សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច ហ៊ុន សែន ប្រកាសថា គ្មាន​ការចរចា​ជាមួយ​លោក សម រង្ស៊ី នោះទេ​

សម្តេច ហ៊ុន សែន ប្រកាសថា គ្មាន​ការចរចា​ជាមួយ​លោក សម រង្ស៊ី នោះទេ​

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​កាសែត​ក្នុងស្រុក រួមទាំង​កាសែត​បរទេស​មួយ​ចំនួន បាន​ចុះផ្សាយ​ថា នឹង​មាន​ការចរចា​មួយ រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា និង​មេ​បក្ស​ប្រឆាំង​( លោក សម រង្ស៊ី ) អំឡុង​ពេល​ដែល​សម្តេច ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី​ ​នៅ​សប្តាហ៍​​ក្រោយ​នោះ ប៉ុន្តែ​សម្តេច ហ៊ុន សែន បានប្រកាស​ដាច់​ណាត់​ថា គ្មាន​ការចរចា​ណាមួយ​ជា មួយ​មេ​បក្ស​ប្រឆាំង​នោះទេ​…​កុំ​សង្ឃឹម​ឲ្យសោះ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា សម្តេច​អញ្ជើញ​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី មិនមែន​ទៅ​ចរចា​ជាមួយ​អតីត​មេដឹកនាំ​បក្សប្រឆាំង ដែលមាន ទោស​ក្បត់ជាតិ និង ដែល​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ឡើយ​។​

​ប៉ុន្តែ​សម្តេច​ថ្លែងថា បេះដូង​សម្តេច​ពេញ​មួយ​ជីវិត​ពោ​ពេញ​ដោយ​ការចរចា សម្តេច​យក ការចរចា​ច្រើនជាង​ចម្បាំង ប៉ុន្តែ​សម្តេច​មិន​ចរចា​ជាមួយ​មនុស្ស​ក្បត់ជាតិ ( សម រង្ស៊ី ) នោះឡើយ ។

​សម្តេច​បាន​បន្ថែមថា កុំ​សង្ឃឹមថា មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​លើក​ទី​២​ឲ្យសោះ ព្រោះថា កិច្ចព្រមព្រៀង​ប៉ារីស​បាន​ស្លាប់​ហើយ នៅពេល​ដែល​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន កើតចេញ​ជា​រូបរាង នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៤ ។​

​សម្តេច​ថា អតីត​មេ​បក្ស​ប្រឆាំង​ធ្វើ​សកម្មភាព​កាន់តែ​ច្រើន​នៅ​បរទេស​ការ​មាន​ទោស​ក៏​កាន់តែ​ច្រើន ហើយ​ក្នុងនោះ​អតីត​មេ​បក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ​ក៏កំសង្ឃឹម​ថា នឹង​មាន​ការលើកលែង​ទោស​ឲ្យសោះ​គ្មាន​ថ្ងៃ​មាន​សេរីភាព​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ