សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាក់​រណ្តៅ​ជីក​រ៉ែ ស្លាប់​ម្នាក់ របួស​ម្នាក់

​បាក់​រណ្តៅ​ជីក​រ៉ែ ស្លាប់​ម្នាក់ របួស​ម្នាក់

ខេត្ត​មណ្ឌល​គី​រី ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៦​នេះ មាន​ករណី​បាក់​រណ្តៅ​ជីក​រ៉ែ​ជ្រៅ​មួយកន្លែង ស្លាប់​មនុស្ស​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់ ស្ថិតនៅ​ឃុំ​ចុង​ភ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​

​បើ​តាម​សំដី​លោក ស៊ុន ប៊ុនធឿន អធិការ​ស្រុក​កែវ​សីមា បាន​ប្រាប់​ឲ្យ​ថា នៅវេលា​ម៉ោង ០៧ និង ១៥ នាទី នៅ​រណ្ដៅ​រ៉ែ​ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ បណ្ដាល​ឲ្យ​ស្លាបម្នាក់​នឹង​របួស​ម្នា​ក់​ដោយសា​បាក់​មាត់​រណ្ដៅ​រ៉ែ ។ អ្នកស្លាប់​ឈ្មោះ​លឹម សាន្ត​ភេទ​ប្រុស​អាយុ ២១ ឆ្នាំ មាន​ស្រុកកំនើត​នៅ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​អ្នក​របួស​មាន​ឈ្មោះ អេ​ន ណៃ ភេទ​ប្រុស​អា ៣១ ឆ្នាំ មាន​ស្រុកកំនើត​ភូមិ​ត្បូង​ពេ​ជ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​ម្ចាស់​រណ្ដៅ ឈ្មោះ ហេង សម្បត្តិ ភេទ​ប្រុស​អាយុ ៤១ ឆ្នាំ​មាន​ស្រុកកំនើត​មេមត់ ឃុំ​មេមត់​ស្រុក​មេមត់ អ្នករងរបួស​ធ្ងន់ នៅពេលនេះ​បាន​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះបន្ទាន់​៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

 

IMG-20160127-WA0019 IMG-20160127-WA0022

Filed in: សន្តិសុខសង្គម