រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់ក្រសួងព័ត៌មាន បានបង្ហាញថា មកដល់ពេលនេះ នៅកម្ពុជាមានកាសែតជាតិចំនួន៣៥៣ និងកាសែតអន្តរជាតិចំនួន៤៤អង្គភាព ។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅ ការងារឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងព័ត៌មាន៕