សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផឹកស៊ី​ហើយ​វ៉ៃ​ប្រពន្ធ​ថៅកែ​ដេប៉ូ​ចែកចាយ​ស្រា​បៀ​រហ្គែ​ន​ស្បើ​ក​ត្រូវ​ប្រពន្ធ​ប្តឹង​ឲ្យ​ឃុំខ្លួន​!

​ផឹកស៊ី​ហើយ​វ៉ៃ​ប្រពន្ធ​ថៅកែ​ដេប៉ូ​ចែកចាយ​ស្រា​បៀ​រហ្គែ​ន​ស្បើ​ក​ត្រូវ​ប្រពន្ធ​ប្តឹង​ឲ្យ​ឃុំខ្លួន​!

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជា​ថៅកែ​ដេប៉ូ​ចែកចាយ​ស្រា​បៀ​ហ្គែ​ន​ស្បើ​ក នៅ​ក្រុង​សេរី​សោ​ភ​ណ្ឌ័​ខេត្ត​បន្ទាយមានជ័យ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ប្រពន្ធ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ហើយ​កាលពី​ថ្ងៃ​ទី​២​មិនា​២០១៨​។​លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ​ប្រាប់​ឲ្យ​កាសែតដឹងថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សុ​ភី​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង​។​ប្តី​មាន​ឈ្មោះ ហែម ហ៊ាង អាយុ​៣៤​ឆ្នាំ ជា​ថៅកែ​ស្រា​បៀរ​ហ្គេន​ស្បើក​សាខាខេត្ត​បន្ទាយមានជ័​យ បាន​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​ឈ្មោះ យូ លី​ណា អាយុ​៣១ ឆ្នាំ បណ្តាល​ឲ្យ​ជាំភ្នែក ហើម​ដៃ និង​បែក​មាត់ ។​

​មុនពេល​កើតហេតុ​ប្តី​ប្រពន្ធ និង​មាន​មិត្តភក្តិ​៤​នាក់​ទៀត​បាន​ផឹកស្រា​ស្រវឹង​រៀងៗ​ខ្លួន​នៅ និង​ផ្ទះ​របស់​ខ្លួន ។ ការផឹកស៊ី​ចប់​មិត្តភក្តិ​ដែល​បាន​ផឹកស៊ី​ជាមួយ​គ្នា​ក៏​នាំ​គ្នា​ត្រឡប់​ទៅវិញ​អស់ ។ បន្ទាប់មក​ទៀត​បុរស​ជា​ប្តី​ឈ្មោះ ហែម ហ៊ាង ដើរ​ចូល​ក្នុងផ្ទះ ក៏​ឮ​សម្លេង​កូន​យំ ហើយ​បាន​ស្តីឲ្យ​ប្រពន្ធ ។​

​ពួកគេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ប្រកែក​គ្នា​ទៅវិញទៅមក ដោយ​ប្រពន្ធ​បាន​ជេ​រប្តីទៅវិញ នៅពេល​នោះ​ប្តី​ខឹង​ទាញ​ទូរស័ព្ទ​គុប​សំដៅចំ​ប្រពន្ធ​តែ​គប់​ខុស ហើយ​ប្រពន្ធ​ក៏​ស្ទុះ​ចូល​វាយ​ប្តី​មុន ធ្វើឲ្យ​ប្តី​ទ្រាំ​ពុំ​បាន​ក៏វាយ​តបត​ទៅ​វិញ បណ្តាលឲ្យ​រង​របួស​ពេញ​ផ្ទៃមុខ ។ ក្រោយពី​កើត​អំពើ​ហិង្សា​នោះ​ហើយ​ប្រពន្ធ​ក៏​LIVE facebook ស្រែក​ឲ្យ​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា​ជួយ​។ កម្លាំង​នគរបាល​ប៉ុស្ថិ៍​សង្កាត់​កំពង់ស្វាយ ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ​ខាងលើ ដោយ​កោះអញ្ជើញ​២​នាក់​ប្តី​ប្រពន្ធ​កន្លែង​ប៉ុស្ថិ៍​ដើម្បី​សួរនាំ ។​

​ភាគី​ខាង​ប្តីសុំ​សម្របសម្រួល​ជាមួយ​ប្រពន្ធ​ថា​កុំ​ប្តឹង​អី ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​ដោយ​ទា​ឲ្យ​សមត្ថកិច្ច​ត្រូវ​ចាប់ប្តី​ចាត់ការ​តាម​ផ្លូវច្បាប់​នៅពេល​កំពុង​មាន​កំហឹង ទោះបី​មាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ក៏​ប្រពន្ធ​មិន​ព្រម​នោះដែរ ដាច់ខាត​ត្រូវ​ចាប់ប្តី​ដាក់គុក ។ បុរស​ជា​ប្តី​ក៏​បាន​ឆ្លើយ​សារភាពទ​ទួលកំហុស​ថា​ខ្លួន​ពិតជា​ប្រើ​ងំ​ពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​នោះ​មែន ។​

​សមត្តកិច្ច​និយាយថា​៖​ដោយ​មិន​មាន​ការសម្របសម្រួល និង​មាន​អនុញ្ញាតិ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក មាស ច័ន្ទ​ពិសិដ្ឋ សមត្ថកិច្ច​ក៏​បាន​ចាប់ខ្លួន​បុរស​ជា​ប្តី​បញ្ជូន​មក​ឃុំឃាំង​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

 

Filed in: ព័ត៌មានជាតិ