សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្លោះប្រកែក​ជា​មួយ​ប្តី ចាក់​សាំង​ដុត​ខ្លួន​ឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ឈ្លោះប្រកែក​ជា​មួយ​ប្តី ចាក់​សាំង​ដុត​ខ្លួន​ឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្ត​រតនគិរី ៖ ស្ត្រី​ម្នាក់​បាន​ប្រកែក​ជាមួយ​ប្ដី​បន្តិច​បន្ទួ​ច ក៏​ទៅ​ដុត​ខ្លួន​ឯង​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨​ស្ថិតនៅក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។​

​មន្ត្រីនគរបាល​បឹង​កន្សែង​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឆាយ សុខ អាយុ​៤០​ឆ្នាំ​ជនជាតិ​ខ្មែរ ស្លាប់​ចំណែក​ប្ដី​ឈ្មោះ ខុម នី អាយុ​៣៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ រត់​ប្រ៊ី​តា ផលិត​នៅ​ប្រទេស​ឥណ្ឌា មានកូន​ចំនួន​៣​នាក់ ។ មន្ត្រីនគរបាល​បាន​បន្តថា មូលហេតុ​ស្ត្រី​រងគ្រោះ​បាន​កោសខ្យល់​ឲ្យ​ប្ដី និង​កោ​ពុកមាត់​បណ្ដើរ​ប្រកែក​គ្នា​បណ្ដើរ រួច​ប្ដី​ក៏​បាន​ដើរ​ឡើង​ទៅ​ដេក​នៅលើ​ផ្ទះ ចំណែកឯ​ប្រពន្ធ​ក៏​នៅ​ផឹកស៊ី​ខាងក្រោម​ផ្ទះ បន្ទាប់មក​ស្រាប់តែ​ដើរចូល​ទៅ​យក​ប្រេង​សាំង​ប្រហែល​៣​លីត្រ មក​ចាក់​ពី​លើ​ខ្លួន​រួច​គូស​ដែកកេះ​ដុត​ខ្លួនឯង​តែ​ម្ដង ។​
​ហើយ​អ្នកជិតខាង​បាន​មក​ជួយ​ពន្លត់ភ្លើង​បាន​រលត់​បន្ទាប់​មក​សាច់​ញាតិ​បាន​ដឹកបញ្ជូន​ទៅ​សង្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តែ​អកុសល​ស្ត្រី​រងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ​នោះ ។​

​ដោយឡែក ប្រាក់​នៅ​ជាប់​នឹង​ខ្លួន​ឆេះ​អស់​ចំនួន​៥០​ម៉ឺន​រៀល ហើយ​បន្ទាប់មក សមត្ថកិច្ច​មូលដ្ឋាន​នឹង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ពិនិត្យ ធ្វើ​កោសល​វិច័យ​រួចមក បាន​ធ្វើ​លិខិត​ប្រគល់​សព​ជូន​ប្ដី​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Filed in: សន្តិសុខសង្គម