សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវបាន​ធានា​សន្ដិសុខ​យ៉ាង​ល្អ

លោក ឃួ​ង ស្រេង ៖ ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវបាន​ធានា​សន្ដិសុខ​យ៉ាង​ល្អ

ភ្នំពេញ​៖  លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​ថា​៖ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ត្រូវបាន​ធានា​សន្ដិសុខ​ល្អប្រសើរ ពុំមាន​បញ្ហា​អ្វី​កើតឡើង ចំពោះ​ដំណើរការ នៃ​ការបោះឆ្នោត តាម​បណ្ដា​ការ រិ​យាល័យ នី​មួយៗ នោះទេ​។​

​ការលើកឡើង​បែប​នេះ បាន​ធ្វើឡើង នៅ​ចំពោះ​ព្រះភ័ក្ត្រ សម្តេច ព្រះ​មហិស្សរា នរោត្តម ចក្រពង្ស សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ពេល​យាង​បំពេញបេសកកម្ម ជួប​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ និង​ប្រធាន​គណៈកម្មការ​រៀបចំ​បោះឆ្នោត​រាជធានី ដើម្បី​ស្វែងយល់ និង​ពិនិត្យ​ស្ថាន​ការ នៃ​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

​លោក ម៉េត មាស​ភក្តី  អ្នកនាំពាក្យ​សាលា​រា​ធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖  ដំណើរការ នៃ​កិច្ចការ​បោះឆ្នោត គឺ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មិន​មាន បញ្ហា អ្វី​កើតឡើង ដែល​ខុស ប្រក្រតី​នោះ​ទេ​។ កិច្ចការពារ​សន្ដិសុខ​សុវត្ថិភាព ក៏ដូចជា សភាពការណ៍ នៃ​ការរក្សាសន្ដិសុខ គឺ​ត្រូវបាន​ធានា​១០០​ភាគរយ ធានា​បាន​គ្រប់បែបយ៉ាង មិនមាន​អ្វី​កើតឡើង​តាំងពីព្រឹក នៃ​ការចាប់ផ្ដើម​ការបោះឆ្នោត រហូតមក​ដល់​កិច្ចប្រជុំ នៅ​ម៉ោង​ប្រមាណ​ជាង​៣​រសៀល​នេះ ។​

​លោក ម៉េត មាស​ភក្ដី  បាន​បន្ដថា​៖ សម្តេចព្រះ​មហិស្សរា នរោត្តម ច​ក្រ​ពង្ស់ សមាជិក​ក្រុមប្រឹក្សាធម្មនុញ បាន​បន្ទូល​ថា​៖ ទ្រង់​បាន​សំដែង​សោម​ម​ស្សរី​ករាយ និង​ថ្លែង​អំ​អរគុណ​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ មាន​សម្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការរៀបចំ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។​

​សម្តេចព្រះ​មហិស្សរា សម្តេច​មក​ចូលរួម ជំនួប​នេះ គឺ​ក្នុង​គោលបំណង​ស្វែងយល់ និង​ពិនិត្យ​ស្ថានភាព នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ នៅ​មុនពេល អំឡុង​ពេល​បោះឆ្នោត​និង​ក្រោយពេល​បោះឆ្នោត ដើម្បី​ធ្វើ​ការវិនិច្ឆ័យ​អោយបាន​ច្បាស់លាស់ ។  ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ គឺ​ពិតជា​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​អំពើហិង្សា និង​បាតុភាព​ផ្សេងៗ មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដែល​ទទួលយក​បាន​។

​បាន​បន្តថា ៖ តាម​នីតិវិធី នៃ​កិច្ចការ​បោះឆ្នោត គឺ​ចប់​ម៉ោង​៣​នេះ គឺ​គ្រប់​ការិយាល័យ​របស់​យើង​ទាំង​ពីរ ការិយាល័យ​១០០១ និង​ការិយាល័យ​១០០២ ត្រូវ​បាន​បិទ ដើម្បី​បន្ដ​នីតិវិធី របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា​បោះ ឆ្នោត រៀបចំ​នីតិវិធី​ក្នុង​ការបិទ និង​រៀបចំ​សន្លឹកឆ្នោត  ។​

សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​រា​ធានី​ភ្នំពេញ មានកា រិ​យាល័យ​បោះឆ្នោត​ចំនួន​២ គឺ​ការិយាល័យ​១០០១ និង​១០០២ ដែល​ស្ថិត​នៅក្នុង​វិទ្យាល័យ ប៊ុន រា​នី ហ៊ុន សែន វត្ដ​ភ្នំ​។​

ការិយាល័យ​ទាំង​ពីរ​នេះ ត្រូវបាន​រៀបចំ និង​ធានាបាន​នូវ​បញ្ហា​សន្ដិសុខ សុវត្ថិភាព យ៉ាង​ល្អប្រសើរ ជួយ​ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តំណាងរាស្ដ្រ ដែល​មាន​កាតព្វកិច្ច ក្នុង​ការចូលរួម​បោះឆ្នោត នៅ​ក្នុង​ថ្ងៃនេះ  ៕

 

Filed in: ព័ត៌មានជាតិ