សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​៖ យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​កម្ពុជា​មា​សុខសន្តិភាព​ពេញលេញ​បរិបូណ៍​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​៖ យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​កម្ពុជា​មា​សុខសន្តិភាព​ពេញលេញ​បរិបូណ៍​

​ក្រចេះ​៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៨ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​កាត់​ខ្សែបូរណ៍​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កុដិ ខ្លោងទ្វារ ពុទ្ធា​ភិ​សេត និង​សមិទ្ធផល​នានា​ក្នុង​វត្ត​រដ្ឋ​បា​លា​រាម ហៅ​វត្ត​ប​ច្ឆា និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​មន្ត្រីរាជការ​គ្រប់​មន្ទីរ​ស្ថាប័ន សរុប​ប្រមាណ​ជាង ១​ពាន់​នាក់ ឋិត​នៅក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។

​យោងតាម​របាយការណ៍​របស់​គណៈកម្មកា​វត្ត បានឲ្យដឹងថា ការសាងសង​សមិទ្ធផល​នានា​ក្នុង​វត្ត​រដ្ឋ​បា​លា​រាម ហៅ​វត្ត​ប​ច្ឆា បានចាប់ផ្ដើម​តាំ​ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៨ រួមមាន កុដិ​២​ជាន់ ១៥​បន្ទុប់ ខ្លោងទ្វារ ពុទ្ធា​ភិ​សេត និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត ចំណាយ​ថវិកា​សរុប​អស់​ចំនួន ១,១៨៥,២៤០,០០០​រៀល ក្នុងនោះ​នៅ​ជំពាក់​លុយ​ជាង ផ្នែក​ជួយ​ជុល​ដំបូល​កុដិ ៧២០០​ដុល្លា ។​

​ដើមឡើយ​វត្ត​នេះ មានឈ្មោះ​ហៅថា វត្ត​ប៉ាឆា ឬ​វត្ត​រដ្ឋ​បា​លា​រាម ត្រូវបាន​កសាង​ឡើង​តាំងពី​ឆ្នាំ​១៨២៩ ដោយ​លោកយាយ​ឈ្មោះ ឈាង គឹម ដែល​ត្រូវជា​ជីដូន​របស់​ឯកឧត្តម អ៊ឹម ឈុនលឹម ។ លុះ​ដល់​សម័យ​សង្គ្រាម ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ឋិត​ក្នុង​សម័យ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទីតាំង​អារាម​មួយ​នេះ ត្រូវបាន​គេ​យក​ធ្វើជា​កន្លែង​ដាក់​សម្ភារៈ ត្រាក់ទ័រ និង​រថយន្ត​គ្រប់​ប្រភេទ ។ នៅ​ក្រោយ​ថ្ងៃ​រំដោះ​ជ័យ​ជំ​នៈ ៧ មករា ១៩៧៩ វត្ត​នេះ ត្រូវបាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ​ទាំងស្រុង ក្រោម​ការដឹកនាំ​របស់​ព្រះគ្រូ ឯក រឹ​ទ្ធ ចៅអធិការ​វត្ត​ជំនាន់​ទី​៣ និង​បាន​ខិតខំ​ស្វែងរក​បច្ច័យ​កសាង​ពី​សប្បុរសជន​ជិត​ឆ្ងាយ ព្រមទាំង​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​តម្កល់ទុក​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​ប្រជាពលរដ្ឋ​គោរពបូជា​ដល់​សព្វថ្ងៃ ។​

​ថ្លែង​នៅក្នុង​ពិធី​នេះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា កាលពី​អតីតកាល ប្រទេសជាតិ​យើង ស្ថិត​នៅក្នុង​សង្គ្រាម ទាំង​ព្រះសង្ឃ ទាំង​ប្រជាពលរដ្ឋ គ្មាន​សិទ្ធិ​សេរីភាព គោរព​ប្រតិបត្តិ​សាសនា​អ្វី ទាំងអស់ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មាន​សិទ្ធិ​សេរីភាព​ឱកាស​គោរព ប្រតិបត្តិ​សាសនា ផ្សេងៗ​មានឱកាស ទទួលបាន​ការអប់រំ ការកសាង​អំពើ​ល្អ ថែរក្សា​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​។

​ឯកឧត្តម​បន្តទៀតថា ការ​ដែល​យើង​បាន​កសាង សមិទ្ធផល​ទាំងនេះ គឺ​កើត​មក​ពី​ទឹកចិត្ត​ចូលរួម ពី​ប្រជាពលរដ្ឋ សប្បុរសជន ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​ប្រទេស និង​ដើម្បី​ប្រជាជន​រស់នៅ ក្នុង​សន្តិភាព សេរីភាព​សីលធម៌ គុណធម៌ គោរព​ប្រតិបត្តិ នៅក្នុង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារ​សុខសន្តិភាព ដែល​យើង​រក្សា​បាន សិទ្ធិសេរីភាព ដែល​យើង​មាន យើង​មាន​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​បង្រួបបង្រួម​ជាតិ ដឹកនាំ​ប្រទេស មាន​ការអភិវឌ្ឍ និង​មាន​ការចូលរួម មេដឹកនាំ​ត្រឹមត្រូវ និង​ចូលរួម​អភិវឌ្ឍ​ប្រទេស ព្រោះ​ការអភិវឌ្ឍ​នេះ គ្មាន​ចង់បាន​អ្វី​ក្រៅ ពី​ចង់ឃើញ​ប្រជាពលរដ្ឋ មាន​ជីវភាព​មាន​បាន​។​

​ដោយ​រាជរដ្ឋាភិបាល បាន​ខិតខំ​ធ្វើ​ច្រើន ហើយ​ប្រជាពលរដ្ឋ មានចិត្ត​ចូលរួម​ធ្វើ ទោះ​បាន​តិច​បាន​ច្រើន ល្អ​ជា​ជាង​អ្នក​មិនដែល ធ្វើ​អ្វី​សោះ​ចាំតែ​រិះគន់​។ ការដឹកនាំ​របស់​របស់ សម្តេច​តេជោ ហ៊ុន សែន និង​ការខិតខំ​របស់ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ខិតខំ​បម្រើ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សន្តិភាព និង​ជីវភាព​ធូរធារ​។ ដូច្នេះ​យើង​គួរ​ផ្តល់​តម្លៃ និង​លទ្ធផល​ដល់​អ្នក​ដែល​ខិតខំ​ធ្វើ ដើម្បី​ប្រជាពលរដ្ឋ​។​

​ជាទី​បញ្ចប់​ឯកឧត្តម​ក៏​សូម​ថ្លែងអំណរគុណ ប្រជាពលរដ្ឋ ដែល​បាន​ជ្រើសរើស គាំទ្រ​និង​ជឿទុកចិត្ត ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល​ខិតខំ​ធ្វើ​គ្រប់​បែបយ៉ាង ដើម្បី​ប្រជាពលរដ្ឋ លើកស្ទួយ​កម្រិតជីវភាព មន្ត្រីរាជការ ហើយ​យើង​ទាំងអស់គ្នា មាន​សេរីភាព រស់នៅ​ក្នុង​សុខសន្តិភាព​៕
​ដោយ កិះ ខន​

 

Filed in: ព័ត៌មានជាតិ