​សង្គមកិច្ច ចេញ​ប័ណ្ណ ប ស ស ដែល​ជា​លក្ខណៈ​ពិសេស​គឺ​សំរួល​ដល់ ការព្យាបាល​និង​ថែទាំ​សុខភាព​ពួកគាត់ ។ តែ​ផ្ទុយទៅវិញ​មិន ត្រូវបាន​ក្រុម​គ្រូពេទ្យ​ស្រុក​ពញាឮ​យកចិត្តទុកដាក់​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​នោះ​ទេ ៕

 

Filed in: ព័ត៌មានជាតិ