សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនសង្ស័យ​ចំនួន​០៧​នាក់​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​

ជនសង្ស័យ​ចំនួន​០៧​នាក់​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់ និង​ជួញដូរ​សារធាតុ​ញៀន​

​មណ្ឌលគិរី​៖ ដោយ​មាន​ការអនុញ្ញាត​ពី​លោក សាន សុ​ភៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅ​រសៀល​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ី អាន ស្នងការរង​ខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស សហការ​ជាមួយ​កម្លាំង​អធិការ​រដ្ឋា​ន​ក្រុង​សែន​មនោ​រម្យ ចុះ​ត្រួតពិនិត្យ​ការងាររដ្ឋបាល​នៅ​ផ្ទះសំណាក់​ម៉ា​រី​សំណាង ស្ថិតនៅក្នុង​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ  បាន​ធ្វើ​ការឃាត់ខ្លួន​អ្នក​សង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន និង​អ្នកជួញដូរ​សារធាតុ​ញៀន​ខុស​ច្បាប់​ចំនួន​០៧​នាក់​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៤​រសៀល រហូតមក​ដល់​វេ​ម៉ោង​៦​នឹង​៣០​នាទី​ល្ងាច ទើប​ឃាត់ខ្លួន​បាន​ជន​s​សង្ស័យ​បាន​ចំនួន​០៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥​នាក់ ប្រុស​ចំនួន​០២​នាក់ ។​

​លោក​វរៈសេនីយ៍ឯក ម៉ី អាន ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី​បានឲ្យដឹងថា ក្រោយពី​មាន​ការចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ  ដោយ​ឃាត់​បាន​ជន​
​សង្ស័យ​ជួញដូរ និង​អ្នកប្រើប្រាស់​សារធាតុ​ញៀន  រួច​ក៏​បញ្ជូន​មក​ស្នងការ នៃ​ស្នងការ​រដ្ឋា​ន​ខេត្តមណ្ឌលគិរី ដើម្បី​សាកសួរ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឹក​ម៉ូ​ត្រ​។  ក្រោយពី​សាកសួរ និង​ធ្វើតេស្ត​អ្នក​ទាំង​០៧​អ្នក​នោះ​ពិតជា​ប្រើ​ក​ប្រាស់​សារធាតុ​ញៀន និង​ជួញដូរ​សារធាតុ​ញៀន​មែន ។​

​លោក វរសេនីយទោ ឡរ​វ ប៉ុន នាយរង​ការិល័​យ​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹង អ្នក​ដែល​ប្រើប្រាស់​សារធាតុ​ញៀន ទី​១​ឈ្មោះ ធួ​ក រដ្ឋា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទី​២​ឈ្មោះ ភ័​ក្រ លក្ខ​ណា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទី​៣​ឈ្មោះ ធឿន លី​តា ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី​៤​ឈ្មោះ ណេង បារាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​៥​ឈ្មោះ ហែម ស្រី​ពៅ ភេទ​ស្រី អាយុ​២៣​ឆ្នាំ  ចំណែក​អ្នក​ជួញដូរ​ទី​១​ឈ្មោះ រឿន ប៊ុន​ថា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​២​ឈ្មោះ ប្រុស សុខ​លាភ ភេទ​ស្រី ២៨​ឆ្នាំ ។​

​បច្ចុប្បន្ននេះ អ្នក​ទាំង​០៧​នាក់​ខាងលើ​នេះ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំ​ដូង​ខេត្ត ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕
​ហ៊ិ​ន សុគ​ន់​

 

2016_02_03v4 (1) 2016_02_03v4 (2) 2016_02_03v4 (3) 2016_02_03v4 (4)

Filed in: Uncategorized