ខេត្តបាត់ដំបង ៖ ក្មេងស្រីពីរនាក់អាយុ៧ឆ្នាំដូចគ្នាចុះងូតទឹកប្រឡាយបណ្តាលឲ្យលង់ទឹកស្លាប់កាលពីម៉ោង៥ និង៣០ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកក្រោយផ្ទះស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាមស្រុកបាណន់។
មេបញ្ជាការរងអាវុធហត្ថមូលដ្ឋានស្រុកបាណន់លោក រើយ ចំរើន បានឲ្យដឹងថា កុមារីរងគ្រោះទាំងពីរនាក់មានឈ្មោះ សឿត ស្រីម៉ី និងឈ្មោះ ម៉ៅ ស្រីមួយ ទាំងពីរនាក់នេះមានអាយុ៧ឆ្នាំដូចគ្នារស់នៅភូមិ ឃុំខាងលើ។ លោកមេបញ្ជាការរងបានបញ្ជាក់ថា ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕