សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​មាន​គោល​ការ​ណា​មួយ​ដេញ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ គម្រោង​ស្ថាបនា​ផ្លូវ​បេតុង ស្រប​ផ្លូវ​រថភ្លើង​ខណ្ឌ​ឬ​ស្សី​កែវ នោះឡើយ

​លោក ឃួ​ង ស្រេង​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​មាន​គោល​ការ​ណា​មួយ​ដេញ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ គម្រោង​ស្ថាបនា​ផ្លូវ​បេតុង ស្រប​ផ្លូវ​រថភ្លើង​ខណ្ឌ​ឬ​ស្សី​កែវ នោះឡើយ

ភ្នំពេញ​៖  អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​មាន​គោល​ការ​ណា​មួយ​ដេញ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ គម្រោង​ស្ថាបនា​ផ្លូវ​បេតុង ស្រប​ផ្លូវ​រថភ្លើង​ខណ្ឌ​ឬ​ស្សី​កែវ នោះឡើយ ដោយឡែក​អាជ្ញាធរ និង​ខិតខំ​រក​ទីតាំង​ឲ្យ​បងប្អូន​រស់នៅ ក្បែៗ​នោះ ដោយ​តម្រូវ​ឲ្យ​ដី​ទំហំ ៤​ម៉ែត្រ គុណ​និង​១៥ ឬ​៤​ម៉ែត្រ​គុណ​និង​៨ ម៉ែត្រ​តាម​ស្ថានភាព​ជាក់ស្ដែង ។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹងពី លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស ដែល​លោក និង​មន្ដ្រី​ជំនាញ ពាក់ព័ន្ធ ក្រោម​ឱវាទ ចុះ​ពិនិត្យ​ស្ថានភាព ការដ្ឋាន​ស្ថាបនា​ផ្លូវ​ស្រប​រថភ្លើង​ឫស្សីកែវ ចាប់ពី ផ្លូវជាតិ លេខ ៥​ដល់ ផ្លូវ​លេខ ៧០ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដោយ​ចាក់ បេតុង ប្រវែង​៤៦០០​ម៉ែត្រ កំពុង​ដំណើរការ​បាន ប្រមាណ ២៥​ភាគរយ​ហើយ​នោះ  ខណៈ​មាន​មតិ​ប្រជាពលរដ្ឋ​ភាគច្រើន តែងតែ​បារម្ភ​ថា អាជ្ញាធរ​និង​ដេញ​ពួកគាត់​ចេញ ពី​តំបន់​អភិវឌ្ឍ​ន៏​នេះ ដោយ​មិន​មាន​សំណង​អ្វី​ណាមួយ​ឡើយ​នោះ ។

​ការចុះពិនិត្យ​ការដ្ឋាន​នេះ​បាន​ប្រព្រឹត្ដទៅ​កាលពី​រសៀល​ថ្ងៃ​ព្រហស្សតិ៏ ១៥​កើត ខែ​ផល្គុន ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​០១ មិនា ឆ្នាំ​២០១៨ ។

​ក្នុងឱកាស​នោះ  លោក​ឃួង ស្រេង បានបញ្ជាក់​ថា​៖ គោលបំណង ដែល​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​មើល​ការដ្ឋាន ស្ថាបនា គម្រោង​ផ្លូវ ចាក់​បេតុង លើ​កំណាត់​ផ្លូរ​ថ​ភ្លើង​នេះ គឺ ដើម្បី​ជម្រុញ ពន្លឿ​ន និង​ស្ថាបនា​បន្តទៀត ដោយ​មិន​ផ្អាក់​ការដ្ឋាន​នេះឡើយ  ហើយ​ក៏​ដើម្បី​ស្តាប់​នូវ​អ្វី​ដែល​ជា​ការចង់បានរ​បស់​បងប្អូន​ប្រជាពលរដ្ឋ  ដែល​រស់នៅ​លើ បណ្តោយ​ផ្លូវ​នេះ​ផង​ដែរ​។​

​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា​៖ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ស្រប​រថភ្លើង​ឫស្សីកែវ ចាប់​ពី​ផ្លូវ​លេខ ៧០ ដល់​ផ្លូវ​ជាតិ​លេខ ៥ មកដល់​ពេល​នេះ​សម្រេចបាន​២៥​ភាគរយ​ហើយ ។

​កំណាត់​ផ្លូវ​ដែល​បាន​នឹង​កំពុង​ស្ថាបនា​នេះ​មាន​ប្រវែង​ជាង​៤៦០០ ម៉ែត្រ ដោយ​ត្រូវ​ឆ្លងកាត់​សង្កាត់​៣ គឺ​សង្កាត់​ទួល​សង្កែ​,​សង្កាត់ ឬ​ស្សី​កែវ និង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។​

​លោក​បញ្ជាក់ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ដែល​ជា​អតីតៈ​ផ្លូវ​រថភ្លើង​គីឡូម៉ែត្រលេខ​៦​ឬ​ស្សី​កែវ​នេះ កាលពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្ថាបនា​ជា​ផ្លូវ​ធ្វើដំណើរ ដោយ​យានជំនិះ ដែល​អាច​ជួយ​រំដោះ​ចរាចរ​មួយ​ចំណែក​ធំ​ពី​ផ្លូវជាតិ​លេខ​៥​ចូលមក​ក្នុង​រាជ ធានី​ភ្នំពេញ ។ តាម​គម្រោង ផ្លូវ​បេតុង​នេះ​មាន​ទទឹង ២២ ម៉ែត្រ ដែល​មាន​សួនច្បារ​ចែក​ទ្រូងផ្លូវ​២​ម៉ែត្រ​កន្លះ និង​ចិញ្ចើមផ្លូវ​៣,៧៥​ម៉ែត្រ​សងខាង​។  ចំពោះ​គម្រោង​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មានបន្ទិលស​ង្ស​យ័​ថា​អាជ្ញាធរ​នឹង​ឲ្យ​ពូកគាត់​ចេញពី​ទីនេះ តែ​ក៏​មាន​បងប្អូន​ភាគច្រើន​អបអរសាទរ​ចំពោះ​គំរោង​ស្ថាបនា​ផ្លូវ​នេះ​ដែល​ជា​ផ្លូវ​បេតុង​ក្រោយ​ពី​ដក​ផ្លូវ​រថភ្លើង​ចេញ ។ ប៉ិន្តែ​ទោះបីជា យ៉ាងណាក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្លាប់​បានបញ្ជាក់​ជាច្រើន​ដង​ហើយ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​មាន​គោល​ការ​ណា​មួយ​ដេញ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ចេញពី​តំបន់​នេះ​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ