សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​សក្តិ​បួន​កន្លះ ហាក់ សុខ​គា មន្ត្រីនគរបាល​ជាតិ​តួឯក​ក្នុង​ឃ្លឺប​វីដេអូរ រាំ​ខ្វេះ​គ្រលាន​នៅ​ខារ៉ាអូខេ​កូ​សូ​ឡូ​!

លោក​សក្តិ​បួន​កន្លះ ហាក់ សុខ​គា មន្ត្រីនគរបាល​ជាតិ​តួឯក​ក្នុង​ឃ្លឺប​វីដេអូរ រាំ​ខ្វេះ​គ្រលាន​នៅ​ខារ៉ាអូខេ​កូ​សូ​ឡូ​!

ភ្នំពេញ ​៖​ ក្រោយ​ពី​បែកធ្លាយ វិដេអូ នារី បំរើ នៅក្នុង​ខារ៉ាអូខេ កូ​ឡូសូ «Coloso» រាំ​ស្រាត​ដ៏​ស្រើបស្រាល រាំ​កាច់រាង​ឲ្យ ភ្ញៀវ យ៉ាង​សប្បាយ អើ​ង​កង បង្ក​ឲ្យ​មហាជន​រិះគន់ ពី​ការជាន់​ពន្លិត វប្បធម៌​ខ្មែរ ពី​សំណាក់​អ្នក មាន​លុយ ជួល​នារី​ឲ្យ​រាំ​ស្រាត ឲ្យ​ខ្លួន​មើល កាលពី​យប់​ថ្ងៃ​ទី ២៣ កម្ភៈ​មក អាជ្ញាធរ​ខណ្ឌ​ចំកា​មន និង​មន្ត្រី ជំនាញ បាន​ចុះ​ទៅ​បិទ​ទីតាំង ខារ៉ាអូខេ កូ​ឡូសូ «Coloso» ហើយ ។ ។​

«​នៅ​ថ្ងៃ​សុក្រ ០៩​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កុម្ភ​: ឆ្នាំ​២០១៨ កលាំង​ចម្រុះ​រដ្ឋបាល​ខណ្ឌចំការមន​ដឹង​នាំ​ដោយ​លោកស្រី កែវ សុគន្ធា ព្រះ​រាជ្ញារ​ង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រុំ សំខាន់ អភិបាល នៃ​គណ​:​អភិបាល​ខណ្ឌ​ចំការមន នឹង​លោកស្រី គឹម វណ្ណា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ចុះមក​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ កូ​លូ​សូ ដែល​ស្ថិតនៅ​ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ដែល​មាន​ការ​រាំ​អាស់អាភាស ហើយ​ក្រុម​ការងារ​បាន​សម្រេច​បិទ​ជា​បណ្តោះ អាសន្ន »​នេះ​បើ​យោង​តាម​ការ​បញ្ចាក់​របស់លោក ប៊ុន សុភក្ត្រ័ អភិបាលរងខណ្ឌ​ចំកា​មន ។​

​ប្រភព​ឲ្យ​ច្បាស់ការ​មួយទៀត​បានឲ្យដឹងថា ទីតាំង ខារ៉ាអូខេ កូ​ឡូសូ «Coloso» មិន​ត្រឹមតែ​បំរើការ​ខារ៉ាអូខេ តែ​មួយ​ប៉ុណ្ណោះ​ទេ ទីតាំង​នោះ​មាន​ទាំង​សណ្ឋាគារ នៅ​ជាន់​ខាងលើ​ថែម​ទៀត​( មិន​ខុស​ពី​ទីតាំង ជួញដូរ​ផ្លូវភេទ ស្របច្បាប់​នោះ​ទេ​) ដើម្បី​ងាយស្រួល​ឲ្យ ភ្ញៀវ ដែល ចូល​ទៅ​ទីនោះ និយាយ ត្រូវ​ថ្លៃ​ជាមួយ ស្រីៗ បុរស់ ទាំងនោះ​អាច​នាំ នារី​ដែល​ខ្លួន​ពេញចិត្ត​ទៅ រួមរ័ក បាន​ដោយ​ស្រួល មិន​ពិបាក​ឡើយ ។​

​សូម​រំលឹក​ថា​៖ កាលពី​ថ្ងៃ​ទី​២១​ក​ម្ភះ វិដេអូ ខ្លឹប បង្ហាញ​ពី​ការ​រាំ ស្រាត បែប អាសអាភាស មួយ​ត្រូវបាន​គេ​ចែកចាយ តាមរយះ​បណ្តាញ​សង្គម​។​ក្នុង​វិដេអូ​នោះ​គេ​ឃើញ បុរស់ មួយក្រុម និង ឈ្មួញ​ឈើ មាន​ងារ ជា ឧកញ៉ា​មួយរូប​នៅ​ខេត្ត​មណ្ឌល គិរី និង និង​ខេត្ត​ក្រចេះ មាន​លុយ មហា សាល បាន ជួល​នារី បំរើ នៅក្នុង​ខារ៉ាអូខេ កូ​ឡូសូ «Coloso» រាំ​ស្រាត​ដ៏​ស្រើបស្រាល រាំ​កាច់រាង​ឲ្យ ខ្លួន​និង​បក្សពួក​មើល យ៉ាង ស្រើបស្រាល អាសអាភាស បំផុត​។​

​តាម​ប្រភព​ច្បាស់ការ​បានឲ្យដឹងថា រូបភាព នៅក្នុង វិដេអូ ដ៏​ស្រើបស្រាល សម្រាប់​ដើមឆ្នាំ​២០១៨ នេះ​ត្រូវបាន គេ​ទម្លាយ​ឲ្យដឹងថា នៅក្នុង​បន្ទប់​ខារ៉ាអូខេ កូ​ឡូសូ «Coloso» វីដេអូ​នោះ​មាន​រយៈពេល​ជាង​២​នាទី ដែល​ថត​ដោយ​ភ្ញៀវ​ក្នុង​បន្ទប់​១ នៃ​ខារ៉ាអូខេ កូ​ឡូសូ ស្ថិតនៅ​ផ្លូវ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​នៅ​ក្នុង​វិដេអូ​នោះ នារី​វ័យក្មេង ម្នាក់ ត្រូវបាន បុរស់​ដែល​ចូលទៅ ក្នុង​បន្ទាប់ នោះ បាន​ឲ្យ​ឡើង ទៅ​ខាង​មុខ ហើយ​ដោះ​អាវ ល្វែងលើ ទាំងអស់​នៅ​សល់​តែ ល្វែង ក្រោម​តែប៉ុណ្ណោះ រាំង​កាច់រាង ឲ្យ​ប្រុស ៗ ទាំងនោះ​មើល កំសាន្ត សើច​សប្បាយ ខ​ណះពេលនោះ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ឡើង​ទៅ​រាំ គៀក​កើយ ជាមួយ នារី​រូប​និង​នោះ​និង បម្រុង​ស្រាតខោ​នាង​ឱ្យ​អស់ និង​បុរស​ផ្សេងទៀត ថត​សើច​សប្បាយ ។​

​ក្រោយ​ពី​បែកធ្លាយ នៅ​រសៀល ថ្ងៃ​សុក្រ ៩​កើត ខែ​ផល្គុន ឆ្នាំ​រកា ព​.​ស​. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ តួ អង្គ​ប្រុស ដែល​ឡើង​ទៅ​រាំ យ៉ាង​ស្រើបស្រាល​ជាមួយ នារី បំរើសេវា អូ​ខេ លោក​ស័ក្តិ​៤​កន្លះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ឈ្មោះ ហាក់ សុខ​គា បានចេញ មុខ បំភ្លឺ​ប្រាប់ គេហទំព័រ ក្នុងស្រុក​មួយ ដោយ​បាន​ទទួលស្គាល់ថា​៖ ក្នុង​វិដេអូ​នោះ ពិត​ជា​រូប​លោក​មែន ។​លោក​ហាក់ សុខ​គា បញ្ជាក់ថា «​រឿង​នេះ​គេ​លួច​ថត​ខ្ញុំ តាំងពី​៥​ទៅ​៦​ខែ​មុន មកម្ល៉េះ ដែល​លោក​ទទួលស្គាល់ថា ជា​រូប​គាត់​ពិតប្រាកដ ហើយក៏​មិន​ដល់​ថ្នាក់​ហួសហេតុ ពេក​ដែរ​» ។​

​តាម​ប្រភព​ដដែល​បញ្ជាក់​ថា ការជួល​នារី បំរើការ​នៅក្នុង​ខារ៉ាអូខេ ឡើង​រាំ​ស្រាត ឲ្យ មើល​នោះ​ត្រូវបាន​គេ​ដឹងថា មាន​ឧកញ៉ា ឈ្មួញ ឈើ មួយ​រូប​នៅ​ខេត្ត​មណ្ឌល គិរី និង​ជា​ឈ្មួញ​ឈើ ធ្លាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ជម្រក​សត្វ​ភ្នំ​ព្រេច ដឹកជញ្ជូន​លើស លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ឧកញ៉ា​មាន​ចេតនា​ទុច្ចរិត​បំផ្លាញ​ផ្លូវ​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ។​គេហទំព័រ​យើង​មិនអាច​សុំ​ការបំភ្លឺ ពី ឧកញ៉ា​រូប​នោះ​ទេ ដោយ​គ្មាន​ទូរ​សព្វ័ ។​

​ជុំវិញ ករណី នេះ​មាន​មតិ​ជាច្រើន​បាន​រិះគន់ថា បើទោះជា​អស់លោក បុរសៗ​ខ្លះ មាន​លុយ សប្បាយ​ហ៊ឺហា គួរ​កុំ​ប្រើ​រូបភាព​ភ្លើតភ្លើន​ក្នុង​ការបំពេញ​បំណង​តណ្ហា​បែប​អាសអាភាស​ជ្រុល​ពេក ។ បើ​ទោះ​ជា​នារី​វ័យក្មេង ស្ម័គ្រចិត្ត​បញ្ចេញ​សឹងតែ​អស់​មួយ​ល្វែង​ខ្លួន​ក៏​ដោយ ករណី​ខ្លះ​អាច​ជា​អំពើ​បង្កឡើង​ដោយ​អស់លោក​បុរស​ដែលមាន ប្រាក់ ពង្វក់​ឲ្យ​ញុំ​គ្រឿង​ស្រវឹង ឬ​បង្ខំ​ដើម្បី​តម្រូវការ​ម្ចាស់​ហាង ក៏​ដូចជា​ករណី​ខ្លះទៀត​ស្ថិត ក្នុងស្ថានភាព​ខ្វះខាត ។ ដូច្នេះ​ដើម្បី​ប្រាក់​នាង​បាន​ធ្វើ​ទាំង​បង្ខំចិត្ត ហើយក៏​ពុំ​ដឹងថា មាន ក្រុម​ខ្លួន​នៅក្នុង​បន្ទប់​អ្នកណាខ្លះ​គំនិត​ទុច្ចរិត​លួច​ថត រហូត​ទម្លាយ​ចេញ​ក្រៅ ។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់