សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​ដាក់​គ្រឿងចក្រ ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​លង្វែក​ហ៊ុំ​ពទ្ធ័​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ អាជ្ញាធរ​អត់​ដឹង​!!

ឈ្មួញ​ដាក់​គ្រឿងចក្រ ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​លង្វែក​ហ៊ុំ​ពទ្ធ័​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ អាជ្ញាធរ​អត់​ដឹង​!!

កំពង​ឆ្នាំង​ ៖​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា​៖​មាន​ក្រុម​ឈ្មួញ​បាន​ដាក់​គ្រឿង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ហាមឃាត់​នៅ​ចំណុច​ផ្លូវ​ចាម ក្នុង​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​គគ្រឹក​គគ្រេង​មិនដឹង​ថា​មានច្បាប់​ឬ​មិនមាន​ច្បាប់​នោះទេ​។​

​សេចក្តីរាយការណ៍​បានអោយដឹងថា សកម្មភាព ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក ហ៊ុំ​ពទ្ធ័​យក​ធ្វើជា​កម្មសិទ្ធនៅ ឃុំ​លង្វែក នៅ​ស្រុក​កំពង់ត្រឡាច បើ​គិត​ទៅ​គឺ​តែ​ផ្គើន​ទៅនឹង​បទបញ្ជារ​របស់​ឯកឧត្តម​អភិបាលខេត្ត​ពិសេស​បទបញ្ជា​របស់​ស​ម្ដេច​តេជោ​ហ៊ុន សែន​តែ​ម្តង​។​ជាងនេះទៅទៀត​គឹ​នៅពេល​អ្នកកាសែត​សាកសួរ​ទៅ​កាន់​មន្ត្រី​អាជ្ញាធរ​ស្រុក ជំនាញ និង​មន្ទីរ​ពាក់ព័ន្ធ​បែ​ជា ឆ្លើយ​ថា​អត់​បាន​ដឹង​!!​អត់​ដឹ​ទៅវិញ​!!!

​បើ​តាម​ប្រជាព​ឡ​រដ្ឋ​ឲ្យដឹងថា​៖ គ្រឿងចក្រ​បាន​ចូល​មក​ឈូសឆាយ តំបន់​នោះ​រាប់​ខែ​មក​ហើយ​។​កន្លងមក ទីនោះ​គឺជា​ទីតាំង​របស់​ក្រុមហ៊ុន​មួយ​ដែល​ធ្លាប់​បើក​ការដ្ឋាន​បូ​យក​ខ្សាច់​ខុសច្បាប់ ប៉ុន្តែ​បច្ចុប្បន្ន​កំពងុ​ធ្វើ​សកម្មភាព​ឈូសឆាយ ដីព្រៃ​លិច​ទឹក ហ៊ុំ​ពទ្ធ័​យក​ធ្វើជា​កម្មសិទ្ធ​(​ធ្វើ​ស្រែប្រាំង​)​បន្ថែម នៅ​ចំណុច​ថ្នល់​ចាម ឃុំ​លង្វែក​ស្រុក កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង បែរជា​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ឆ្លើយថា មិនដឹង​ទៅ​វី​ញ​តើ​ឲ្យ​សង្ឃឹម​លើ​អី​? ។​

​ករណីនេះ សង្ឃឹមថា​អាជ្ញាធរ​ខេត្ត​គួរ​នឹង​ធ្វើ​ការស៊ើបអង្កេត​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ដឹ​ថា​៖ តើ​ជា​ដីស្រែ​របស់​ពលរដ្ឋ ឬក៏​ជា​ដី​របស់​ក្រុម​ឈ្មួញ​? ម្យាង​ទៀត​តើ​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​នោះ​មាន​ការអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ដែរ​ឫ​ទេ​? ៕

 

Filed in: ព័ត៌មានជាតិ