កំពង់ឆ្នាំង ៖ លោកជុំណារិនត្រូវបានគេរាយការណ៍ថាបាននិង កំពុងដើរទាលុយពីក្រុមជនល្មើសនេសាទ តាមដងទន្លេរដើម្បីប្រមូលលុយតូយកតួនាទីជាជំនួយការឯកឧត្តមឧត្តមសេនីយ៍ឯកព្រហ្មឌិនមេយោធាភូមិភាគពិសេសដើម្បីយកស័ក្កប្រាំ ដោយមិន ញញើតស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ លោក ជុំ ណារិនគាត់ មានតួនាទីជាមេស្នាក់ការខ ការិយាល័យទី២ ខេត្តកំពង់ឆ្នាំង ចំណុះយោធភូមិភាគពិសេស។ពតិមាន ដើរជំរិតទាប្រាក់ពីក្រុមជនល្មើស នេសាទ ដាក់ហ៊ុំសំរ៉ាស តាមដងទន្លេក្នុងផ្ទៃទឺកខេត្តកំពង់ឆ្នាំងមានជាយូ ខែឆ្នាំណាស់មកហើយ តែមិនមានស្ថាប័នណាមួយចាត់វិធានការទៅលើអំពើល្មើសតួនាទីលោកជុំណារិននោះឡើយ។
ប្រភពព័ត៌ពីប្រជានេសាទរស់នៅខេត្តកំពង់ឆ្នាំងបានឲ្យកាសែតដឹងថា ជាទម្លាប់នោះលោកជុំណារិនតែងតែគាបសង្កត់និងជម្រឹតទាលុយ ពីក្រុមជនល្មើសនេសាទក្នុងសំរ៉ាស់ ១ដុំនៅពេលហ៊ុំត្រូវបង់ឲ្យលោក ជុំ ណារិន ពី១០.ទៅ២០ម៉ឺនរៀលថែមទៀត។អញ្ចឹងក្នុងសំរ៉ាស់1ដុំយកលុយពីរដងហើយបើមិនបង់តាមការកំណត់នោះទេលោកជុំណារិន និងគំរាមចាប់ បទល្មើសសំរាស់ទាំងនោះជាក់ជាពុំខានឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសំរ៉ាស់ខុសច្បាប់មានមិនតិចជាង២ពាន់ដុំទេទាំងខ្នាតតូចនិងធំនៅតាមដងទន្លេសាប ស្ថិតក្នុងទឹកដីខេត្តកំពង់ឆ្នាំង តែគេមិនដែលឃើញអស់លោកអាជ្ញាធររហូតថ្នាក់ខេត្តនិងមន្ត្រីជលផលម្ចាស់ជំនាញចេញមុខទប់ស្កាត់និងបង្ក្រាប តាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។
ទាក់ទងរឿងរ៉ាវលោកជុំ ណារិនខាងលើលោកជុំណារិនប្រកែកតែប្រជាពលរដ្ឋនិយាយថាកុំជឿគាត់តាមមើលខ្លួនឯងដឹងហើយ ៕