សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ម​ការ​នី​២១​នាក់ សំរាលកូន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​គាំពារ​សុខភាព​ពី​រាជរដ្ឋាភិបាល​ជា​លើក​ដំបូង​ក្នុង​ខេត្តក្រចេះ​កើនឡើង​ដល់​២១​នាក់​

កម្ម​ការ​នី​២១​នាក់ សំរាលកូន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​គាំពារ​សុខភាព​ពី​រាជរដ្ឋាភិបាល​ជា​លើក​ដំបូង​ក្នុង​ខេត្តក្រចេះ​កើនឡើង​ដល់​២១​នាក់​

​ក្រចេះ​៖ កម្ម​ការ​នី​ចំនួន​២១​នាក់ ក្នុងចំណោម​ស្ត្រី​ជាក​ម្មការ​នី​ជាច្រើន​នាក់​ទៀត ដែល​បាន​សំរាលកូន​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ស្រុក ខេត្ត ត្រូវ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ទាំង​ម្តាយ​នឹង​ទារក​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ក្រុមការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា បស​ស ។​

​លោក ហេ សុខ​សាយ ប្រធានការិយាល័យ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​បស​ស​) បានអោយដឹងថា កម្ម​ការ​នី​សម្រាលកូន ដែល​ការិយាល័យ បស​ស សាខា​ខេត្ត​ក្រចះ​ទទួលបាន ចាប់ពី ម៉ោង 00 ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​ចំនួន ២១​នាក់ ចំនួ​កូន​២១​នាក់ ដែល​កូន​១​នាក់​ទទួលបាន​៤០​ម៉ឺន​រៀល ។
​ដោយ​លោក​បាន​បញ្ជាក់ថា ប្រាក់​ឧបត្ថម្ភ​នេះ ជា​កញ្ចប់​របស់​រាជរដ្ឋាភិបាល ក្រោម​អនុសាសន៍​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការងារ​នេះ​រដ្ឋាភិបាល​ប្រគល់​អោយ បស​ស នៃ​ក្រសួង​ការងារ ជា​អ្នកអនុវត្ត​ផ្ទាល់ ដោយមាន មូលដ្ឋាន​សុខាភិបាល ជា​ដៃគូ នៅ​ទូទាំង​ប្រទេស ចាប់ពី​មណ្ឌល​សុខភាព រហូត​ដល់​មន្ទីរពេទ្យ​ថ្នាក់ជាតិ​។​

​លោក បន្តថា ដើម្បី​អោយ​ការប្រពឹត្ត​ទៅ​មាន​ប្រសិទ្ធភាព បស​ស បានដាក់​ភ្នាក់ងារ​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​មួយចំនួន ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​សមាជិក បស​ស ដែល​ទទួល​គ្រោះថ្នាក់ ពិសេស​ស្ត្រី​សម្រាលកូន ចំពោះ​មណ្ឌល​សុខភាព​ដែល​គ្មាន​ភ្នាក់ងា​របស​ស នឹង​តែងតែ​តេ​សាកសួរ​ជាប្រ​ចាំ​អំពី​សុខភាព​មាតា និង​ទារក​។

​លោក ហេ សុខ​សាយ បាន​បន្ថែមទៀតថា ការងារ​នេះ​នឹង​បន្ត​អនុវត្ត​ធ្វើ​រហូត​ដាច់​ឆ្នាំ ២០១៨ ។ ចំពោះ​ការផ្ដល់ជូន​សាច់ប្រាក់ ទៅ​លើ​កម្មការិនី​សម្រាលកូន យើង​ធ្វើ​តាម​ប្រព័ន្ធ​អេស៊ីលីដា ឲ្យ​ខាង​ភាគី​សម្រាលកូបើ​កផ្ទាល់​នៅ​ធនាគារ​អេស៊ី​លីដា​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់ពី 6​ខែ អាច​មក​បំពេញ​ទម្រង់​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ 40​ម៉ឺន​រៀល​ជាមុន ឬ​នៅ​ពេល​សម្រាល និង​ក្រោយពេល​សំរាល​រួច​ក៏បាន នៅតាម​បណ្ដា​ការិយាល័យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម តែ​កុំឲ្យ​លើស​ពី​រយៈពេល ១​ខែ​ឡើង​ទៅ ។ ចាប់តាំងពី​ដាក់​ទម្រង់​ស្នើសុំ រយៈពេល ៣​ថ្ងៃ ស្ត្រី​សម្រាលកូន​អាច​ទៅ​បើក​លុយ​នៅ​ធនាគារ​អេស៊ីលីដា​បាន​ធម្មតា​។​

​គូសបញ្ជាក់ថា នេះ​ជាការ​លើកកម្ពស់​ការផ្តល់​សេវា​សុខាភិបាល ប្រកបដោយ​គុណភាព​អោយ​កាន់តែ​ប្រសើរឡើង ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ក្នុង​ការផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ជម្ងឺ​ប្រកបដោយ​គុណភាព ស្រប តាម​គោលការណ៍​គោ​លន យោ​បាយ​អភិវឌ្ឍន៍ និង​កំណែរ​ទំរង់​ប្រព័ន្ធ​ថែទាំ​សុខភាព​សង្គម ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦​ដល់​២០២៥ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ  កិះ​ខន​

 

Filed in: ព័ត៌មានជាតិ