សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

២​ខែ​ដំបូង​ឆ្នាំនេះ កម្ពុជា​ទទួល​គម្រោង​បង្កើត​រោងចក្រ​២៥​ក្រុមហ៊ុន ជាមួយ​ទុនវិនិយោគ​២៥៧​លាន​ដុល្លារ​

២​ខែ​ដំបូង​ឆ្នាំនេះ កម្ពុជា​ទទួល​គម្រោង​បង្កើត​រោងចក្រ​២៥​ក្រុមហ៊ុន ជាមួយ​ទុនវិនិយោគ​២៥៧​លាន​ដុល្លារ​

​រាជធានី​ភ្នំពេញ ៖ ២​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា  CDC ប្រទេស​កម្ពុជា​បាន​អនុម័ត​ទៅលើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ឧស្សាហកម្ម​ចំនួន​២៥​ក្រុមហ៊ុន​ជាមួយ​ទុន​វិនិយោគ​ចុះបញ្ជី​សរុប​ប្រមាណ​២៥៧​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​ជិត​១​ម៉ឺន​៧​ពាន់​កន្លែង ដែល​ក្នុងនោះ​ជិត​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ទាំងនោះ គឺ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​បម្រើ​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ CDC​។​

​របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា គម្រោង​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​វាយ​ន​ភ​ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប មាន​ចំនួន ១០​រោងចក្រ ដែល​មាន​តម្លៃ​ទុន​សរុប​ប្រមាណ ៥៦ លាន​ដុល្លារ ដែល​ទីតាំង​រោងចក្រ​ទាំងនេះ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។ ជាង​ទៀត​ក៏​មាន​គម្រោង​វិនិយោគ​ធំៗ​មួយចំនួន​ដូចជា ការបង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍ តម្លៃ​ទុន​២០​លាន​ដុល្លារ (​ទុន​ចុះបញ្ជី​) នៅ​ខេត្ត​ព្រះសីហនុ​, រោងចក្រ​ផលិត​ស្ពាន់ សារធាតុ​ណំ​ណ ស័ង្កសី និង​អាស៊ី​តស៊ុល​ផួ​រិច តម្លៃ​ទុន ៣០​លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ គម្រោង​វិនិយោគ​រោង​ម៉ាស៊ីនកិនស្រូវ និង​កែច្នៃ​អង្ករ តម្លៃ​ទុន ៤៣,៣១​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ធំ និង​រោងចក្រ​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ធ្យូង​ថ្មី អានុភាព ១០០​មេហ្គា​វ៉ាត់ តម្លៃ​ទុន ៤១,១៩​លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ​។

​ជាមួយគ្នានេះ ក៏​មាន​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​ពីរ​ផង​ដែរ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ដែល​មាន​តម្លៃ​ទុន​១០​លាន​ដុល្លារ និង​ជិត ២០​លាន​ដុល្លារ ព្រម​ទាំង​គម្រោង​បង្កើត​រោងចក្រ​ផ្សេងទៀត នៅក្នុង​វិស័យ​ម្ហូបអាហារ គ្រឿង​បង្គុំ​អេឡិចត្រូនិក និង ការកែច្នៃ​ទំនិញប្រើប្រាស់​ជាដើម​។​

​សូមជម្រាបថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ឆ្នាំ ២០១៧ កន្លងទៅ បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស មានតម្លៃ​ទុន​ទឹកប្រាក់​សរុប​ប្រមាណ ៦,៣​ពាន់​លាន​ដុល្លារ​កើនឡើង ៧៥​ភាគរយ ពី ៣,៦​ពាន់​លាន​ដុល្លារ បើ​ធៀប​កាលពី​ឆ្នាំ ២០១៦៕

 

Filed in: ព័ត៌មានជាតិ