សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​នេសាទ​ប្រភេទ​អ៊ួន​អូស​ដោយ​កម្លាំង​ម៉ាស៊ីន​កើតមាន​យ៉ាង​អនាធិបតេយ្យ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ សមត្ថកិច្ច​សប្បាយ​យក​លុយ​តុង​

​បទល្មើស​នេសាទ​ប្រភេទ​អ៊ួន​អូស​ដោយ​កម្លាំង​ម៉ាស៊ីន​កើតមាន​យ៉ាង​អនាធិបតេយ្យ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ សមត្ថកិច្ច​សប្បាយ​យក​លុយ​តុង​

​ពោធិ៍សាត់​៖ បទល្មើស​នេសាទ​ប្រភេទ​អូស​អ៊ួន បង្កឡើង​ដោយ​ជនជាតិ​យួន​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប នៅក្នុង បីរ​ស្រុក​គឺ (​ស្រុក​កណ្តៀង ស្រុក​ក្រគរ ស្រុក​បាកាន )​ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ បាន​និង​កំពុង​កើត​យ៉ាង​អាណាធិបតេយ្យ ដែល​គេ​សង្ស័យ​ថា​ជំនាញ​និង​សមត្ថកិច្ច​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ហ្ម៉ង​!​។​ក្រុម​ឈ្មួញ​ជា​ជនជាតិ​យួន​ដែល​ជើង​ខ្លាំង​ខាង​ប្រព្រឹត្ត បទល្មើស​មាន ចំនួន ៨​នាក់ ដែល​គេ​ស្គាល់ឈ្មោះ​(​ហេង ថាំង​/ យ៉ យ៉ាំ ធិន​/ វ៉ាង យ៉ាំង តេវ​/​វ៉ាង យ៉ាំង​យ៉ាង​/ ឡេ យ៉ាំង​ដាំង​/ វ៉ាង យ៉ាំង​ដៀង​/ ឌិន យ៉ាំង​ថេង /​និង ឈ្នោះ លី ក​រ )​គេ​និយាយថា​៖ បាន​រត់ការ​បង់លុយ ឱ្យ​សមត្ថកិច្ច ជំនាញ​ក្នុង​១ វង់ អស់​ទឹកប្រាក់​ប្រមាណ​ពី​១០ លាន​រៀល​ទៅ​១៥​លាន​រៀល ។​

​ករណីនេះ ប្រជា​នេសាទ​តូចតាច​ជា​លក្ខណៈ​គ្រួសារ​បាន​ដាក់​ការសង្ស័យ​និង​លើកឡើងថា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ កំពុង​ប្រឆាំង​បទបញ្ជា​លេខ ០១ របស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេជោ​ហ៊ុនសែន​។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​សព្វថ្ងៃ​បន្ទាប់​ពី​ចូលឆ្នាំ​ចិន វៀតណាម​ហើយ​មក ក្រុម​ឈ្មួញ​កំពុង​សម្រុក​ធ្វើ​សកម្មភាអូ​សអួន​នៅ​ចំណុច​ជា​ច្រើន​កន្លែង​ដូចជា​រាំង​ទិល កោះ​ក្អែក និង​ជា​ពិសេស​លួច​ធ្វើ​សកម្មភាព​នេសាទ ក្នុង​តំបន់​អភិរក្ស ពួជ​ត្រី​កំពង់​ប្រាក់​ក្នុងស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​ទៀតផង​។​

​ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការអធិប្បាយ​ពី​លោក​នាយផ្នែក​និង​លោក​នាយ​សង្កា​ត​រដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​ទាំង​៣​គឺ​(​ស្រុក កណ្ដៀង បាកាន និង​ស្រុក​ក្រគរ​បាន​នៅឡើយ​ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក និង​ទូរស័ព្ទ​ទោះ​ខ្លះ​មិនអាច​ទាក់ទង​បាន​ទេ​។ ទោះ​យ៉ាងណា​សង្ឃឹម​ថា​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរខេត្ត ពិសេស​ថ្នាក់លើ នឹង​មាន​វិធានការ​ចំពោះ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ខាងលើ​បន្ទាប់ពី​មាន​សារព័ត៌មាន​ចុះផ្សាយ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់