សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​រាជធានី ដាក់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង កុងស៊ីបញ្ចាំ​ខុសច្បាប់​និង​ការមិន​អនុញ្ញាត្តិ​អោយ​មាន​ក្លឹប​កំសាន្ត​នៅ​ពេល​ថ្ងៃ​

អាជ្ញាធរ​រាជធានី ដាក់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង កុងស៊ីបញ្ចាំ​ខុសច្បាប់​និង​ការមិន​អនុញ្ញាត្តិ​អោយ​មាន​ក្លឹប​កំសាន្ត​នៅ​ពេល​ថ្ងៃ​

ភ្នំពេញ​៖  អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ជា​វិធាន​ថ្មី​ទៀត ដើម្បី​អោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បង្ក្រាប​ល្បែងស៊ីសង កុងស៊ីបញ្ចាំ​ខុសច្បាប់ និង​ការមិន​អនុញ្ញាត​អោយ​មាន​ក្លឹប​កំសាន្ត កើតឡើង​នៅ​ពេល​ថ្ងៃ ។​
​ការ​មាន​វិធានការ​ជាមួយ​ថ្មី​នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន បាន​សរសេរ​និង​រាយការណ៍​ថា នៅក្នុង​រាជធានី​ភ្នំពេញ បាន​កើតមាន​ល្បែងស៊ីសង់​ដូចជា ល្បែង​ទូរ​ហ្គេម ល្បែង​ហ្គេម​តាម​អន​ឡា​ញ និង​រឿង​កុងស៊ី​បញ្ចាំ មាន​ក្នុង​ខណ្ឌ​ស្ទើរតែ​ទាំងអស់ ដែល​តម្រូវ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវតែ​មាន​វិធានការ​ក្នុង​ការបង្ក្រាប​។​
​ដើម្បី​ជម្រុញ​អោយ​ការអនុវត្ត​លើ​ការងារ​នេះ​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជា​ជា​ពលរដ្ឋ ទើប​នៅ​រសៀល​ថ្ងៃទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អាជ្ញាធរ​ខណ្ឌ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិភាក្សា​លើ​គោលការណ៍​សំខាន់ៗ​មួយចំនួន​ឈានទៅដល់​ការលុបបំបាត់​នូវ​បញ្ហា​អសកម្ម​ទាំងនេះ​។​

​លោក មាន ចាន់​យ៉ាដា បាន​មានប្រសាសន៍ថា​
​កិច្ចប្រជុំ​នេះ ពិភាក្សា​លើ​គោលការណ៍​ចំនួន​៤​សំខាន់ ដូចជា ល្បែង​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ ល្បែង​ទូរ​ហ្គេម និង​ល្បែង​ហ្គេម​អន​ឡា​ញ ជាមួយ​នឹង​រឿង​កុងស៊ី​បញ្ចាំ ប៉ុន្តែ​បញ្ហា​ករណី​កុងស៊ីបញ្ចាំ ខាង​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ តែ​យើង​នៅ​តែ​លើ​បញ្ហា​មក​ពិភាក្សា​។​

​លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​លើកយក​មក​ប្រជុំ​បន្ទាន់​នាពេលនេះ គឺ​មាន​ហេតុផល​ពីរ គឺថា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខណ្ឌ​នានា បាន​ទទួលរង​នូវ​ការលើកឡើង ជាច្រើន​តាមរយៈ​បណ្តាញ​សារព័ត៌មាន ។ បណ្តាញ​សារព័ត៌មាន រួម​ទាំង​អន​ឡា​ញ កាសែត បាន​ចុះផ្សាយ​អំពី​ល្បែងស៊ីសង​ក្នុង​ខណ្ឌ​ស្ទើរតែ​ទាំងអស់ ។ លោក​បន្តថា ព្រឹក​មិញ និង​ម្សិលមិញ គឺ​មាន​ចលនា ការ​ចូលផេក​សម្តេច​តេជោ ហ៊ុន សែន រឿង​ហ្គេម​ដែល​មាន​ចំនួន​ច្រើន​នៅក្នុង​រាជធានី ។​

​លោក​បញ្ជាក់ថា ដោយសារតែ​មាន​ហេតុផល​ពីរ​នេះ​ហើយ បានជា​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ទាក់ទង​ជាមួយ​លោក​និង​ស្នងការរង​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នេះ ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​បញ្ហា​ខាងលើ​អោយបាន​ល្អ ទទួលយកបាន​ពី​ប្រជាពលរដ្ឋ ៕

 

Filed in: ព័ត៌មានជាតិ