សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រពន្ធ​ស្លាប់ចោល​យូរ​ជូ​រមាត់ ល្បួង​ក្មេង​ស្រី​នាំ​ទៅ​រំលោភ​

​ប្រពន្ធ​ស្លាប់ចោល​យូរ​ជូ​រមាត់ ល្បួង​ក្មេង​ស្រី​នាំ​ទៅ​រំលោភ​

ខេត្ត​ព្រៃវែង ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ពពិល​បាន​ឃាត់ខ្លួន​បុរស​វ័យ​៧២​ឆ្នាំ ពិការ​ដៃ​ម្ខាង​ម្នាក់​ពី​បទ​ល្បួង​ក្មេងស្រី​អាយុ​៥​ឆ្នាំ​យកទៅ​រំលោភ​ក្នុងផ្ទះ​បានសម្រេច​ខ្លួន​ឯង​រហូត​ដល់​ទៅ​២​លើក ខណៈ​ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៨ នៅពេល សមត្ថកិច្ច​ហៅ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ពពិល​។​

​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ពពិល លោក ថេង ប៊ុន​ឡេង បានឲ្យដឹងថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ឡូញ ស៊ីម អាយុ​៧២​ឆ្នាំ ជា​បុរស​ពោះម៉ាយ​ដែល​ត្រូវ​ប្រពន្ធ​ស្លាប់ចោល​៦​ឆ្នាំ​មកហើយ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​កាំភ្លើង ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ ត​.​រ​.​ច​.​ន អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​។​

​លោក ថេង ប៊ុន​ឡេង បាន​បន្តថា ក្នុង​ពេល​ហៅ​មក​សួរនាំ ជនសង្ស័យ​បាន​សារភាពថា កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខ្លួន​បាន​ល្បួង​កុមារី​រងគ្រោះ​ឲ្យចូល​ទៅ​ហូប​បាយ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ក៏​ចាប់រំលោភ​បាន​សម្រេច​ខ្លួនឯង​ម្ដង (​មិន​ស៊ីជម្រៅ​) នៅលើ​គ្រែ ប៉ុន្តែ​ពេលនោះ​នាង​មិន​យំ ឬរ​បួស​អ្វី​ទេ គឺ​គាត់​សម្រេច​កាម​តែ​ខ្លួនឯង​ប៉ុណ្ណោះ ដោយ​បញ្ចេញ​ទឹកកាម​ដាក់​លើ​ក្បាលពោះ​ក្មេងស្រី ។​

​លុះ​មកដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​មាន​អា​ម្មណ៍​ស្រើបស្រាល​ចង់​រួមភេទ​ខ្លាំងពេក ក៏​បាន​ល្បួង​ក្មេងស្រី​រងគ្រោះ​ដោយ​ឲ្យ​នំ​ហូប រួច​ក៏​ហៅ​ឲ្យចូល​ក្នុងផ្ទះ​រំលោភរ​ហូតបា​ន​សម្រេច​ម្ដងទៀត តែ​មិន​ស៊ីជម្រៅ​ដដែល ដោយ​បាញ់​ទឹកកាម​ដាក់​លើ​ខ្លួន​កុមារី​រងគ្រោះ ។ ប៉ុន្តែ​ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​បងប្រុស​បង្កើត​របស់​កុមារី​រងគ្រោះ​មើលឃើញ តាម​ប្រហោង​ជញ្ជាំង​ផ្ទះ ទើបរ​ត់​ទៅ​ប្រាប់​ឳ​ពុក​ម្តាយ ហើយ​ក៏​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ពពិល​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តែម្តង ។​

​ក្រោយពី​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​ដំណើរ​រឿង​ទាំងអស់ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ហើយ​គ្រោង​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​បន្ទាប់ ៕

 

Filed in: សន្តិសុខសង្គម