សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​នាំគ្នា​មក​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​ប្រឆាំង​សមាគម​ចិន ហុក គៀន

ពលរដ្ឋ​នាំគ្នា​មក​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​ប្រឆាំង​សមាគម​ចិន ហុក គៀន

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​តំណាង​៥៦​គ្រួសារ រស់នៅ​ភូមិ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ បាន​នាំគ្នា​មក​តវ៉ា​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ជួយ​អន្តរាគមន៍​ករណី​សមាគម​ចិន ហុក គៀន​យក​ដី​ម៉ុង​ខ្មោច (​ដី​ខ្ចី​ប្រជាពលរដ្ឋ​យក​កប់ខ្មោច​) ទៅ​លក់​ឲ្យ​អ្នកផ្សេង​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ដី​រួម​ភូមិ​ព្រៃ​ដូន​អុក​ទំហំ​ជាង​១៨​ហិកតា ជា​ដី​រួម​របស់​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ដូន​អុក មិនមែនជា​ដី​របស់​សមាគម​ចិន ហុក គៀន ទេ​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​សូម​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការចេញ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​ឈ្មោះ សេង ស៊ី​ហេង និង​សូម​ឲ្យឈ្មោះ សេង ស៊ី​ហេង បង្ហាញ​ឯកសារ​ភស្តុតាង​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​។​

​បន្ទាប់​ពី​តវ៉ា ខាង​ក្រសួង​បាន​ហៅ​តំណាង​ប្រជាព​រដ្ឋ​ចូលជួប និង​ទទួលយក​ញ្ញត្តិ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​៕

 

Filed in: ព័ត៌មានជាតិ