សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង ៖ ជំរុញ​ឲ្យ​នារី​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព​ខ្លួន​បន្ថែម​ឲ្យ​សម​ទៅ​តាម​ការ លើកដម្កើង​ពី​បុរស​និង​រាជរដ្ឋាភិបាល​

លោក​ឃួង ស្រេង ៖  ជំរុញ​ឲ្យ​នារី​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព​ខ្លួន​បន្ថែម​ឲ្យ​សម​ទៅ​តាម​ការ លើកដម្កើង​ពី​បុរស​និង​រាជរដ្ឋាភិបាល​

ភ្នំពេញ​៖  លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា​៖ នារី​ត្រូវតែ​បង្កើន​សមត្ថភាព​ខ្លួន បន្ថែម​ឲ្យ​សម​ទៅតាម ការលើកដម្កើង ពី​បុរស និង​ពី​រាជ​រដ្ឋភិបាល  ។ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ជំរុញ​ឲ្យ​នារី​បំរើ​ការងារ​នៅ តាម​មូលដ្ឋាន សង្កាត់ ខណ្ឌ និង​តាម​មន្ទីរ​នានា​ក៏​ដូច​នារី​នៅ​សាលា​រាជធានី ត្រូវ​អភិវឌ្ឍ​ន៏ និង​បង្កើន​សមត្ថភាព​ចំណេះដឹង​ប្រចាំថ្ងៃ​របស់​ខ្លួន​បន្ថែម ឲ្យ​សម​ទៅតាម​ការលើកដម្កើង ពី​បុរស និង​រាជ​រដ្ឋភិបាល ក្នុង​ភាព​ជា​ថ្នាក់ដឹកនាំ ដែល​មាន​សិទ្ធិ​ស្មើ​បុរស ដើម្បី  រួម​គ្នា​អភិវឌ្ឍ​ន៏​ប្រទេស​ឲ្យ​ការរីកចម្រើន​។

​លោក​ឃួង ស្រេង បាន​ជំរុញ​បែបនេះ ខណៈ​លោក​ចូលរួម ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី អភិវឌ្ឍន៍​ជាតិ  ។ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ៏​៦​រោច ផល្គុន ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី ០៦ មីនា ឆ្នាំ​២០១៨ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៏​ថា ៖ គ្រប់​បងប្អូន​នារី​ដែល​បំរើ​ការងារ​នៅតាម​មូលដ្ឋាន​រហូតដល់​ថ្នាក់ ក្រសួង មន្ទីរ ស្ថាន​ប័ន​ទាំងអស់​សុទ្ធ   ជា​ធនធាន​មនុស្ស​មិន​អាច​ខ្វះ​បាន​ក្នុង​ការចូលរួម​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ដោយ​បងប្អូន​នារី​បាន​បំពេញការងារ បំរើ​ឲ្យ​សង្គមជាតិ​យ៉ាង​ច្រើន​និង​មិន​ខ្លាច​នឿយហត់​។​

​ទិវា​អន្តរជាតិ​នារី​៨​មីនា​នេះ ធ្វើ​ឡើង​ក៏​ដើម្បី​រំលឹក​ឡើងវិញ​ពី​វីរៈភាព​របស់​ស្ត្រី ដែល​បាន​ប្រឆាំង​នឹង​លក្ខខណ្ឌ​ការងារ តួនាទី​ស្ត្រី ក្នុង​កិច្ចការ​សន្តិភាព ការអភិវឌ្ឍ ការជំរុញ​ឲ្យ​បញ្ឈប់​នូវ​ការរើសអើង ព្រម​ទាំង​ការពង្រឹង​ឲ្យមាន​ការគាំទ្រ​ដល់​ស្ត្រី ក្នុង​ការប្រើប្រាស់​សិទ្ធិរ​បស់​ខ្លួន​ឲ្យបាន​ពេញលេញ​ផងដែរ​។​លោ​បន្តថា​៖  សិទ្ធិ​នារី​នេះ មិនមែន​មាន​តែ​មួយ​ថ្ងៃ​នេះ​ទេ​គឺ​មាន​៣៦៥​ថ្ងៃ នារី​នៅ​កម្ពុជា ត្រូវបាន​លើកតំ​កើន​យូរ​មក​ហើយ នេះ​បើ​មើល​តាមរយ​: ភាសារ និង​អក្សរ ដូច​ជា​មេបា មេទ័ព មេក្លោង​ជាដើម ហើយ​នៅក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ បាន បង្កើត​ឲ្យមាន​ច្បាប់ ដើម្បី​ឲ្យ​ស្ត្រី​ដឹកនាំ នៅក្នុង​ស្ថាប័ន​មួយ យ៉ាង​តិច​មាន​ចាប់ពី​ម្នាក់​ឡើង​ទៅ​ផង​ដែរ សម្រាប់​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​។ លោក​បញ្ជាក់ថា ៖ ដើម្បី​ប្រទេសជាតិ​មាន​ការអភិវឌ្ឍ មាន​ការរីកចំរើន នារី​ដែល​បំរើ​ការងារ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​អភិវឌ្ឍ​ន៏​ចំណេះដឹង និង​ពង្រឹង​សមត្ថភាព​ខ្លួន​បន្ថែម​ឲ្យ​សក្តិសម​ទៅនឹង​ការបង្កើត​ឲ្យមាន​យេន​ឌ័​រ​នៅ​កន្លែងធ្វើការ​មាន​សិទ្ធិ​ស្មើ​បុរស​ដែរ​។​

​នៅពេលដែល​មាន​ការលើក​ដំកើង​ពី​បុរស និង​រាជ រដ្ឋាភិបាល​រា​នារី​ត្រូវ​បង្កើន​នូវ​ចំណេះដឹង ប្រចាំថ្ងៃ​របស់​ខ្លួន​ធ្វើ​ការអភិវឌ្ឍ​ខ្លួន ដើម្បី​ឲ្យ​សាកសម​ទៅនិង​ការលើកដំកើង​ទាំងបុ​រ​ស​ទាំង​ស្ត្រី​។​ព្រោះ​នី​លើ​ពិភពលោក​ការអភិវឌ្ឍ​ផ្នែក​ចំណេះដឹង​តែងតែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ ដោយ មូលហេតុ​ថា​កាលណា​ជីវភាព​កាន់​រុងរឿង មនុស្ស​កាន់តែ​ច្រើន​ការប្រកួត​នៅលើ​ទីផ្សារ​ត្រូវតែ​ជ្រើសរើស​រក​មនុស្ស​ដែល​មាន​សមត្ថភាព​ពេញលេញ ដែល​យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង មិន​ថា​បុរស មិន​ថា​ស្ត្រី​ត្រូវ​តែ​មាន​ការអភិវឌ្ឍ​ទទួល​នូវ​ចំណេះដឹង​ជា​រៀងរហូត​។​

​លោក ស្រី មុំ សណ្តា​ប់ ប្រធាន​សមាគមន​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ទិវា​នារី​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៧ ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍ ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់​វប្បធ៌ម​អហិង្សា ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​គាំទ្រ​ជំរុញ​ឲ្យមាន​ការចូល​រួម​ពី​គ្រប់​ស្ថាប័ន ទាំង​បុរស និង​ស្ត្រី ដើម្បី វឌ្ឍនភាព​សង្គម​ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ​តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា ដោយ​សន្តិវិធី​។​

​សូមបញ្ជាក់​ថា​៖ សព្វថ្ងៃ​សមាសភាព សមាជិក​ព្រឹទ្ធសភា​ជា​ស្ត្រី​មាន​១០​រូប​ស្មើ​១៦% រដ្ឋសភា​មាន​២៤​រូប​ស្មើ​២០% ឧបនាយករដ្ឋមន្ត្រី​មាន​០១​រូប  រដ្ឋមន្ត្រី​មាន​០៣​រូប រដ្ឋលេខាធិការ​មាន​៣៨​រូប អនុរដ្ឋលេខាធិកា​មាន​៤៨​រូប និង​មន្ត្រីរាជការ ជា​ស្ត្រី​មាន​ការកើនឡើង​ជាង​៣៨% ។ ដោយឡែក​សមាសភាព​ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ -​សង្កាត់ បាន​កើនឡើង​ពី​១៥% ៕

 

Filed in: ព័ត៌មានជាតិ