សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី​ភ្នំពេញ​៖ ជាង​៤០​ថ្ងៃ​យុទ្ធនាការ​ស្តារលូ​បាន​ជិត​១០០​គីឡូម៉ែត្រ​ស្មើរ​៣៣%​ចំពោះ​ខណ្ឌ​៤​កណ្តាល​ក្រុងភ្នំពេញ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ​៖ ជាង​៤០​ថ្ងៃ​យុទ្ធនាការ​ស្តារលូ​បាន​ជិត​១០០​គីឡូម៉ែត្រ​ស្មើរ​៣៣%​ចំពោះ​ខណ្ឌ​៤​កណ្តាល​ក្រុងភ្នំពេញ​

ភ្នំពេញ​៖  យុទ្ធនាការ​ស្តារលូ លាង​លូ រយៈពេល​ជាង​៤០​ថ្ងៃ​កន្លងមកនេះ ក្នុងចំណោម​ខណ្ឌ​ទាំង​៤​នៅ​កណ្តាល​រាជធានី​ភ្នំពេញ សម្រេច​លទ្ធផល​បាន​ជិត​១០០​គីឡូម៉ែត្រ​រួចមកហើយ ក្នុងចំណោម​លូ​សរុប​៤១៨​គីឡូម៉ែត្រ ក្នុង​បំណង​រំដោះ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​នៅ​ក្នុង​រដូវវស្សា​ខាងមុខ​នេះ​។​

​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​នៃ​ការ ស្តារលូ ក្នុង​ខណ្ឌ​ទាំង​បួន នៅ​កណ្តាល​ក្រុងភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។

​លោក  ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា​៖  ក្នុងចំណោម​ប្រវែង​លូ​សរុប​៤១៨​គីឡូម៉ែត្រ ក្នុង​ខណ្ឌ​ដូនពេញ ទួលគោក ៧​មករា និង​ខណ្ឌចំការមន   រយៈពេល​៤៣​ថ្ងៃ​កន្លងមកនេះ គឺ​សម្រេច​ស្តារលូរ និង​លាង​លូ បាន​ចំនួន​៩៩​គឺ​ឡូ​ម៉ែត្រ ស្មើរ​នឹង​លូ​ចំនួន​១២៨​ខ្សែ គឺ​ស្មើរ​នឹង​៣៣% នៃ​ផែនការ​សរុប លូ​ចំនួន​៤៤០​ខ្សែ​”​។​

​លោក​បញ្ជាក់ថា ៖ ការស្តារ​លូ​នេះ គឺ​មាន​ការចូលរួម​សហកា​រ រវាង​រដ្ឋបាល​ខណ្ឌ ទាំង​៤​កណ្តាល​ក្រុង និង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ដែល​ប្រើប្រាស់ នូវ​ឧបករណ៍​មួយចំនួន​ដូចជា​កៅ​ឡាក់ និង​រថយន្ត​បូម​លូ​។ លោក​បញ្ជាក់ថា​៖ ក្នុង​រយៈពេល​នៃ​ការ​ស្តារលូ រយៈពេល​កន្លង​ទៅនេះ គឺ​សង្កេតឃើញថា មាន​លូ​ខ្លះ ពោ​ពេញ​ទៅ​សំរាម និង​កាក​សំណល់ ផ្ទះបាយ របស់​ប្រជាពលរដ្ឋ និង​តាម​ហាង​លក់​អាហារ​មួយចំនួន ដែល​តែងតែ​យក​កាកសំណល់ ទៅ​ចាក់​ចូល​ក្នុង​លូ ឬ​នៅ​តាម​មាត់​លូ ដែល​បង្ករ​អោយមាន​ការកកស្ទះ នៅពេល​មាន​ភ្លៀង​ធ្លាប់​មក​ម្តងៗ​។ ជាមួយគ្នា​នោះ​ផងដែរ មន្ត្រី​ជំនាញ ក៏​បាន​ធ្វើ​ការផ្លាស់ប្តូរ​លូ ពី​តូ​ទៅ​ធំ និង​ជំរុញ​ការតភ្ជាប់​លូ អោយ​ជាប់​ជា​បណ្តាញ ដើម្បី​បង្ហូរ​ទឹកលូ ចូល​ទៅ​ដល់​ប្រឡាយ ឬ​ស្ថាន៏យ៍​បូម​លូ​ផងដែរ​។​

​ទាក់ទិន​ទៅ​នឹង​យុទ្ធនាការ​ស្តារលូ លាង​លូ និង​ស្តារ​ប្រឡាយ ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នេះ លោក  ឃួ​ង ស្រេង បាន​ជំរុញ អោយ​មន្ទីរ​ជំនាញ ក៏​ដូច​ជា​ខណ្ឌ យកចិត្តទុកដាក់ ក្នុងការ​ស្តារលូ អោយ​ហើយ ដើម្បី​ត្រៀម​រំដោះ​បញ្ហា​ទឹក​លិច ដោយ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ខាងមុខ​នេះ និង​អោយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​ខណ្ឌ​រួម​គ្នា​បន្ត​អនុវត្តន៍​ការងារ​នេះ និង​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ពី​ការដាក់​ទុក​សំរាម​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​យក​កាកសំណល់​ចាក់​ចូល​ក្នុង​ប្រព័ន្ធ​លូ​នោះទេ​។​

​ដោយឡែក ប្រព័ន្ធ​បង្ហូរទឹក​តាម​ប្រឡាយ គឺ​សំដៅ​ទៅលើ​ខណ្ឌ​ជាយៗ​រាជធានី​ភ្នំពេញ ដែល​មាន​បញ្ហា​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែរនោះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការរំដោះ​ទឹក នៅ​តំបន់​មួយចំនួន​ជាពិសេស តំបន់​ដង​នង្គ័ល​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ គឺ​រក​លទ្ធភាព​រំដោះ​ទឹក​ភាគ​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ ហើយ​ការងារ​ដាក់​បណ្តាញ​លូ ក៏ដូចជា​ស្តា​ប្រឡាយ​មួយចំនួន​ត្រូវបាន​រៀបចំ​ចាត់ចែង ដាក់​ផែនការ​គ្រោង​នឹង​ត្រៀម​បើក​ការដ្ឋាន នៃ​ការសាងសង់​ស្ថានីយ៍​បូមទឹក​នៅ​លូ​៥ ដែល​ជា​ចំណុច​មួយ ក្នុង​ការរំដោះ​ទឹក​ដែល​បាន​ហូរ​ពី​ភាគ​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ ដើម្បី​បង្ហូរ​បន្ត​ទៅកាន់​តំបន់​ជើងឯក​។​

​លោក ម៉េត មាស​ភក្តី  អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ  បានបញ្ជាក់​ថា​៖  បញ្ហា​ដែល​បាន​ដោះស្រាយ​នោះ គឺ​ស្តារ​ប្រឡាយទឹក បង្កើន​ស្ថានីយ​បូមទឹក កសាង​បណ្តាញ​លូ​មេ​ពិសេស​ក្នុង​ខណ្ឌ​ចំនួន​៤​នៅ​កណ្តាល​ក្រុង និង​បាន​ដាក់ចេញ​ជា​ផែនការ​ថ្មី​មួយ ដោយ​ឲ្យ​ស្តារលូ​ទាំង​ខ្នាត​តូច និង​ធំ ដែល​មាន​ប្រវែង​៤១៨​គីឡូម៉ែត្រ ហើយ​គម្រោង​នេះ ដោយ​ប្រើ​រយៈពេល​៥​ខែ ដើម្បី​អនុវត្ត​ផែនការ​ឲ្យបាន​រួចរា​ល់​មុន​រដូវវស្សា​មកដល់​។ លោក​បន្តថា  ការងារ​ទាំងអស់​នេះ គឺ​ឯកឧត្តម​អភិបាល​រាជធានី​អោយ​បង្កើត​ជា​គណៈកម្មការ​មួយ​ច្បាស់លាស់ ដើម្បី​ជំរុញ​ការងារ អោយបាន​ល្អ និង​ទាន់​ពេលវេលា និង​កាត់បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយ​៕

Filed in: ព័ត៌មានជាតិ