សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ នៅ​ស្រុក​ស្នួល​

លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ នៅ​ស្រុក​ស្នួល​

ក្រចេះ​៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៦ នៅ​សាលាស្រុក​ស្នួល បាន​ធ្វើ​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤៦​គ្រួសារ រស់នៅ​ក្នុង​ភូមិ​គ្រង និង​ភូមិ​ថ្ពង ឋិត​នៅក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោម​អធិបតីភាព​លោក គង់ គឹម​នី​អភិបាលស្រុក​ស្នួល​ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តក្រចេះ​ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ទៀត​។​

​អភិបាល​ស្រុក​ស្នួល លោក គង់ គឹម​នី បាន​ថ្លែងឲ្យដឹងថា ក្រោយពី​មាន​ការដោះស្រាយ​លើ​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​នីតិវិធី ពោល​គឺ​ត្រូវ​ប្រើ​រយៈពេល​វែង ដោយសារ​គណៈ​គម្ម​ធិ​ការ​រដ្ឋបាល គណៈកម្មាធិការ​សុរិយោដី​ស្រុក និង​គណកម្មាធិការ​សុរិយោដី​ខេត្ត ត្រូវ​ចុះ​អនុវត្ត​និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ក្នុង​ស្រុក​។ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិគ្រង និង​ភូមិ​ថ្ពង ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល មានការ​ទន្ទឹម​រងចាំ​អស់​រយៈពេល​យូរ តែងតែ​ធ្វើការ​ត្អូញត្អែរ សំដែង​ការខកចិត្ត និង​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ស្ថាប័ណ្ណ​ពាក់ព័ន្ធ ដោយ​មាន​ការយឺតយ៉ាវ​ក្នុងការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់ រហូតដល់​មាន​ការប្រមូលផ្ដុំ​ធ្វើការ​តវ៉ា​ទាមទារ​សំដែង​មតិ នៅតាម​ដងផ្លូវ​សាធារណៈ សាលាស្រុក និង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​សម្ដេច​តេជោ ហ៊ុន សែន​។​

​លោក បាន​បន្តថា កា​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្នួល​នាពេលនេះ គឺ​ត្រូវបាន​ធ្វើឡើង​ជា​លើក​ទី ៣​ហើយ បន្ទាប់​ពី​លើក​ទី​១ គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ និង​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ក្បាល​ដី​គ្មាន​ការប្ដឹងតវ៉ា​ចំនួន ១.២៥៣​ប័ណ្ណ ស្មើនឹង ៧៧៩​គ្រួសារ​លើ​ផ្ទៃដី ៣.៨៧៦​ហិកតា​។ លើក​ទី​២ គឺ​ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៤ បន្ទាប់​ពី​សំណុំ​ពាក្យបណ្ដឹង និង​កិច្ចដំណើរការ​ចុះ​អង្កេត​ជាក់ស្ដែង​ដល់​មូលដ្ឋាន​របស់​គណៈកម្មាធិកា​រ​សុរិយោដី​ថ្នាក់​ជាតិ និង​ដោយ​យោង​អនុសាសន៍​ដឹកនាំ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ទើប​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រេច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ទាំង ៣២៩​គ្រួសារ ស្មើនឹង ៣៩១​ក្បាលដី ស្មើនឹង ១៥៦២.៧៥​ហិកតា​នៅ​ភូមិ​គ្រង និង​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល​។​

​លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល បានបញ្ជាក់​ថា ដោយឡែក​ការប្រគល់​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ថ្ងៃនេះ គឺជា​លើក​ទី​៣ ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ ៤៦​គ្រួសារ ស្មើនឹង ៤៦​ក្បល​ដី ក្នុងនោះ​ភូមិ​គ្រង មាន​ចំនួន ២៦​គ្រួសារ ស្មើនឹង ២៦​ក្បាលដី និង​ភូមិ​ថ្ពង មាន​ចំនួន ២០​គ្រួសារ ស្មើនឹង ២០​ក្បាលដី​។​លោក បាន​បន្ត​ឲ្យដឹងថា លទ្ធផល​ដែល​សម្រេច​បាន​ខាងលើនេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុមវិរៈ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេជោ និង​ក្រុមមន្ត្រី​បច្ចេកទេស ដែល​បាន​បំពេញ​ការងារ​អស់​ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការចុះ​អនុវត្ត​នូវ​បទបញ្ជា​លេខ ០១ បប​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ប្រកបដោយ​ស្មារតី​តស៊ូ​ព្យាយាម ឆន្ទះ និង​មនសិកា​ខ្ពស់ និង​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផងដែរ​។​

​ជាមួយគ្នា​នោះ​ដែរ លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល ក៏​បាន​សម្ដែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត និង​ការផ្គត់ផ្គង់​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការ​បែងចែក​ដីធ្លី និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ ជួយ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​នូវ​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុងការ​កាន់កាប់​ដី​មិន​ស្របច្បាប់ ពោល​គឺ​ចំ​បេះដូង​របស់​ប្រជាកសិករ​។​

​ក្នុងនោះដែរ ប្រជាពលរដ្ឋ ក្រោយពី​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ហើយ​នោះ ក៏​បាន​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយ​ត្រេកអរ និង​សម្ដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​ជួយ​ដោះស្រាយ​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ ជាពិសេស គឺ​បាន​ផ្ដល់​ប័ណ្ណ​ក​ម្ម​សិទ្ទិ​ដីធ្លី​ស្រប​ច្បាប់​នេះ​តែម្ដង​៕
​ដោយ កិៈ ខន​

 

IMG_20160128_092330 IMG_20160128_092401 IMG_20160128_092425 IMG_20160128_100746

Filed in: ព័ត៌មានជាតិ