សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​ប្រើ​វិធានក្តៅ​គ្រោង​បណ្តេញ​ពលករ​បរទេ​សជាង​១០​ម៉ឺន​នាក់​

កម្ពុជា​ប្រើ​វិធានក្តៅ​គ្រោង​បណ្តេញ​ពលករ​បរទេ​សជាង​១០​ម៉ឺន​នាក់​

 

​រាជធានី​ភ្នំពេញ ៖ កម្ពុជា​គ្រោង​នឹង​ប្រើ​វិធានការ​ក្តៅ​ទៅលើ​ពលករ​បរទេស​ដែល​បាន​និង​កំពុង​ធ្វើការ​នៅតាម​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស ហើយ​មិន​គោរព​ច្បាប់​ជា​ធរមាន​របស់ កម្ពុជា ។ បន្ទាប់ពី​រកឃើញ​ថា មាន​ពលករ​បរទេស​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ដែល​ចូលមក​ធ្វើការ ដោយ​មិន​ស្របច្បាប់ កម្ពុជា​ក៏​គ្រោង​នឹង​បណ្តេញ​ជន​បរទេស​ទាំង​នោះ​ចេញ​ផងដែរ បើ​នៅ​តែ​មិន បំពេញបែបបទ​តាម​ការកំណត់​នៃ​ច្បាប់ ។​

​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ថា កម្ពុជា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ឬ​ឈានទៅដល់​ការបណ្តេញ ចេញពី​កម្ពុជា​តែម្តង នូវ​ពលករ​បរទេស​ជាង​១០​ម៉ឺន​នាក់​ដែល​កំពុង​ធ្វើការ​មិន​ស្របច្បាប់​នៅ កម្ពុជា ដូចជា​គ្មាន​ប័ណ្ណ​ការងារ​ដែល​នាំ​ឲ្យ​ខាតបង់​ចំណូល​រដ្ឋ​ប្រមាណ​ជា​២០​លាន​ដុល្លារ​ក្នុង​មួយ ឆ្នាំៗ ឯណោះ ។​

​ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក សុខ ផល ចូលរួម​ក្នុង​ពិធី​ប្រជុំ ផ្សព្វផ្សាយ​ប្រកាស​អន្តរក្រសួង រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ ស្តី​ពី​ការពង្រឹង​ការងារ អធិការកិច្ច ហត្ថ​ពលកម្ម បរទេស​នៅ​កម្ពុជា រួម​ទាំង​សេចក្តីជូនដំណឹង​ពី​កាតព្វកិច្ច​ធ្វើ​ប័ណ្ណ និង សៀវភៅ​ជន​បរទេស​របស់​សហ​គ្រា​ស គ្រឹះស្ថាន កាស៊ីណូ និង​ជនបរទេស ដែល​មក​វិនិយោគ​ឬ ប្រកប​មុខរបរ​ណា​មួយ​នៅ​កម្ពុជា ។​

​យ៉ាងណាក៏ដោយ លោក សុខ ផល បានបញ្ជាក់​ថា អាជ្ញាធរ​ទុក​រយៈពេល​មួយខែ សម្រាប់​ជនបរទេស ដើម្បី​មក​ចុះបញ្ជី​ការងារ​ស្របច្បាប់ ហើយ​ក្រោយ​ពី​រយះពេល​មួយ​ខែ​នោះ អាជ្ញាធរ​នឹង​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណី​នេះ ហើយ​បើ​រក​ឃើញ​ជន​បរទេស​ណា​មិន​ទាន់​អនុវត្ត តាម​ច្បាប់​ត្រូវ​ប្រឈម​នឹង​ការពិន័យ​ឬ​បណ្តេញចេញ​តែម្តង ។​

​ពាក់ព័ន្ធ​ករណី​នេះ​មន្ត្រី​ជំនាញ​ក្រសួង​ការងារ​បានឲ្យដឹងថា បើ​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​ក្នុង​ឆ្នាំ​២០១៨ គឺ​ពលករ​បរទេស​ទាំងនោះ​នឹង​តម្រូវ​ឲ្យ​ផាកពិន័យ ប្រសិនបើ​មិន បាន​ធ្វើ​ប័ណ្ណ និង​សៀវភៅ​ការងារ​ឆ្នាំ​២០១៧ ។ ចំពោះ​កាតព្វកិច្ច​បង់​ជូន​រដ្ឋ​សម្រាប់​ជនបរទេស ក្នុង​ម្នាក់​៤០​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំៗ ។ ប៉ុន្តែ​បើ​មិន​បាន​បំពេញ​កាតព្វកិច្ច​នេះ ក្រសួង​នឹង​ផាកពិន័យ តាមច្បាប់ ដោយ​កំណត់​ផាក​ពី​៦០​ថ្ងៃ​ទៅ​៩០​ថ្ងៃ នៃ​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ពោល​គឺ​កំណត់​យក​មួយ ថ្ងៃ​៤​ម៉ឺន​រៀល ។​

​ចំណែក​លោក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ប្រសិនបើ​ពលករ​បរទេស​នៅតែ​មិន​ព្រម​បង់ពិន័យ​នោះ នឹង​ត្រូវ​ប្រឈម​ផ្លូវច្បាប់ ដោយ​អាច​ជាប់ ពន្ធនាគារ​រយះពេល​ខែ ហើយ​ត្រូវ​បណ្តេញចេញ​ពី​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ