សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គយ​ចល័ត​និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​នគរបាល​បាល​សេដ្ធកិច្ច​ក្រសួង​ចាំ​រាប់​ក្បាល់ឡាន​ឈើ​លោក​ហ៊​ត​ប៊ុន​គីម​យក​លុយ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​!

​គយ​ចល័ត​និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​នគរបាល​បាល​សេដ្ធកិច្ច​ក្រសួង​ចាំ​រាប់​ក្បាល់ឡាន​ឈើ​លោក​ហ៊​ត​ប៊ុន​គីម​យក​លុយ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​!

​ក្រចេះ​៖​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល  ខេត្ត​ក្រចេះ បានឲ្យដឹង​ថា​មន្ត្រី គយ​ចល័ត​និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​នគរបាល​បាល​សេដ្ធកិច្ច​ក្រសួង​ចាំ​រាប់​ក្បាល់ឡាន​ឈើ​លោក​ហ៊​ត​ប៊ុន​គីម​យក​លុយ​គឺ​មិន​បំពេញ​តួនាទី​របស់​ខ្លួន​ឡើយ​។​ប្រភព​បានឲ្យដឹងថា​៖​កន្លែង​ដែល​ក្រុម​គយ​ចល័ត ចាំ​រាប់រាប់​ក្បាល​រថយន្ត​ដឹក ឈើ​របស់​ឈ្មួញ ហ៊ត់​ប៊ុន​គឹម​ដែលជា​អតីត​មេ​យោធា​ការពារ​ព្រុំដែន​គ​៣​ទា​ហ៊ាន​វរៈ​២០៤​ន  យក​លុយ​ពេលចេញ​ឈើ​ទៅ​ស្រុក​យួន​រាលថ្ងៃ​នោះ​គឺ​នៅ​ចំណុច ក្រុមហ៊ុន​៩៩៩៩ ក្នុង ។ មន្ត្រី​នគរ បាល​ខេត្ត ក្រចេះ មួយចំនួន​បាន​បញ្ជាក់ថា​ការពិត គយ​ចល័ត​គ្មាន តួនាទី​ក្នុង​ការបង្ក្រាប​បទល្មើស ព្រៃឈើ​ទេ គឺ​គេ​មាន​តួនាទី​ក្នុង​ការបង្ក្រាប​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ជាដើម​ប៉ុន្តែ​បែ​ជា​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ឈើ​យក​លុយ​ដែរ​។​

​សមត្ថកិច្ច​មូលដ្ឋាន​នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា កាលពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ ឈ្មួញ ហ៊ត់ ប៊ុន​គឹម មន្ត្រី​យោធា​ខេត្ត​ក្រចេះ បាន​យក​ឡាន​កែច្នៃ​៤​គ្រឿង​មក​លើក​ឈើ​ដាក់​ពេញៗ នៅក្នុង​ចម្ការ​កៅស៊ូ​ម្ដុំ​ភូមិ​ប៉ោ​ដើម​ចេក កា​៣ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​។ ពេល​ឈ្មួញ ហ៊ត់ ប៊ុន​គឹម ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន គឺ​គេ​ឃើញ​ម​មាន​ក្រុម​គយ​ចល័ត​ចាំ​អមដំណើរ​ឬ​ចាំ​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យកលុយ​ផងដែរ​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ក្រចេះ ទើប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គឹម ហ៊ាន​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ដើម្បី​ចេញ​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គឹម ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​នគរបាល សមត្ថកិច្ច​អាវុធហត្ថ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​គយ​ចល័ត​ផងដែរ ទើប​អាច​ដឹក​ឈើ​ទៅ​ដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ ក្នុងនោះ​គយ​ចល័ត​មួយក្រុម​តែងតែ​ចាំ​គាប​យក​លុយ​ពី​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គឹម យ៉ាង​ស្រួលៗ​ដូចជា​ករណី​កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ម្ដុំ​ក្រុមហ៊ុន​៩៩៩៩ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់​ថា បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ពុំ​មាន​ការថយចុះ​នោះទេ​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​តាម​ច្រកព្រំដែន​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ដើម្បី​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់