សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧកញ៉ា លឹម ហេង កំពុង​ល្បី​នៅ​អន្លង់វែង​ក្នង​មុខ​ជំនួញ​ឈើប្រណិត​ក្រោមលេស​សង់​កាស៊ីណូ​

លោក​ឧកញ៉ា លឹម ហេង កំពុង​ល្បី​នៅ​អន្លង់វែង​ក្នង​មុខ​ជំនួញ​ឈើប្រណិត​ក្រោមលេស​សង់​កាស៊ីណូ​

ឧត្តរមានជ័យ​៖​មាន​សេ​ក្តី រាយការណ៍​ថា​៖ រថយន្ដ​បែន របស់​លោក​ឧកញ្ញា​លឹម ហេង បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​និង​ជួញ​ឈើ​ប្រណិត គ្រប់​ប្រភេទ រាងរាល់ថ្ងៃ ។ ក្នុងមុរ​បរ​ជួ្ញ​ឈើ​នេះ​ឧ​កញ្ញា​លឹម ហេង ដែល​ជា​អនុប្រធាន​សភា​ពាណិជ្ចកម្ម​និង​ជា​ថៅកែ​កាស៊ីណូ​នៅ​ព្រុំដែន​ជាំ​សា​ង៉ាំ​អន្លង​វែង​និង​អូរ​ស្មាច់​មាន​មេការ​ម្នាក់​មាន​រហ័ស​នាម​ឈ្មោះ ប៉េ​ពី ជា​អ្នកដើរ​បំផុស​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន នៅក្នុង​ខេត្ត​ឧត្តរមានជ័យ អារឈើ​លក់​មកអោយ​ខ្លួន និង​ដឹក​បន្ដរ​យក​ទៅ​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​មួយកន្លែង ទល់មុខ​ការ​ស៊ីណូ នៅជាប់​ច្រកទ្វា​អន្តរជាតិ​ជាំ​សា​ង៉ាំ ភូមិ​ជាំ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង បានអោយដឹង ថា សកម្មភាព​ប្រព្រឹត្ត​បទល្មើស ឈើប្រណិត​របស់​លោក​ឧកញ្ញា​លឹម ហេង គេ​មិន​ដែល​ឃើញ​មាន​ស្ថាបន័ ពាក់​ពន្ធ័​ណា​មាន​វិធានការ​បង្ក្រា​ប នោះទេ ។​ផ្ទុយទៅវិញ​ប្រភព​បាន​បង្ហើប​អោយដឹងថា​៖ សព្វថ្ងៃនេះ មាន​មន្រី​ពាក់ពន្ធ័​ជាច្រើន នៅក្នុង​ស្រុក​អន្លង់វែង បាននាំគ្នា​ទៅ ជួប​មេការ របស់​លោក​ឧកញ៉ា លឹម ហេង នៅ​ក្នុង​ការ​ស៊ីណូ ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ស្ទើ​រាងរាល់ថ្ងៃ និង​រាងរាល់​ដើមខែ​។​ចឹង​ហើយ​បាន​ជា​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ឈើ របស់​លោក​ឧកញ៉ា​រូបនេះ បាន​ប្រព្រឹត្ត​ធ្វើ​ដោយ​រលូន ។​

​ករណីនេះ​មេការ​លោក​ឧកញ៉ា ម្នាក់​នេះ​បាន​អះអាងថា យក​ទៅ​ប្រើប្រាស់​កែឆ្នៃ​ជា​គ្រឿង​សង្ហា​រឹម​នៅ​ក្នុង​ការ​ស៊ីណូ​?​។​រឿង​កាប់​ដឹកជញ្ជូន​ឈើប្រណិត​នេះ​លោក​គង់​សារ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អន្លង់វែង លោក​ឆ្លើយ​ថា អត់​ដឹង​ទេ​?! ។​

​ឯ​លោក​អ៊ឹម សា​វ រិទ្ធ នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ឆ្លើយ​បែប​ឡេ​ឡឺ​ថា ក្រែង​យកទៅ​អភិវឌ្ឍ​នៅ​លើ​ការ​ស៊ីណូ​ទេ​ដឹង តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ទិន្ន​នយ័​ច្បាស់លាស់ អំពី​ការប្រើប្រាស់​ឈើ វាយ​តំលៃ​ប្រ​ម៉ូ​ល​ថវិការ​ចូល​រដ្ឋ​ពី​ឧកញ៉ា​លឹម​ហេង​នោះ​ទេ​ក្នុង​ពេល ដែល​ឈើ​រាប់ពាន់​រាប់​ម៉ឺន​ម៉ែត​គូប​ត្រូវ​កាប់​ដឹក​យក​ចូល ប្រើប្រាស់​ដែល​គេ​ជឿ​ថា​ដោយ​គ្មាន​ចំណូល​រដ្ឋ​មួយ​រៀល​ចឹង​នោះ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់