សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្ឃ ប៊ុត ប៊ុនតិញ ប្រមាថ​លើ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​

​សង្ឃ ប៊ុត ប៊ុនតិញ ប្រមាថ​លើ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​

រាជធានី​ភ្នំពេញ ៖ សង្ឃ​ឈ្មោះ ប៊ុត ប៊ុនតិញ បាន​ប្រើ​ពាក្យសំដី​ប្រមាថ យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ខ្មែរ ដោយ​បាន​និយាយថា បាន​សោយ​ទឹកនោម​វៀតណាម ក្រៅ​ពី​នាយក​រដ្ឋមន្ត្រី និង​ប្រជាជន​ខ្មែរ ។ ការប្រមាថ​នោះ​ធ្វើឡើង​ក្នុង​កិច្ចសម្ភាសន៍​មួយ​របស់​សង្ឃ​ឈ្មោះ ប៊ុត ប៊ុនតិញ ជាមួយ​វិទ្យុ អាស៊ីសេរី ដែលជា​វិទ្យុ​របស់​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ។​

​យោង​តាម​ក្លីប​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ សង្ឃ​ឈ្មោះ ប៊ុត ប៊ុនតិញ បាន​និយាយថា «​រាល់ថ្ងៃនេះ ខ្មែរ​ភ្នំពេញ និង​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ផឹកទឹក នោម​យួន​ទេ គេ​នោម គេ​ជុះ​ដាក់​ទន្លេ ហើយ​យើង​យក​ទឹកទន្លេ​ដែល​បក​មក​ក្បែ​រវាំង​ហ្នឹង កន្លែង​ប្រសព្វ​ទឹក​ចាក់​មក​ក្បែរ​វាំង​ហ្នឹង អញ្ចឹង​អ្នក​ដែល​ផឹក​ទឹកនោម​យួន មិនមែន​តែ​នាយក​រដ្ឋ មន្ត្រី​ទេ ស្តេច​ហ្នឹង​ក៏​ផឹក តែ​អាត្មា​អ្នក​សៀមរាប​អត់​មាន​ផឹក​ទេ គឺ​ជីក​អណ្តូង​ផឹក​»​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្តាប់​ការប្រមាថ​របស់​សង្ឃ​ឈ្មោះ ប៊ុត ប៊ុនតិញ ចំពោះ​ព្រះមហាក្សត្រ ខ្មែរ​បាន​បង្ហាញ​ការក្តៅក្រហាយ​យ៉ាងខ្លាំង ហើយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​សង្ឃ​បំផ្លាញ​សាសនា ឬ ទមិឡ​ម្នាក់នេះ​យក​មក​ផ្តន្ទាទោស​តាម ច្បាប់​មិន​អាច​លើកលែង​បាន​នោះឡើយ​។​

​សូមជម្រាបថា យោងតាម​វិសោធនកម្ម​ថ្មី​នៃ​ច្បាប់ព្រហ្មទណ្ឌ បានចែង​យ៉ាង​ដូច្នេះ​ថា ៖ «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវ បាន​ផ្តនា្ទទោស​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ទ​នឹង​ការប្រមាថ ចំពោះ​អង្គ​ព្រះមហាក្សត្រ​»៕

 

Filed in: ព័ត៌មានជាតិ