សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណៈកម្មាធិការ​ជាតិ​ប្រទះ​ឈើ​ហ៊ុប​រាប់​ម៉ឺន​កំណាត់ និង​កូន​ក្រឡឹង​ធ្នង់​រាប់​ម៉ឺន​ដុំ ដែល លាក់ទុក​នៅក្នុង​ក្រុមហ៊ុន មា​ស្ទឺរ ខេ​សាន់ ខេ​សាន់ ខន​

​គណៈកម្មាធិការ​ជាតិ​ប្រទះ​ឈើ​ហ៊ុប​រាប់​ម៉ឺន​កំណាត់ និង​កូន​ក្រឡឹង​ធ្នង់​រាប់​ម៉ឺន​ដុំ ដែល លាក់ទុក​នៅក្នុង​ក្រុមហ៊ុន មា​ស្ទឺរ ខេ​សាន់ ខេ​សាន់ ខន​

ខេត្ត​មណ្ឌល​គី​រី ៖ ឈើ​ហ៊ុប​រាប់​ម៉ឺន​កំណាត់ និង​កូន​ក្រឡឹង​ធ្នង់​រាប់​ម៉ឺន​ដុំ ដែល​ពួក​ឈ្មួញ​លាក់ទុក​នៅក្នុង​ក្រុមហ៊ុន មា​ស្ទឺរ ខេ​សាន់ ខេ​សាន់ ឋិត​នៅក្នុង​ដែន​អភិរក្ស​សត្វព្រៃ ដែល​គ្រប់គ្រង​ដោយ​លោក សំរ​ង ឌី​វិចិត្ត្រ នាយក​ដែន​ជំរក​សត្វ​ភ្នំ​ព្រេច មិនដែល​ឃើញ​ជំនាញ​ណា​អើពើ​ឡើយ ។ ឈើ​ទាំងអស់នេះ គេ​ប្រាប់​អោយដឹងថា ជា​ឈើ​របស់​លោក​ឧកញ៉ា សឹង សំអុល ដែល​មាន​រហស្សនាម​ថា ជា​ឧកញ៉ា​បំផ្លាញ​ជាតិ​។ ក្រុមហ៊ុន​នេះ​មាន​ទីតាំង​នៅ​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ។​

​កាលពី​ថ្ងៃ​ម្សិលមិញ វេលា​ម៉ោង ១២ និង ៣០ នាទី គេ​ឃើញ​មាន​យន្តហោះ​របស់​គណៈកម្មាធិការ​ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ វង្ស ពិ​សេន មេ​បញ្ជារ​ការរង​កងរាជអាវុធហត្ថ​តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តម​ប្រតិភូ ឆេង គឹម​ស៊ុន និង​ឯកឧត្តម  ហ៊ូ សុគន្ធ បាន​ចុះ​ត្រួតពិនិត្យ នៅក្នុង​ក្រុមហ៊ុន​នោះ តែ​ពុំ​ទាន់​បានដឹង​ព័ត៌មាន​នៅ​ឡើយ ។​

​ចំពោះ​បញ្ហា​នេះ​លោក សំ​រ៉ង ឌី​វិចិត្ត មិនអាច​សុំ​កា​បំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​គ្មាន​នាក់​ទ​ទូល ចំណែក​លោក ឈិត សុផល ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​បាន​ប្រាប់ឲ្យដឹង​ថា ក្រោយពី​បាន​ទ​ទូល​ដំណឹង​ភ្លាម ខ្ញុំ​ក៏​កំពុង​ចាត់ចែង​កំលាំង​ឲ្យ​ចុះ​ទៅ​ទីនោះ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ចុះទៅ​ទីនោះ​ដែរ នៅ​ព្រឹក​ថ្ងៃទី​២៨ មករា នេះ ៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

2016_01_28a (1) 2016_01_28a (2) 2016_01_28a (3) 2016_01_28a (4)

Filed in: ព័ត៌មានជាតិ